សម្ដេច ហ៊ុន សែន បញ្ជាឱ្យបញ្ឈប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ជាមួយបុរី

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាអោយបញ្ឈប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។ ការចេញបញ្ជាពីសម្តេចតេជោធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ សីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី។

ចំពោះគុណភាពសេវានៅតាមបុរីដដែលនេះ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លោក ជា វណ្ណដេត អះអាងក្នុងសន្និសីទកាសែត នៅថ្ងៃទី៤សីហា ថា ក្រសួងរបស់លោកនឹងព្យាយាមខិតខំធ្វើយ៉ាងណាឲ្យសេវាអ៊ិនធឺណិតនិងសេវាទូរសព្ទឲ្យដំណើការរលូននៅឆ្នាំ២០២៤៕