ជាង ៥០ ឆ្នាំចុងក្រោយ រុស្ស៊ីពង្រីកខ្លួនធំបំផុត ក្រោយកាត់យកទឹកដីអ៊ុយក្រែន

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធទី ៥ ខែតុលានេះ បានបញ្ចប់ការចុះហត្ថលេខាជាផ្លូវការមួយ ដើម្បីដាក់បញ្ចូលទឹកដីច្រើនជាង ១៥% របស់អ៊ុយក្រែន មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ស្របពេលកងកម្លាំងរបស់រុស្ស៊ី បានព្យាយាមទប់ទល់ជាមួយនឹងការវាយបកពីសំណាក់កងកម្លាំងអ៊ុយក្រែន លើទឹកដីរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ការចុះហត្ថលេខាលើច្បាប់ទទួលស្គាល់ នូវការដាក់បញ្ចូលទឹកដីចំនួន ៤ ផ្នែក ដែលមានដូចជា តំបន់ Doetsk , Lukansk , Kherson និង Zaporizhzhia គឺជាការពង្រីកវិសាលភាពនៃទឹកដីដ៏ធំបំផុត របស់រុស្ស៊ី ក្នុងរយ:ពេលជាងពាក់កណ្តាលសតវត្សចុងក្រោយ បន្ទាប់ពីកិច្ចព្រមព្រៀងទាំងនោះ ត្រូវបានផ្តល់សច្ចាប័ន ដោយសភារុស្ស៊ី ។

ការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ក្នុងការកាត់បញ្ចូលទឹកដីនេះ ត្រូវបានធ្វើឡើង ក្រោមការបោះឆ្នោតជាប្រជាមតិមួយ នៅក្នុងតំបន់កាន់កាប់របស់អ៊ុយក្រែនតែម្តង ស្របពេលវាមិនត្រូវបានទទួលស្គាល់ ដោយប្រទេសលោកខាងលិច និងរដ្ឋាភិបាលទីក្រុងកៀវនោះឡើយ ។

មិនតែប៉ុណ្ណោះ ចំពោះការកាត់ទឹកដីច្រើនជាង ១៥% នេះ រដ្ឋាភិបាលអ៊ុយក្រែន បានចេញមុខនិយាយថាការបោះឆ្នោតនេះ គឺបានបំពានច្បាប់អន្តរជាតិទាំងស្រុង ហើយជាការបង្វិតបង្ខំ និងមិនមានការតំណាងដោយភាគីណាមួយនោះឡើយ ។

យ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងកម្លាំងរុស្ស៊ី បានដកខ្លួនចេញពីតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន យ៉ា់ងឆាប់រហ័ស ដែលជាទីពួកគេស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ ពីការវាយលុករបស់អ៊ុយក្រែន ៕

56 Shares