លោកជំទាវ វ៉ាន់ សម្ពស្ស នាំយកទឹកប្រាក់ ១០ម៉ឺនដុល្លារប្រគល់ជូនកាកបាទក្រហមកម្ពុជាដោយផ្ទាល់ដៃ

ជុំវិញ​ឧកញ៉ា

លោកជំទាវ វ៉ាន់ សម្ពស្ស ដំណាងដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុន ម៉ារីថាម គ្រុប នៅថ្ងៃទី៧ ខែមេសានេះ បាននាំយកអំណោយជាទឹកប្រាក់ចំនួន ១០០,០០០ដុល្លារអាមេរិក ដោយផ្ទាល់ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា នាពេលកន្លងមក អ្នកឧកញ៉ា និងលោកជំទាវ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនផ្សេងទៀត។

ដើម្បីចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ នេះ សប្បុរសជននានា អាចអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលមានលេខគណនីដូចខាងក្រោម៖

  • ប្រាក់រៀល៖ 100004348127
  • ប្រាក់ដុល្លារអាម៉េរិក ៖ 300001709996