សម្តេច ហ៊ុន សែន លើកគំនិតផ្តួចផ្តើមចំនួន២ ​ស្នើ​ឱ្យ​រដ្ឋ​មន្ត្រី​កា​រ​បរទេស​អាស៊ាន​ពិចារណា និងផ្តល់​ការគាំទ្រ

សង្គម​និង​សេដ្ឋកិច្ច

ពីក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៣ ខែ​សីហា ឆ្នាំ២០២២នេះ សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន​អាស៊ាន​ឆ្នាំ​២០​២២ បានលើកជា​យោបល់​​​ពាក់ព័ន្ធនឹង​គំនិត​​ផ្តួចផ្តើមចំនួនពីរ ដើម្បី​ស្នើឱ្យរដ្ឋមន្ត្រីការបរទេស អាស៊ាន​ពិចារណា និងផ្តល់ការគាំទ្រ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គំនិតផ្តួចផ្តើមចំនួនពីរ ដែលសម្តេចតេជោ ហ៊ុន សែន លើកឡើងនោះ រួមមាន ទី១ គឺការដោះស្រាយ​ចំពោះការ​គំរាម​កំហែងដល់ភាពរស់រាននជីវិត នៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការ​ប្រែប្រួលអាកាសធាតុ និង​ការ​​ខូចខាត ផ្នែកបរិស្ថាន និងទី២គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្តារ និងងើប​ចេញពីផលប៉ះពាល់ន ជំងឺកូវីដ-១៩ ប្រកប​ដោយប្រសិទ្ធភាព ។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈ​សំខាន់​សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជា​សេចក្តី​សម្រេចចិត្តនានា​សម្រាប់​មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ច​ប្រជុំកំពូល​របស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

សុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ​រដ្ឋមន្ត្រីការ​បរទេសអាស៊ាន៖