អ្នកខេត្តបាត់ដំបងត្រៀម ផលិតកម្ម Galaxy Navatra នឹងដឹកនាំកំពូលតារាចម្រៀងល្បីៗ ឡើងឆាកប្រគុំតន្រ្តី GANZBERG Premium Concert

កម្សាន្ត

កំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបង្ហាញវត្តមានរួមគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert ដ៏ធំសម្បើម រៀបចំឡើងដោយផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG រួមគ្នាសម្តែងយ៉ាងកក្រើកជូនដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នានៅខេត្តបាត់ដំបងបានកម្សាន្តសប្បាយយ៉ាងពេញទំហឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert នឹងមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងកំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា និងតារាចម្រៀងក្នុងដួងចិត្តយុវវ័យប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា រួមមាន ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត  លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា លោក សុវត្ថិ មុនីវណ្ណ កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើន រួមជាមួយនឹងទស្សនីយភាពល្ខោនខោល និងមរតកក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខម ដែលនឹងធ្វើឱ្យទីតាំងនៃព្រឹត្តិការណ៍ប្រគុំតន្រ្តីនេះកាន់តែពិសេសទ្វេរឡើង។

ការប្រគុំតន្រ្តីនេះនឹងត្រូវរៀបចំឡើងនៅលើទឹកដីខេត្តបាត់ដំបង នឹងរយៈពេល០២ថ្ងៃ នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៣ នៅទីតាំងតារាងបាល់វាលបែកចាន ខេត្តបាត់ដំបង ហើយបងប្អូនអាចចូលរួមទស្សនាបានដោយសេរី ព្រមទាំងអាចទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN TV និងតាមរយៈទំព័រហ្វេសប៊ុករបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG ផងដែរ។ 

គួរបញ្ជាក់ផងដែរ មុននឹងឈានមកដល់ទឹកដីខេត្តបាត់ដំបង ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert បានធ្វើដំណើរឆ្លងខេត្តកណ្តាល ខេត្តកំពត និងខេត្តកោះកុង ហើយចុងក្រោយនេះគឺបានទៅដល់ទឹកដីអង្គរ ដោយមានការគាំទ្រនិងចូលរួមយ៉ាងសម្បើម និងច្រើនកុះករពីសំណាក់បងប្អូនទស្សនិកជនអ្នកគាំទ្រទាំងអស់គ្នា។ តាមរយៈការផ្សាយបន្តផ្ទាល់ក៏មានទស្សនិកជនបានបញ្ចេញមតិយោបល់ជាមួយក្ដី ស្រលាញ់ និងការគាំទ្រដល់សិល្បករ និងសិល្បការីក្នុងដួងចិត្តរបស់ពួកគេយ៉ាងច្រើនផងដែរ។

កុំភ្លេចថ្ងៃទី១១-១២ខែមីនា ឆ្នាំ២០២៣ នាតារាងបាល់វាលបែកចាន ខេត្តបាត់ដំបង

ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក

#galaxynavatra_សិល្បៈរស់ក្នុងសន្ដិភាព

#BeerGanzberg #AmazingTaste

#GanzbergPremiumConcert

#NanoSoundCambodia