ពិធីការិនីរបស់ស្ថានីយ៍ទូរទស្សន៍ MY Tv មាន ពេជ្ររីតា បដិសេធថា មិនដែលមានទំនាក់ទំនងស្នេហាជាមួយឧកញ៉ា ហេង សៀ ទេ ហើយច្រានចោលរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជនណាមួយនោះ។ នេះបើតាមលោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែឧសភាម្សិលមិញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការបដិសេធរបស់សិល្បការិនីរូបនេះ ធ្វើឡើងបន្ទាប់ពី ឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភិភ័យទោសចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
ឧកញ៉ា ហេង សៀ បញ្ជាក់ថា៖ នៅថ្ងៃកើតហេតុនេះបណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទាក់ទងឱ្យខ្ញុំមកជួប បន្ទាប់ពីគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ។
បើតាមពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា នៅថ្ងៃកើតហេតុ ឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ ដោយនាងបានស្គាល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់គាត់៕