ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ថា ពិភពលោក​កំពុង​រកឃើញ​មេរោគបំប្លែងថ្មី​កូនកាត់​ដេលតាអូមីក្រុង

សង្គម​និង​សេដ្ឋកិច្ច
154 Shares

ប្រមុខ​រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន​ បាន​ប្រកាស​ក្រោយ​ទទួលព័ត៌មាន​ថា​ពិភពលោកកំពុង​រកឃើញ​មេរោគ​កូវីដ​បំប្លែងខ្លួន​ថ្មី​មួយ​ប្រភេទ​ទៀត​​កូន​កាត់​រវាង​ដេលតានិង​អូមីក្រុង ខណៈ​មេរោគ​​កូវីដ​អូមីក្រុងកំពុង​វិវឌ្ឍ​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​ក្នុងពេលចូលរួម​​ពិធី​សម្ពោធ​កំណាត់ផ្លូវ​ជាតិ​លេខ ៥ ពី​បាត់ដំបង​ដល់​ក្រុង​សិរីសោភ័ណ កម្ពុជាបាន​រកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍កម្ពុជា ០៣នាក់បន្ថែមទៀតកាលពីម្សិលមិញ​ បន្ទាប់​ពីរាយការណ៍​មួយ​ករណី​​ដំបូង​លើ​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់ អាយុ ២៣ ឆ្នាំ ស្នាក់នៅសង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

ការ​រកឃើញ​មេរោគ​បំប្លែងថ្មី​ដែលមាន​ឈ្មោះបឋម​ដែលតាអូមីក្រុង ​បង្កើត​ក្តីព្រួយបារម្ភ​ថ្មី​បន្ថែម​ទៀត ខណៈ​មេរោគ​កូនកាត់ថ្មី​នេះ​មិន​ទាន់មាន​ស្រាវជ្រាវ​មានការ​ឆ្លង​កម្រិត​ណា​នៅឡើយទេ។

ដោយអំពាវនាវ​ឲ្យពលរដ្ឋ​អនុវត្ត​វិធានការ​សុខាភិបាល​ សម្តេច​តេជោ ក៏​ឲ្យ​ក្រសួង​សុខាភិបាល​ត្រូវ​ជំរុញល្បឿន​នៃ​ការ​ចាក់ដូស​ជំរុញ​ ហើយ​ត្រូវ​ស្វះ​ស្វែង​រកទិញ​វ៉ាក់សាំងដើម្បី​បម្រុងទុក​ចាក់​​ជូន​ដល់​ប្រជាពលរដ្ឋ​៕

154 Shares