ចិនសម្រុកនាំចូលប្រេងឆៅពីរុស្ស៊ី ដល់កម្រិតខ្ពស់បំផុតបំបែកកំណត់ត្រា

អន្តរជាតិ

ចំនួននៃការនាំចូលប្រេងឆៅរបស់ចិន ពីប្រទេសរុស្ស៊ី បានកើនឡើងដល់ ៥៥% ធៀបទៅនឹងឆ្នាំមុន ដែលជាកម្រិតបំបែកកំណត់ត្រាមួយ នៅក្នុងខែឧសភាកន្លងទៅ នៅពេលដែលប្រទេសមួយនេះ កំពុងសម្រុកទិញចូលប្រេងដែលមានតម្លៃថោក ពីរុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានទៅលើអ៊ុយក្រែន ។ នេះបើយោងតាមការចុះផ្សាយពី CNN ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យ ពីរដ្ឋបាលគយចិន បានឱ្យដឹងថា ការនាំចូលប្រេងពីរុស្ស៊ី រួមទាំងការផ្គត់ផ្គង់ ដែលបូមតាមរយ:បំពង់​បង្ហូរ​ប្រេង នៅមហាសមុទ្រស៊ីបេរី ប៉ាស៊ីហ្វិក និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុប មានចំនួនសរុបជិត ៨,៤២ លានតោន ឬស្មើប្រហែល ១,៩៨ លានបារ៉ែល ក្នុងមួយថ្ងៃ ខណ:ដែលបានកើនឡើងមួយភាគបួន ពី ១,៥៩ លានបារ៉ែល/ថ្ងៃ កាលពីខែមេសា ។

មិនតែប៉ុណ្ណោះ ទិន្នន័យដដែលនេះ បានបង្ហាញទៀតថា រុស្ស៊ី បានដណ្តើមយកចំណាត់ថ្នាក់កំពូល នាមជាអ្នកផ្គត់ផ្គង់ធំបំផុត សម្រាប់ប្រទេសចិន សម្រាប់គន្លាតតម្លាតត្រឹមតែរយ:ពេល ១៩ ខែចុងក្រោយ ខណ:នេះបានបង្ហាញឱ្យដឹងថារដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅតែអាចបន្តកើបលុយពីការលក់ប្រេងឆៅរបស់ខ្លួន បើទោះបីជាមានការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចក៏ដោយ ។

គួរឱ្យដឹងថា អារ៉ាប៊ីសាអូឌីត បានធ្លាក់មកក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេទី ២ របស់ចិនវិញ ដោយកាលពីខែឧសភា បរិមាណមានការកើនឡើង ៩% ធៀបនឹងឆ្នាំមុន ជាមួយនឹងការនាំចូល ៧,៨២ លានតោន ឬ ១,៨៤ លានបារ៉ែល/ថ្ងៃ តែបានធ្លាក់ចុះពី ២,១៧ លានបារ៉ែល/ក្នុងថ្ងៃ កាលពីខែមេសា ។

បញ្ជាក់ទៀតថា ការនាំចូលប្រេងឆៅសរុបរបស់ប្រទេសចិន បានកើនឡើងជិត ១២% នៅក្នុងខែឧសភា ពីកម្រិតទាបបំផុតកាលពីឆ្នាំមុន ដល់ ១០,៨ លានបារ៉ែល/ថ្ងៃ ដែលធៀបនឹងឆ្នាំ ២០២១ បាននាំចូលជាធម្យម ១០,៣ លានបារ៉ែល/ថ្ងៃ ៕

190 Shares