មកដល់​បាត់ដំបងភ្លាម អភិបាល​ខេត្ត​ថ្មី​ត្រូវ​ម្តាយ​បង្កើត​ស្រោចទឹក​ឲ្យ​ពរជ័យភ្លាម

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម សុខ លូ បាន​មកដល់ខេត្ត​បាត់ដំបងជា​ទឹកដីកំណើត ហើយគ្រាន់តែ​ឈាន​ជើង​មក​ដល់​ទឹកដី​កំណើត​ភ្លាម ក៏​ត្រូវ​អ្នកម្តាយបង្កើត លោកឪពុកក្មេក ម្តាយក្មេក ស្រោចទឹក​ឲ្យ​ពរជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម​សុខ លូ មានស្រុកកំណើត​ជា​អ្នក​ខេត្ត​បាត់ដំបង ប៉ុន្តែ​បាន​ទៅ​បម្រើ​ការងារ​នៅ​ខេត្តកំពង់ធំតាំង​ពី​ឆ្នាំ​២០០៤ មុន​ឡើង​ជា​អភិបាល​ខេត្ត។ អតីត​ចៅហ្វាយខេត្ត​កំពង់ធំ​រូប​នេះ ​ត្រូវ​បាន​រដ្ឋាភិបាល​​សម្រេច​ផ្ទេរ​មក​ដឹកនាំ​នៅ​ខេត្ត​បាត់ដំបង​វិញ ដែលជា​ស្រុក​កំណើត​ជួបជុំ​ម្តាយ និងក្រុមគ្រួសារ​វិញ៕