មូលបត្ររដ្ឋតម្លៃជិត ៥០លានដុល្លារ ក្រសួងសេដ្ឋកិច្ចដាក់ឱ្យដេញថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បានដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី ២ កាលពីថ្ងៃទី ២១ខែកញ្ញា ឆ្នាំ២០២២នេះ ដែលមានទំហំទឹកប្រាក់បោះផ្សាយចំនួន ២០០ប៊ីលានរៀល ឬជិត ៥០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា មូលបត្ររដ្ឋដែលបោះផ្សាយលក់លើកទីពីរនេះ ក្នុងមួយបណ្ណមានតម្លៃ ១លានរៀល ដោយការគិតការប្រាក់រៀងរាល់ ៦ខែម្តង ក្នុងអត្រាគូប៉ុង ២,៤៤% ថេរ។ ចំពោះមូលបត្រនេះ ជា ប្រភេទប្រតិទាន ៣ឆ្នាំ។

គួររំលឹកថា កាលពីថ្ងៃទី៧ខែកញ្ញានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ក្នុងទំហំទឹកប្រាក់ ១០០ប៊ីលានរៀល ដោយការគិតការប្រាក់រៀងរាល់ ៦ខែម្តង ក្នុងអត្រាគូប៉ុង ២% ថេរ និងជាប្រភេទប្រតិទាន ១ឆ្នាំ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា ការចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋនេះ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមទាំងគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល៕