គ្រួសារមហាសេដ្ឋី ជីបម៉ុង ទៅចូលរួមអបអរសាទរកូនលោក ម៉ឹង មករា ទទទួលសញ្ញាបត្រនៅអង់គ្លេស

ជុំវិញ​ឧកញ៉ា

កូនស្រីប្រុស លោក ម៉ឹង មករា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលសញ្ញាបត្រពីសាលាដ៏ល្បីល្បាញប្រចាំនៅប្រទេសអង់គ្លេស គឺសាលា Charles D. Close School កាលពីអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមទំព័រហ្វេសបុកលោក ម៉ឹង មករា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសទទួលបានជោគជ័យក្នុងការសិក្សា ហើយទទួលសញ្ញាបត្រនាពេលនេះ ដើម្បីអបអរសាទរដល់កូនប្រុសស្រីលោក ម៉ឹង មករា ឃើញមានវត្តមានមហាសេដ្ឋីទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប រួមទាំងឥស្សរជន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមអបអរសាទរដោយផ្ទាល់នៅប្រទេសអង់គ្លេសតែម្តង ក្នុងនោះរួមមាន៖ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ជាដើម។

យ៉ាងណា តាមរយៈទំព័រហ្វេសបុកដដែល លោក ម៉ឹង មករា ដែលត្រូវជា​កូនប្រុស​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន  បានថ្លែងយ៉ាងដូច្នេះថា៖ «អបអរសាទរកូនៗ! អរគុណលោកតា លោកយាយ ដែលស្រលាញ់ចៅៗពេញពីបេះដូង»