អគារ​ស្នាក់នៅខ្ពស់កប់ពពកមួយទៀត តាមផ្លូវ​ព្រះមុនីវង្ស លេច​ត្រដែត​កំពុង​​សាងសង់​​ជិត​រួចរាល់

សង្គម​និង​សេដ្ឋកិច្ច

អគារ​លំនៅដ្ឋានដ៏ខ្ពស់កប់ពពក Agile Sky Residence កម្ពស់ ៤៤ ជាន់តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស កំពុង​បង្ហាញ​រូបរាង​គ្រោង​រួចរាល់ទាំង​ស្រុង​នៅពេល​ដ៏ខ្លី​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង​ Agile Sky Residence ត្រូវបានច្នៃឡើងដើម្បីក្លាយជាលំនៅដ្ឋានដ៏ប្រណិត​​ស្ថិតនៅក្នុងតំបន់បឹងកេងកង ៣ តាម​បណ្តោយ​មហាវិថីព្រះមុន្នីវង្ស ដែល​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មមាញឹកនៅ​ទីក្រុង​ភ្នំពេញ។

តាម​ព័ត៌មាន​ពី​​ក្រុមហ៊ុន អគារ Agile Sky Residence មាន​ភាពលេចធ្លោជាមួយ​ការ​ច្នៃប្រឌិតប្លែកគេ។ មានកន្លែងទទួលភ្ញៀវកម្ពស់ ៧ ម៉ែត្រដ៏ស្រស់ស្អាត កន្លែងចតយានយន្តធំទូលាយ និងជណ្តើរយន្តល្បឿនលឿន ៩។ មានប្លង់មេមួយដែលមានសួនអាកាសចំនួនបួនកម្រិតដែលបង្កើតនូវកន្លែងសម្រាប់ការលំហែកាយ និងការកម្សាន្ត។

មានស្កាយបារ ក្លឹប ហាងកាហ្វេ កន្លែងអានសៀវភៅ និងសួនកុមារដែលអ្នករស់នៅទីនេះអាចកម្សាន្តបាន។ មានអាងហែលទឹកធំទូលាយសម្រាប់អ្នកចូលចិត្តហែលទឹក ហើយសម្រាប់អ្នកហាត់ចូលចិត្តប្រាណអាចចូលទៅមជ្ឈមណ្ឌលហាត់ប្រាណ ឬយូហ្គា។

លំនៅដ្ឋាន Agile Sky Residence មានជិតមួយពាន់យូនីត និងកន្លែងចតយានយន្តច្រើនជាង ៤២០ កន្លែង។ យូនីតនីមួយមានទំហំធំទូលាយចាប់ពី ៣៩ ទៅ ១១១ ម៉ែត្រការ៉េ។ ការកំណត់រចនាសម្ព័ន្ធចាប់ពីស្ទូឌីយោ ទៅយូនីត ដែលមានបន្ទប់គេងបី។ ប្រភេទយូនីតធម្មតាមានទំហំ ៥៧ ម៉ែត្រការ៉េ និងបន្ទប់គេងមួយ។ ប្លង់នៃយូនីតនីមួយៗមានរចនាបថដ៏ល្អឥតខ្ចោះដោយមានបន្ទប់ទទួលភ្ញៀវធំទូលាយ និងមានផាសុខភាព ព្រមទាំងមានបន្ទប់គេងមួយដែលបំពេញតាមចំណង់ចំណូលចិត្តរបស់ប្រជាជននៅអាស៊ី។

បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ជា​វិថី​ពាណិជ្ជកម្ម​ដ៏​មមាញឹកប្រមូលផ្តុំ​ដោយ​អគារ​តូចធំ​ខ្ពស់ៗ។ លើ​ដង​ផ្លូវ​នេះ​មាន​គម្រោង​សាងសង់​អគារ​ខ្ពស់ៗជាច្រើន​ដូចជា​អគារ​ Golden Tower ៤២ ជាន់ និង​ក្រុម​ហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏កំពុង​សាងសង់គម្រោងថ្មីបែបខុនដូ​សណ្ឋាគារ​​ចំនួន២ អគារការិយាល័យ និងអគារពាណិជ្ជកម្មចំនួន១ លើផ្ទៃដី​អភិវឌ្ឍន៍​ចំនួន ២២ម៉ឺនម៉ែត្រការ៉េ តាមបណ្ដោយផ្លូវព្រះមុន្នីវង្សពីខាងក្រោយនៃគម្រោងទី១ (មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា)៕