ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​បង្គោល​អង់តែន​​រួម លើ​គ្រប់​ក្រុមហ៊ុន​​ផ្តល់​សេវា​ទាំងអស់

សង្គម​និង​សេដ្ឋកិច្ច

ថ្លែង​ក្នុង​សន្នីសីទ​វឌ្ឍនៈភាព​នៅព្រឹកនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ និង​ទូរគនាគមន៍​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​រៀបចំ​រួចរាល់ហើយ​គោលនយោបាយដាក់​ឲ្យ​​ប្រើប្រាស់​បង្គោល​អង់តែរួម និង​ត្រៀម​ទទួល​ការ​អនុមត្រ​ពី​ប្រមុខ​រដ្ឋាភិបាល​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ដាក់​ចេញ​គោលនយោបាយ​លើ​ការ​ប្រើប្រាស់​បង្គោល​អង់តែន​រួមពីក្រុមហ៊ុន​នានា ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ​និង​ពង្រីក​សេវា​​គ្របដណ្តប់​កាន់​​តែ​ទូលំទូលាយ​។

បើ​តាមលោក​រដ្ឋមន្រ្តី បច្ចុប្បន្ន​នេះ​ស្ថានីយ​អង់តែន​ទូរសព្ទ​ចល័ត​កំពុង​ប្រើប្រាស់​ទូទាំង​ប្រទេស​មាន​ចំនួន ១១ ៥០០ ទីតាំង​។ ដើម្បី​ពង្រឹង​គុណភាព​សេវា​ដល់​គោលដៅ​អាទិភាព និង​តំបន់​ទេសចរណ៍​ដាច់ស្រយាល ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​គ្រោង​សាងសង់​ស្ថានីយ​អង់តែន​ចំនួន ១០០ បន្ថែម​ទៀត៕