ទិដ្ឋភាព​ចរាចរកាត់ស្ពាន​អាកាស​ចោមចៅ​​យ៉ាងមមាញឹក ខណៈគម្រោ​ងសម្រេច​បានជាង ៨០%

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ឋផលបាន​ជាង ៨០% នៃគម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោម​ជា​ទិដ្ឋភាព​ចរាចរកាត់ស្ពាន​កំពុងសាងសង់ ខណៈ​ផ្លូវ​ ៣​ ខ្សែ​ក្នុង​គម្រោង​ស្ពាន​អាកាស​ចោមចៅ​បាន​ដាក់​ឲ្យប្រើប្រាស់​បណ្តើរៗជាបណ្តោះអាសន្ន ដើម្បី​សម្រួល​ការធ្វើ​ដំណើររបស់ប្រជាពលរដ្ឋ។

គួរ​បញ្ជាក់ថា​ គម្រោង​ស្ពាន​អាកាស​ចោមចៅ គ្រោង​បញ្ចប់​ទាំងស្រុង​នៅ​ខែ​មីនា ឆ្នាំ​២០២២ ប៉ុន្តែ​បច្ចុប្បន្ន​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ក្រោម​ដី បាន​ដាក់​ឲ្យប្រើប្រាស់​បណ្តោះអាសន្ន​ក្នុង​នោះ​ខ្សែ​ទី​មួយ​ជា​ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ ជា​ផ្លូវ​ឯក​ទិសមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ខ្សែ​ទីពីរ​ភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ ជាផ្លូវក្រោមដី មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ។

ខ្សែទីបី​ជា​ផ្លូវ​ឯកទិសភ្ជាប់​ចរាចរណ៍​ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ ជាផ្លូវក្រោមដីមានប្រវែង ១១៦​ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ៕