“សមាគមជាងសំណង់កម្ពុជា” ឧកញ៉ា ហ៊ួត ជា ប្រកាសស្វាគមន៍មេជាងសំណង់ទូទាំងប្រទេសចូលជាសមាជិកបន្ថែម

ជុំវិញ​ឧកញ៉ា
120 Shares

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់របស់ ឧកញ៉ា ហ៊ួត ជា នឹងរៀបចំកម្មវិធីចាប់រង្វាន់ រួមទាំងប្រកាសរង្វាន់ឆ្នាំ ២០២២ ដល់សមាជិក “សមាគមជាងសំណង់កម្ពុជា” និងតំណាងសាខាគ្រឿងសំណង់នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របៀបវីរៈ ដែលនឹងប្រព្រឹត្តិទៅក្នុងកម្មវិធីជប់លៀង ចាប់រង្វាន់ និងប្រកាសរង្វាន់ធំប្រចាំឆ្នាំថ្មី រថយន្ត Toyota ស៊េរីឆ្នាំ២០២២ រួមទាំង កម្មវិធីបណ្ដុះបណ្ដាលជំនាញផ្នែកលក់ដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម។ ជាពិសេសភ្ញៀវដែលចូលរួម ក៏នឹងទទួលបានឱកាសកសាងបណ្ដាញ បង្កើតទំនាក់ទំនងរវាងសាខា និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនថែមទៀតផង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នៃរបៀបវីរៈនៃកម្មវិធីជួបជុំជប់លៀងនេះ ក្នុងថ្ងៃជាមួយគ្នានោះដែរ គឺខាងក្រុមហ៊ុន ឧកញ៉ា ហ៊ួត ជា នឹកបន្តប្រកាសស្វាគមន៍មេជាងសំណង់នៅទូទាំងប្រទេសកម្ពុជា ចូលជាសមាជិករបស់ “សមាគមជាងសំណង់កម្ពុជា” ​ព្រមទាំងកម្មវិធីប្រកាសសមាសភាព លោក ចែម ចាន់រ៉ា ហៅ នាយ ពែក មី ជាប្រធានកិត្តិយសរបស់សមាគមន៍នេះផងដែរ។

អាស្រ័យហេតុនេះ ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ សូមអំពាវនាវដល់បងប្អូនមេជាងសំណង់ នៅទូទាំងប្រទេស ចូលរួមកម្មវិធីជប់លាង ទទួលទានអាហារពេលល្ងាច និងសំណេះសំណាលគ្នានេះ ដោយស៊េរី។

កម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅ សណ្ឋាគារ ហ៊ីម៉ាវ៉ារី (Himawari Hotel Apartments) ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ២ រសៀល រហូតដល់ម៉ោង ៧ល្ងាច។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 011 900 102 ៕

120 Shares