អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសបុគ្គលិកឈុតធំ សរុបជិត ១០០០ក្រុម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាថ្ងៃទី៣១ មីនា នេះ បានប្រកាសជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ដើម្បីបំពេញការងារនៅ បុរី ឡេង ណាវ៉ាត្រា សរុបជិត ១០០០ក្រុមការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសផ្ដល់ឱកាសការងារក្នុងទ្រង់ទ្រាយធំ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលកំពុងស្វែងរកការងារធ្វើនេះ រួមមានតួនាទីដូចជា៖

1/វិស្វករ សំណង់សុីវិល ទឹកភ្លើង MEP30នាក់

2/ ផ្នែកអនាម័យ 20នាក់

3/ ជាងឆ្អឹង 100ក្រុម

4/ ជាងបូករៀប100ក្រុម

5/ ជាងទឹកភ្លេីង100ក្រុម

6/ ជាងការ៉ូ500ក្រុម

សម្រាប់ពុកម៉ែបងប្អូន ដែលមានចំណាប់អារម្មណ៍សូមទំនាក់ទំនងផ្ទាល់ទៅ ក្រុមការងាររបស់ បុរី ឡេង ណាវ៉ាត្រា តាមរយៈលេខទូរស័ព្ទ៖ 085 96 24 02/085 94 24 66/097 54 81 484/081 86 37 55/096 72 444 50។

តម្រូវការធនធានបុគ្គលិកគ្រប់ផ្នែក ឱ្យចូលបំពេញការងារនៅក្នុងក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា រាប់ម៉ឺនកន្លែង នាពេលនេះ ធ្វើឡើងស្របពេលដែល ក្រុមហ៊ុន បាននឹងកំពុងសម្រុកអភិវឌ្ឍន៍លំនៅឋានតម្លៃទាប និងក្រោមមធ្យម ក៏ដូចជាពង្រីកខ្លួនដល់រាជធានី-ខេត្ត មួយចំនួន នៅទូទាំងប្រទេសកម្ពុជា។

អ្នកឧកញ៉ា វ័យក្មេង ល្បីល្បាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានបញ្ជាក់ផងដែរថា ៖ “ចំពោះលំនៅដ្ឋានដែលមានតម្លៃទាបក្រោមមធ្យម បុរីឡេង ណាវ៉ាត្រា បានដំណើរការឈានមុខគេនៅកម្ពុជា នាពេលបច្ចុប្បន្ន និងពេលអនាគត ហើយសម្រាប់វឌ្ឍនភាពបច្ចុប្បន្ន បុរី ឡេង ណាវ៉ាត្រា យើងខ្ញុំ ក៏បាននឹងកំពុងអភិវឌ្ឍគម្រោងនៅរាជធានី-ខេត្ត ចំនួន 10 រួមមាន៖ ភ្នំពេញ កណ្ដាល កំពត កំពង់ស្ពឺ ព្រះសីហនុ សៀមរាប បន្ទាយមានជ័យ តាកែវ បាត់ដំបង និងកំពង់ឆ្នាំង លើផ្ទៃដីអភិវឌ្ឍសរុបជាង1 ម៉ឺនហិកតា ក្នុងពេលខាងមុខនេះ”។

ទន្ទឹមនឹងការប្ដេជ្ញាចិត្តដ៏មុតស្រួច និងផែនការសកម្មភាព លើការសម្រុកអភិវឌ្ឍន៍គម្រោង សាងសង់បុរី ជាច្រើនទីតាំង ងាកមកតាមដានផែនការសកម្មភាពរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា វិញ ឃើញថា មួយរយៈចុងក្រោយនេះ អ្នកឧកញ៉ា បានចុះជាប់ធ្វើត្រួតពិនិត្យ និងធ្វើការងារសាងសង់ដោយផ្ទាល់ជាមួយក្រុមការងារសាងសង់។ ការសម្រុកធ្វើការងារសំណង់ទាំងយប់ទាំងថ្ងៃ គឺដើម្បីឈានទៅសម្រេចផែនការមេ និងត្រៀមប្រគល់ផ្ទះជូនអតិថិជនឱ្យទាន់ពេលវេលា ជាពិសេសឆ្លើយតបនឹងតម្រូវការងាររបស់អតិថិជន ដែលតែងតែមានទំនុកចិត្តខ្ពស់មកលើក្រុមហ៊ុន៕