អតីត​អ្នកមាន​ដាច់គេ​នៅ​សិង្ហបុរី បាត់​ទ្រព្យសម្បត្តិ​ជាង ១០ ពាន់​លាន​ដុល្លារ ក្រោយ Tencent ដក​ភាគហ៊ុន​មួយ​ចំណែក

អន្តរជាតិ
226 Shares

លោក Forrest Li អតីត​មហាសេដ្ឋី​មាន​ដាច់គេ​នៅ​សិង្ហបុរី​កាលពី​ឆ្នាំទៅ បាន​បាត់បង់​ទ្រព្យសម្បត្តិ​ប្រមាណ​ជាង ១០ ពាន់​លាន​ដុល្លារ ដោយសារ​តម្លៃ​ភាគហ៊ុន Sea Ltd មាន​ការ​ធ្លាក់ចុះ ក្រោយ​ក្រុមហ៊ុន​ផលិត​ហ្គេម​ចិន Tencent Holdings Ltd កាត់​បន្ថយ​ចំណែក​ភាគហ៊ុន​របស់​ពួកគេ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Bloomberg Billionaires Index។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បន្ថែម​ទៀត​ថា Tencent បានអះអាង​កាលពី​ថ្ងៃ​អង្គារ៍​កន្លង​ទៅ​ថា ការ​សម្រេចចិត្ត​កាត់​ចំណែក​ភាគហ៊ុន​របស់ Sea ពី ២១,៣% មក​សល់​ត្រឹម ១៨,៧% គឺ​ដោយសារ​សិទ្ធិ​បោះឆ្នោត​ក្នុង​ការ​បន្ថយ​ភាគហ៊ុន​ទៅ​សល់​ក្រោម ១០% របស់​ក្រុមហ៊ុន។

ការ​សម្រេចចិត្ត​ធ្វើបែបនេះ គឺ​ Tencent ចង់​ប្រមូល​ម្ចាស់ភាគហ៊ុន​លំដាប់ Class B ទាំងអស់ ឲ្យ​ចូលជាមួយ​ម្ចាស់ភាគហ៊ុន​លំដាប់ Class A តែ​ជា​លទ្ធផល​វា​បាន​ជួយ​ឲ្យ​លោក Li មាន​អំណាច​សម្រាប់​ម្ចាស់ភាគហ៊ុន Class B ទាំងអស់​ ពោល​លោក​មាន​សិទ្ធ​ដល់​ទៅ ៥៧% ​សម្រាប់​ការ​បោះឆ្នោត។

បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន Sea ដែល​មាន​ទីស្នាក់ការកណ្ដាល​នៅ​ប្រទេស​សិង្ហបុរី និង​មាន​ឈ្មោះ​លើ​ផ្សារហ៊ុន​អាមេរិក បាន​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារ​ភាព​ជោគជ័យ​ទទួល​បាន​ពី​ផ្សារ​អនឡាញ Shopee និង​ហ្គេម​ទូរស័ព្ទ Free Fire។

បច្ចុប្បន្ន លោក Li គឺជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​បំផុត​ទី ៣ នៅ​សិង្ហបុរី​ដោយ​មាន​ ១១,៨ ពាន់​លាន​ដុល្លារ ដែល​នេះ​រាប់​ទាំង​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​លោក​ខាតបង់​អស់​ ១,៥ ពាន់​លាន​ដុល្លារ​ត្រឹម​មួយថ្ងៃ​ ស្របពេល​ដៃគូ​ស្ថាបនិក​ក្រុមហ៊ុន Gang Ye និង​David Chen មាន​ទ្រព្យសម្បត្តិ ៦,៣ ពាន់​លាន​ដុល្លារ និង ២,១ ពាន់​លាន​ដុល្លារ៕

ប្រភព: livemint

226 Shares