ខេត្ត​បាត់ដំបងងាយ​ចេញចូលទៅថៃ​ មានច្រកទ្វារព្រំដែនច្រើន​បំផុត​ជាប់ថៃ

សង្គម​និង​សេដ្ឋកិច្ច

ខេត្ត​បាត់ដំបង​មាន​ព្រំដែន​ប្រវែង ១១៥ គីឡូម៉ែត្រ​ជាប់​ខេត្ត​ច័ន្ទបុរី​របស់​ថៃ។​ ខេត្ត​នៅ​ភាគ​ពាយ័ព្យ​នេះ​មាន​ច្រក​ទំនាក់ទំនង​ដោះដូរពាណិជ្ជកម្ម​ជាមួយ​​ថៃ​ច្រើន​ជាង​គេ​ ក្នុង​ចំណោម​ខេត្ត​ជាប់​ព្រំដែន​ដទៃ​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខេត្ត​បាត់ដំបង​មាន​ច្រក​ព្រំដែន​អន្តរជាតិ​ចំនួន​ពីរ​ជាប់​ថៃ រួម​ទាំង​ច្រក​ទ្វារ​តំបន់​ជាច្រើន​ទៀត។

ច្រកទ្វារអន្តរជាតិដូង (ឡែម)

ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិទាំង​ពីរ​​មាន​ច្រក​ដូង (ឡែម) និង​ច្រក​ភ្នំដី។ ចំណែក​ច្រក​ទ្វារ​តំបន់​មាន៖​

-ច្រក​អូរ​អន្លក់ ឬ​សួន​ស៊ុំ
-ច្រក​អូររំដួល
-ច្រក​​ពាមតា
-ច្រក​​សែនចៅ
-ច្រក​ភ្នំ​ព្រឹក
-ច្រក​២០៣
-ច្រក​៤០០
-ច្រក​សួន​ស៊ឹម
​-ច្រក​ស្វាយវែង៕