តើ​អ្នក​ដឹង​ទេ? ដេក​ដក​ដង្ហើម​ចោល Elon Musk រក​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​នាទី

អន្តរជាតិ

Elon Musk គឺ​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​នា​ពេល​បច្ចុប្បន្ន​បើ​យោង​តាម​ការ​ចុះ​ផ្សាយពី​ទស្សនាវដ្ដី Forbes ជាមួយ​នឹង​ទំហំ​ទ្រព្យ​សម្បត្តិ​របស់​លោក​ច្រើន​ជាង ២០០ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ឆ្នាំ ២០២១ សារព័ត៌មាន​លំដាប់​អ្នកមាន​មួយ​នេះ​ធ្លាប់​បាន​អះអាង​ថា ក្នុង​មួយ​វិនាទី ​មហាសេដ្ឋី​អាមេរិក​អាច​រកបាន ៣៧៥ ដុល្លារ ឬ ២២ ៥០០ ដុល្លារ/នាទី។

តែ​នៅ​ក្នុង​ឆ្នាំ ២០២២ នេះ​វិញ ទំហំ​ចំណូល​របស់​ស្ថាបនិក Elon Musk មាន​ការ​កើនឡើង​រាប់សិប​ដង​ឯណោះ ស្របពេល​តម្លៃ​ភាគហ៊ុន​នៃ Tesla ក៏​មាន​ការ​កើនឡើង​កប់​ពពក​ដូចគ្នា។

ខាងក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី ៩ រូប​ដែល​រក​ចំណូល​បាន​ច្រើន​លើសលុប បើ​ទោះ​ជា​ដេក​ដក​ដង្ហើម​ចោល​ក៏​ដោយ​នៅ​ក្នុង​ឆ្នាំ ២០២២៖

  1. Elon Musk រក​បាន ១,៤១ ពាន់​លាន​ដុល្លារ​/ម៉ោង ឬ ២៣,៥ លាន​ដុល្លារ/នាទី
  2. Bernard Arnault រក​បាន​ជាង ១ លាន​ដុល្លារ​/ម៉ោង ឬ ១៧ ៧១៦ ​ដុល្លារ/នាទី
  3. Jeff Bezos រក​បាន​ ៨,៥៦ លាន​ដុល្លារ​/ម៉ោង ឬ ១៤២ ៦៦៧ ​ដុល្លារ/នាទី
  4. Warren Buffet រក​បាន​ជាង ១,៥ លាន​ដុល្លារ​/ម៉ោង ឬ ២៥ ០០០ ​ដុល្លារ/នាទី (ស្ថិតិ​កាល​ឆ្នាំ ២០១៣ អាចនឹង​កើន​លើសហ្នឹង ដោយសារ​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់)
  5. Larry Page រក​បាន​ជាង ១ លាន​ដុល្លារ​/ម៉ោង ឬ ១៨ ៧១៩ ​ដុល្លារ/នាទី (ស្ថិតិ​កាល​ឆ្នាំ ២០១៣ អាចនឹង​កើន​លើសហ្នឹង ដោយសារ​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់)
  6. Bill Gates រក​បាន​ជាង ១,៨ លាន​ដុល្លារ​/ម៉ោង ឬ ៣០ ៤០០ ​ដុល្លារ/នាទី
  7. Mark Zuckerberg រក​បាន​ប្រមាណ​កន្លះ​លាន​ដុល្លារ​/ម៉ោង ឬ ៨ ៣៣៣ ​ដុល្លារ/នាទី៕

ប្រភព: Indiatimes