Ford ត្រៀមចាយលុយ ៩០០ លានដុល្លារបន្ថែម ទៅលើរោងចក្រនៅក្នុងប្រទេសអាស៊ានមួយនេះ

អន្តរជាតិ

ក្រុមហ៊ុន Ford Motor Co បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងបន្ថែមទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្រនៅក្នុងប្រទេសថៃ សម្រាប់គាំទ្រដល់ការផលិតរថយន្ត Ranger Pickup និង Everest SUV ដែលនេះនឹងក្លាយជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុនក្នុងប្រទេសអាស៊ានមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford ប្រកាសថា ការវិនិយោគនេះ នឹងធ្វើឡើងតាមរយ:រោងចក្រផលិតផ្ទាល់ខ្លួន និងក្រុមហ៊ុន AutoAlliance Thailand ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនរថយន្ត Mazda Corporation របស់ប្រទេសជប៉ុន ។

គួររម្លឹកថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំជាងគេទី ៤ នៅក្នុងតំបន់អាស៊ី ដែលបណ្តុំទៅដោយក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន នៅលើពិភពលោក ដោយក្នុងនោះក៏មាន Toyota និង Honda ផងដែរ ។

សូមបញ្ជាក់ថា ឧស្សាហកម្មនេះ មានប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ និងការងារផលិតកម្មផ្សេងទៀត ស្របពេលក្រុមហ៊ុនផលិតរថយន្ត Ford បានសង្កត់ធ្ងន់ថា ការពង្រីកទំហំវិនិយោគនេះ នឹងអាចបន្ថែមការងារថ្មីៗប្រហែល ១ ២៥០ កន្លែង នៅក្នុងរោងចក្រ ហើយទឹកប្រាក់ប្រហែល ៤០០ លានដុល្លារ នៃការវិនិយោគ នឹងឆ្ពោះទៅរកបណ្តាញខ្សែសង្វាក់ ផ្គត់ផ្គង់របស់ខ្លួន ៕

ប្រភព: Bangkok Post