ExxonMobil សម្រេច​បន្ត​គម្រោង​សាងសង់​រោងចក្រ​ឧស្ម័ន​នៅវៀតណាម

អន្តរជាតិ
132 Shares

កាលពីខែមុន ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ExxonMobil បានធ្វើការប្រជុំនិងពិភាក្សាគ្នាអំពីផែនការធំៗជាច្រើន ដែលក្នុងនោះក៏មានការជជែកវែកញែកសម្រាប់ការបន្តសាងសង់រោងចក្រចម្រាញ់ប្រេង និងរោងចក្រឧស្ម័ននៅវៀតណាមទៀត ឬគួរបញ្ឈប់ ខណពេលបច្ចុប្បន្នក្រុមវិនិយោគិនផ្សេងៗកំពុងចង់ដកខ្លួនចេញពីក្រុមហ៊ុន​ប្រើ​ថាមពលប្រេងឥន្ធនៈ និងងាកមកបណ្ដាក់ទុនជាមួយក្រុមហ៊ុនប្រើប្រាស់ថាមពលកកើតឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា​ ឆ្លងកាត់ការសិក្សា និងពិភាក្សាជាមួយគ្នាអស់រយៈពេល ១ ខែ ពេលនេះក្រុមហ៊ុន ExxonMobil បានសម្រេចចិត្តបន្តរៀបចំផែនការ Ca Voi Xanh ដែលជាគ្រោងការរោងចក្រឧស្ម័ននៅប្រទេសវៀតណាមបន្តទៀត ស្របពេលការសម្រេចចិត្តចុងក្រោយគឺស៊ីសងទៅលើការយល់ព្រមពីអាជ្ញាធរ និងស្ថិតិនៃការលក់ឧស្ម័ននាពេលបច្ចុប្បន្ន។

“ពួកយើងបានសម្រេចការសាងសង់ផ្នែកវិស្វកម្មខាងមុខ និងការរចនាសម្រាប់គម្រោងការណ៍មួយនេះតាំងពីខែឧសភា ២០២០ ហើយបច្ចុប្បន្នកំពុងបន្តធ្វើការទៅលើគម្រោងអភិវឌ្ឍន៍ចុងក្រោយ”។ នេះបើតាមសម្ដីរបស់អ្នកនាំពាក្យនៃក្រុមហ៊ុនបាននិយាយទៅកាន់បណ្ដាញសារព័ត៌មាន។

បញ្ជាក់ដែរថា ដោយសារមានទីតាំងស្ថិតនៅលើឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាម Ca Voi Xanh មានសក្ដានុពលក្លាយជារោងចក្រឧស្ម័នធំបំផុតនៃប្រទេស ជាមួយនឹងសមត្ថភាពអាចផ្ទុករហូតដល់ប្រមាណ ១៥០ ពាន់លានម៉ែត្រគីប។

បើតាមគម្រោងដែលបានឲ្យដឹង ឧស្ម័នដែលផលិតចេញពីរោងចក្រមួយនេះ នឹងរត់តាមបំពង់ប្រវែង ៨០ គីឡូម៉ែត្រដែលមានទីតាំងនៅក្បែរទីក្រុង Danang និងអាចផ្គត់ផ្គង់ទៅកាន់រោងចក្រថាមពលចំនួន ៤ ផ្សេងទៀតនៅភាគកណ្ដាលនៃប្រទេស​វៀតណាម៕

ប្រភព: CNA

132 Shares