អ្នកវិនិយោគិនជប៉ុនគ្រោងបោះទុនបង្កើតលំនៅឋានតម្លៃសមរម្យ ២ពាន់ខ្នង នៅក្នុងទឹកដីខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

ក្រុមអ្នកវិនិយោគជប៉ុនគ្រោងបោះទុនបង្កើតលំនៅឋានតម្លៃសមរម្យ ២០០០ ខ្នង នៅខេត្តសៀមរាប។ ក្រុមហ៊ុនដែលបានបង្ហាញនូវផែនការសិក្សាចង់វិនិយោគបង្កើតគម្រោងលំនៅឋាននេះមានឈ្មោះថា ក្រុមហ៊ុន UR Linkage Co Ltd ។ នេះបើយោងតាមវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការចុះផ្សាយទស្សនាវដ្តី construction-property គម្រោងនេះ មានឈ្មោះថា Sakura Angkor ខណៈបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដែលជាកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា។ តាមផែនការ លំនៅឋានក្នុងគម្រោងនឹងលក់ក្នុងតម្លៃពី ៦ ទៅ ៧ ម៉ឺនដុល្លារក្នុង១ ខ្នង ដើម្បីបើកឱកាសឱ្យប្រជាជនចំណូលមធ្យមអាចទិញបាន។

តំណាងក្រុមហ៊ុន UR Linkage Co Ltd លោក Yoshimura Hiroyuki បញ្ជាក់ថា គម្រោងនេះ បែងចែកជា ៣ ដំណាក់កាល ក្រោមផែនការរយៈពេល ៥ឆ្នាំ។ ដំណាក់កាលទី១ មានលំនៅដ្ឋានចំនួន ៧០០យូនីត ដំណាក់កាលទី ២ ៨០០យូនីត និងដំណាក់កាលទី៣ ៥០០យូនីត។

លោកថា គ្រប់ដំណាក់កាលនឹងប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតទំនើបចុងក្រោយរបស់ប្រទេសជប៉ុន ទិសដៅដើម្បីផ្ដល់នូវសហគមគ្រប់ជ្រុងជ្រោយ និងស្រួលរស់នៅដល់ប្រជាពលរដ្ឋខ្មែរ៕