ការវិនិយោគទុនដំណាំកាហ្វេនៅកម្ពុជា កាន់តែមានសក្តានុពលនាពេលអនាគត

សង្គម​និង​សេដ្ឋកិច្ច

ដំណាំកាហ្វេនៅកម្ពុជាកាន់តែមានសក្តានុពល ដោយមាន​ដាំដុះ​កាន់តែច្រើន រួមទាំង​មានការវិនិយោគពីក្រៅប្រទេស​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួ​ប​ជាមួយក្រុមវិនិយោគិនចិនកាលពីម្សិលមិញ​ ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​លោក​ វេង សាខុន បានសម្តែងការស្វាគមន៍និងគាំទ្រ ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មកាហ្វេនៅកម្ពុជា ក្នុងការឆ្លើយតបតាមតម្រូវការទីផ្សានាំចេញ។

រដ្ឋមន្ត្រីក៏បានជូនយោបល់ដល់គណៈប្រតិភូថា នៅខេត្តមណ្ឌលគីរីមាន​សក្តានុពលលើកា​រដាំដុះ​ដំណាំកាហ្វេ ហើយ​បើ​មាន​ឱកាសអាច​ជួបពិភាក្សាជាមួយសហគមន៍ធ្វើការអនុវត្តផលិតកម្មតាមកិច្ចសន្យា។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្រ្តី​ក៏​បាន​ណែនាំឱ្យគណៈប្រតិភូធ្វើការណាត់ជួបជាមួយលោក​ ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បី​សិក្សាពីសក្តានុពលនៃវិស័យវារីប្បកម្មទាំងទឹកសាបនិងសមុទ្រ ដើម្បីធ្វើការវិនិយោគជាខ្សែច្រវ៉ាកឮ ផលិតកម្មតែម្តងនិងនាំចេញ៕