យោធាតៃវ៉ាន់ថា ចិនកំពុងរំលោភបំពានទឹកដីខ្លួនទាំងស្រុង ក្រោមលេសសមយុទ្ធយោធា

អន្តរជាតិ

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធនេះថា សមយុទ្ធយោធា ដែលបានគ្រោងទុក របស់ប្រទេសចិន នៅជុំវិញកោះតៃវ៉ាន់ គឺស្មើនឹងការ “បិទផ្លូវសមុទ្រ និងផ្លូវអាកាស” របស់តៃវ៉ាន់ហើយ ដែលនេះជាទង្វើរំលោភលើដែនដីរបស់តៃវ៉ាន់ទាំងស្រុង ។ នេះបើយោងតាមការចុះផ្សាយពី CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយឯក Sun Li-fang បាននិយាយថា សមយុទ្ធបាញ់គ្រាប់ពិត ដែលចិនបានគម្រោងទុក គឺជាទង្វើមិនសមហេតុផល និងជាការគំរាមកំហែង ដល់ផ្លូវទឹកអន្តរជាតិ ក៏ដូចជាបំផ្លាញសណ្តាប់ធ្លាប់អន្តរជាតិ ធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពច្រកសមុទ្រ និងបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ទៀតផង ។

លើសពីនេះ លោក Sun បាននិយាយទៀតថា តៃវ៉ាន់នឹងចាត់វិធានការប្រឆាំង នឹងសកម្មភាពណាមួយ ដែលរំលោភ លើអធិបតេយ្យភាពរបស់ខ្លួន ។ ហើយលោកបន្ថែមទៀតថា យោធារបស់តៃវ៉ាន់ នឹងមិនព្យាយាមបង្កឱ្យមានសង្រ្គាមនោះឡើយ ប៉ុន្តែនឹងត្រៀមខ្លួនជានិច្ច ។

មិនតែប៉ុណ្ណោះ លោក ឧត្តមសេនីយឯក រូបនេះ បានសង្កត់ធ្ងន់ទៀតថា យោធាតៃវ៉ាន់ កំពុងស្ថិតនៅក្នុងការប្រុងជើងការខ្ពស់ នៅក្នុងវិធីសមហេតុផលមួយ ដែលមិនបង្កើនជម្លោះ ៕

128 Shares