ថៃ ដាក់គោលដៅបង្កើនការវិនិយោគ ឱ្យបានជាង ៦១ ពាន់លានដុល្លារ នៅច្រករបៀងសេដ្ឋកិច្ចរបស់ខ្លួន

អន្តរជាតិ

យោងតាមមន្ត្រីរដ្ឋាភិបាលមួយរូប បាននិយាយថា ប្រទេសថៃ មានបំណងបង្កើនការវិនិយោគចំនួន ២,២ ទ្រីលានបាត (៦១,៩៧ ពាន់លានដុល្លារ) ទៅក្នុងតំបន់ឧស្សាហកម្មភាគខាងកើត ប្រទេសរបស់ខ្លួន សម្រាប់រយ:ពេល ៥ ឆ្នាំខាងមុខ នៅពេលដែលប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរយ:ពេលវែង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក Thanakorn Wangboonkongchana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ផែនការសម្រាប់ការវិនិយោគឆ្នាំ ២០២៣-២០២៧ នៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) នឹងរួមបញ្ចូលការវិនិយោគដូចជារថយន្តអគ្គិសនី និងបច្ចេកវិទ្យវេជ្ជសាស្រ្ត ។

លោក Thanakorn បានបន្ថែមទៀតថា រដ្ឋាភិបាលរំពឹងថានឹងមានការវិនិយោគពី ៤០០ ពាន់លានបាត ទៅ ៥០០ ពាន់លានបាត (១១,២៧ ពាន់លានដុល្លារ ទៅ ១៤,០៨ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ដែលនឹងជួយឱ្យសេដ្ឋកិច្ចរបស់ថៃកើនឡើង ៥% ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៤ ទៅ ។

នៅក្រោមផែនការវិនិយោគសម្រាប់ឆ្នាំ ២០១៨-២០២២ បច្ចុប្បន្ន ការវិនិយោគនៅក្នុងតំបន់ EEC បានឈានដល់ ១,៨ ទ្រីលានបាត ដែលជាចំនួនលើសគោលដៅ ១,៧ ទ្រីលានបាត ។

គួរឱ្យដឹងផងដែរថា EEC ដែលជាតំបន់គ្របដណ្តប់លើខេត្តចំនួនបី នៅភាគខាងកើតនៃទីក្រុងបាងកក គឺជាចំណុចស្នូល នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកទឹកចិត្តដល់ការវិនិយោគ ជាពិសេសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ៕

18 Shares