អាជ្ញាធរខេត្តកែប ចុះពិនិត្យការអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ និងគម្រោងក្រុមហ៊ុនអ្នកឧកញ៉ា ទ្រី ភាព

សង្គម​និង​សេដ្ឋកិច្ច

អាជ្ញាធរខេត្តកែប ចុះពិនិត្យវឌ្ឍនភាព​គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់​ ដែលមានប្រវែង២,៧០០ម៉ែត្រ និងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន អ្នកឧកញ៉ា ទ្រី ភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២​នេះ​ លោក ប៉ែន សុផល អគ្គលេខាធិការ​ នៃគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាព​​ គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់​ ដែលមានប្រវែង២,៧០០ម៉ែត្រ ទទឹង១០០ម៉ែត្រ​ និងទីតាំងមួយចំនួនទៀត ដែលរដ្ឋបាលខេត្ត​ បានស្នើរសុំចាក់ពង្រីកឆ្នេរមួយគម្រោងដែលមានផ្ទៃដីជាង ៥ហិចតា។

ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានបន្តចុះពិនិត្យតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន អ្នកឧកញ៉ា ទ្រី ភាព ចំនួន៣ទីតាំង បន្ថែមទៀតផងដែរ។

ថ្លែងក្នុងពេលចុះពិនិត្យទីតាំងអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុងខេត្តកែបនេះនាថ្ងៃនេះដែរ លោក សោម ពិសិដ្ឋ បញ្ជាក់ថា គម្រោងគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់​ និងតំបអភិវឌ្ឍន៍ក្រុមហ៊ុន ទ្រី ភាព គឺជាគម្រោងបណ្តុំរដ្ឋបាលរបស់ខេត្ត ហើយគម្រោងទាំងនោះ​នឹងផ្តល់ប្រយោជន៍ដល់វិស័យទេសចរណ៍​ ក៏ដូចជា ផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ការបង្ក្រាបបទល្មើសនានា និងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធវិស័យទេសចរណ៍ក្នុងខេត្ត។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា គម្រោងឆ្នេរខ្សាច់កំសាន្ត ២,៧០០ម៉ែត្រ​ កំពុងអនុវត្តជាប្រក្រតី ហើយផ្លូវបេតុងចំនួន៥ខ្សែ​ ក្នុងនោះ វិថី២ខ្សែ និងអនុវិថី៣ខ្សែ ត្រូវបានកសាងរួចរាល់១០០% ហើយការចាក់ដីបំពេញ​ ក៏ស្ទើតែហើយ១០០%ដែរ និងកំពុងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមគម្រោងដែលបានដាក់ចេញ៕