តន់ ច័ន្ទសីម៉ា ក្លាយជាសិល្បការនីខ្មែរដំបូងគេទទួលបាន Pleng Icon Silver នៅលើកម្ម​វិធី​តន្រ្តី Pleng

កម្សាន្ត

តារាចម្រៀងវ័យក្មេង កញ្ញា តន់ ចន្ទសីម៉ា ក្លាយជាសិល្បការនីខ្មែរដំបូងគេទទួលបាន Pleng Icon Silver ចំនួនស្ដាប់ 30 លានដងនៅលើកម្មវិធីតន្រ្តី​លើ​ទូរសព្ទ​ដ៏ពេញនិយម​​ Pleng។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទំព័រហ្វេសប៊ុកផេករបស់ Pleng បានអបអរសាទរដល់ម្ចាស់​ចម្រៀង​របស់​កាឡាក់ស៊ី ដែលបទចម្រៀង Are You Okay? បានជាប់ចំណាត់ថ្នាក់លេខ 1 នៅលើ Cambodia Top 50 by Pleng។

សីម៉ាជា​តារា​ចម្រៀង​របស់​ផលិតកម្ម កាឡាក់ស៊ី​ហើយ​ក៏​ជាសិល្បការនីខ្មែរដំបូងបំផុតដែលចម្រៀងរបស់កញ្ញា​បានទទួលការស្តាប់សរុបរហូតដល់ 30 លានដងនៅលើ Pleng និងទទួលបាន Pleng Icon Silver។

វីដេអូចម្រៀង Are you Okay ក៏ជា​បទ​ចម្រៀងខ្មែរដំបូងបំផុតដែលទទួលបានការទស្សនារហូតដល់ 100 លានដង នៅលើបណ្តាញ YouTube។

គួររំលឹកផងដែរ ស្នាដៃក្នុងប៉ារ៉ូលបទ Are You Ok? ច្រៀងជាលក្ខណៈលាយឡំភាសាចំនួន ៥ មានទាំង ភាសាខ្មែរ ចិន ឥណ្ឌូនេស៊ី កូរ៉េ និងអង់គ្លេស និងត្រូវបានផលិតកម្ម Galaxy Navatra ចេញជា MV ផ្លូវការបង្ហោះលើ channel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ។