អាកាសចរណ៍ Bangkok Airways បើក​ការ​ហោះហើរ​លើក​ដំបូង​​មក​ទីក្រុង​ភ្នំពេញ ដឹក​អ្នក​ដំណើរ​រាប់​រយនាក់

សង្គម​និង​សេដ្ឋកិច្ច
238 Shares

ក្រុមហ៊ុន​អាកាស​ចរណ៍​ Bangkok Airways បាន​បើក​ការហោះហើរឡើងវិញគោលដៅ​បាងកក-ភ្នំពេញ ដោយ​ជើងហោះហើរ​ដំបូង​មាន​អ្នក​ដំណើរ​រាប់​រយនាក់ជិះ​ធ្វើ​ដំណើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានចាប់ផ្តើមជើងហោះហើរតាមកាលវិភាគរបស់ពួកគេឡើងវិញ រវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកកកាលពីថ្ងៃ ០១ ធ្នូ ឆ្នាំ​២០២១ ដែលមានអ្នកដំណើរចូលមកចំនួន ១១១នាក់ និង អ្នកដំណើរចេញចំនួន ១១២នាក់។

កាលវិភាគជើងហោះហើររបស់​ក្រុមហ៊ុនមានមូលដ្ឋាន​នៅប្រទេសថៃនេះ​នឹង​ធ្វើ​ឡើង​ជា​រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ហើយចាប់ពីថ្ងៃទី ១៦ ខែធ្នូ នឹងធ្វើការហោះហើរជារៀងរាល់ថ្ងៃ។

ដើមខែ​ធ្នូ​នេះ ក្រុមហ៊ុនអាកាស​ចរ​ ៦ បាន​ស្នើ​សុំ​ភ្ជាប់​ជើងហោះហើរ​ឡើងវិញមកប្រទេសកម្ពុជា។ បើ​តាមប្រភព​ពីមន្រ្តីអាកាសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ដែល​បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមានក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។

ដោយឡែក ក្រុមហ៊ុន Singapore Airlines បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។

អាកាសចរស៊ីវិលកម្ពុជា ក៏​នឹង​ពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេស ដូច Emirates, Qatar Airways និង Etihad Airways រួមទាំងក្រុមហ៊ុនអាកាសចរណ៍​របស់​ជប៉ុន ដើម្បី​រៀបចំជើងហោះហើរឡើងវិញមក​ប្រទេស​កម្ពុជា៕

238 Shares