ដំណឹងល្អសម្រាប់យុវជន! កម្ពុជាជំរុញភ្ជាប់គុណវុឌ្ឍិ TVET ជាមួយ Pearson BTEC ដើម្បីពង្រីកឱកាសការងារ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាជាមួយឧកញ៉ា ប៉ិច បូឡែន នាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) និងលោកស្រី Janice Phung អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Pearson BTEC នៅទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើក្របខ័ណ្ឌគុណវុឌ្ឍិ ការទទួលស្គាល់គុណវុឌ្ឍិ និងការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តលើកកម្ពស់គុណភាព TVET ឱ្យឆ្លើយតបនឹងទីផ្សារការងារ និងមានតម្លៃស្មើការអប់រំទូទៅ ដោយផ្តោតលើជំនាញជាក់ស្តែង ស្តង់ដាអន្តរជាតិ និងការភ្ជាប់គុណវុឌ្ឍិ BTEC ទៅនឹងប្រព័ន្ធទទួលស្គាល់ជំនាញនៅកម្ពុជា។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាលើក្របខ័ណ្ឌ និងស្តង់ដាគុណវុឌ្ឍិ BTEC ពីចក្រភពអង់គ្លេស ការធានាគុណភាព ការអភិវឌ្ឍស្ថាប័ន ជំនួយបច្ចេកទេស និងការផ្ទេរក្រេឌីតកម្មវិធីសិក្សា ដើម្បីជួយយុវជនទទួលបានឱកាសការងារទាំងក្នុង និងក្រៅប្រទេសក្នុងរយៈពេលខ្លី និងមានប្រាក់ចំណូលកាន់តែឆាប់រហ័ស៕