មាន ៣ម៉ឺនដុល្លារ ចាប់ដៃជាមួយភោជនីយដ្ឋានមាតុភូមិ ដឹងតែចំណេញកប់ក្តោង

អាជីវកម្ម

“មាតុ​ភូមិ” ដែល​ជា​ភោជនីយដ្ឋាន​ល្បី​ខាង​ម្ភូប​ប្រពៃណី​ខ្មែរប្រកប​ទៅ​ដោយ​អាហារ​សុខ​ភាព​ ​បាន​ប្រកាស​ស្វែង​រក​ម្ចាស់​ភោជនីយដ្ឋាន​ប្រចាំ​សាខា​ទាំង​ ១០ទីតាំងបន្ថែម​ទៀត​ បន្ទាប់​ពី​ភោជនីយដ្ឋាន​នេះ​ពង្រីក​ខ្លួន​បាន​ជាង​ ៣០សាខាមក​ហើយ​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ស្រី​ ម៉ូ​ លី​ ជា​អ្នក​សម្រប​សម្រួល​ផ្នែក​ទី​ផ្សារ​ភោជនីយដ្ឋាន​មាតុ​ភូមិ​ បាន​ឲ្យ​ឧកញ៉ា​ញូស៍​​ដឹង​ថា​ ចំពោះ​បង​ប្អូន​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ម្ហូប​ខ្មែរ​ ប្រពៃណី​ជាតិ​ អាច​មក​ចាប់​អាជីវកម្ម​ជា​មួយ​មាតុ​ភូមិ​បាន​ដោយ​មាន​ការ​ជ្រើស​រើស​ជាង​ ១០ ទីតាំងបន្ថែម​ទៀត​ រួម​មាន​ ក្រុង​បាត់​ដំបង​ ខេត្ត​ពោធិ៍សាត់​ ក្រុង​ដូន​កែវ​ ក្រុង​បាវិត​ ក្រុង​ព្រៃ​វែង​ ក្រុង​ខេមរភូមិន្ទ​ ក្រុង​កំពត​ ក្រុង​កែប​ ក្រុង​ព្រះ​វិហារ​ ក្រុង​បាន​លុង​ និង​រាជធានី​ភ្នំ​ពេញ​ផង​ដែរ​ ។

អ្នក​ស្រី​បន្ត​ថា​ លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​នូវ​សិទ្ធ​បើក​អាជីវកម្ម​ស្លាក​យីហោ​ “មាតុភូមិ​”​ នេះ​ តម្រូវ​ឲ្យ​លក្ខខណ្ឌ ​ដូច​ជា​ ១. សម្រាប់​អ្នក​នៅ​ភ្នំពេញ​ ចំណាយ​ត្រឹម​តែ​ ២៥០០០ ដុល្លារ​ និង​ តាម​បណ្តា​ខេត្ត​ចំ​ណាយ​ ៣០០០០ ដុល្លារ​ ដោយ​លក្ខខណ្ឌ​ទាំង​ពីរ​នេះ​ មាន​រយៈ​ពេល​ ៥ ឆ្នាំ​ ចំណាយ​តែ​ម្តង​ មិន​មាន​ការ​ចំណាយ​ប្រចាំ​ខែ​បន្ថែម​ទៀត​ឡើយ​ ។ ចំណែក​ឯ​អត្ថ​ប្រយោជន៍​ដែល​ទទួល​បាន​រួម​មាន​៖​ ១.​ មាន​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​បុគ្គលិក។ ​​២.​ មាន​បង្រៀន​ធ្វើ​ម្ហូប​​។ ៣.​ រៀប​ចំ​ហាង​ប្រកប​ដោយ​រចនា​ខ្មែរ តុប​តែង​ ដេគ័រ​ហាង​​។ ៤.​ មាន​គ្រូ​បង្គោល​សម្រាប់​ហ្វឹក​ហាត់​បុគ្គលិក​ដើម្បី​បម្រើ​សេវា​កម្ម​បាន​ល្អ​។ ៥.​ មាន​ការ​ចង​ក្រង​រចនា​សម្ព័ន្ធ​ ដើម្បី​បើក​អាជីវកម្ម​ម្ហូប​ខ្មែរ​ដែល​មាន​ស្តង់​ដារ​ដូច​ៗ​គ្នា​។ល។

អ្នក​ស្រី​ ម៉ូ​ លី​ បាន​បន្ថែម​ទៀត​ថា​ នេះ​ជា​ឱកាស​គ្មាន​ដែន​កំណត់​មួយ​សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ជា​មួយ​នឹង​អាជី​វកម្ម​ម្ហូប​ខ្មែរ​។ ព្រោះ​ “​មាតុ​ភូមិ​”​ មាន​លក្ខណៈ​ពិសេស​ខ្លាំង​ ដែល​ជា​ភោជនីយដ្ឋាន​បម្រើ​ជូន​នូវ​ម្ហូប​ប្រពៃណី​ មាន​អត្តសញ្ញាណ​ជា​ប្រពៃណី​ជាតិ​ បម្រើ​ម្ហូប​ខ្មែរ​សុទ្ធ​សាធ​ មាន​ដូច​ជា​ សម្ល​ គ្រឿង​បុក​ គ្រឿង​ផ្អាប់​ ជា​ដើម​ ដែល​ផ្សំ​ជា​មួយ​នឹង​រចនា​ខ្មែរ​ អ្វី​ដែល​ពិសេស​ផ្តោត​លើ​អតិថិជន​ក្នុង​ស្រុក​ជា​ច្រើន​។

គួរ​រំលឹក​បន្ថែម​ថា​ ភោជនីយដ្ឋាន​ មាតុភូមិ​ បាន​លេច​រូបរាង​ឡើង​ជាង ៦ ឆ្នាំ​មក​ហើយ ដោយ​បច្ចុប្បន្ន មាតុ​ភូមិ​បាន​ពង្រីក​ខ្លួន​ជាង ៣០ សាខា​ហើយ ដែល​ភាគ​ច្រើន​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ៕

586 Shares