លោក សាន ផានិត តារាសម្រៀងឯករាជ្យរលាស់ខ្លួនទៅពង្រីកមុខជំនួញថ្មី យីហោប្រេនក្បាលគីប តាខ្មៅ

អាជីវកម្ម


តារាចម្រៀងឯករាជ្យ និងជាម្ចាស់បទ «ជាប់ រវល់ » លោក សាន ផានិត សម្រេចបោះលុយបង្កើតជំនួញថ្មី កណ្តាលក្រុងតាខ្មៅ ខេត្តកណ្តាល មានឈ្មោះយីហោ សាន ផានិត ក្បាលគីបខឡិច តាខ្មៅ ដែលលក់ស្បែក ជើង ជជុះ កំពុងទទួលការចាប់អារម្មណ៍គាំទ្រពីអតិថិជន ទាំងប្រជាជន ធម្មតា មិត្ត សិល្បៈករ សិល្បការិនី ក៏ព្រោះថាជា ស្បែក ជើង មាន គុណភាព ល្អ និងស្អាត ដូចថ្មី សឹង តែ ១០០ ភាគរយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាល្ងាចថ្ងៃចន្ទទី២១ ខែវិច្ឆិកា ជាថ្ងៃដើមទ្រព្យនេះ លោក សាន ផានិត បានកាន់កន្ត្រៃកាត់ខ្សែបូសម្ពោធ បើកហាងលក់ស្បែកជើងជជុះជាផ្លូវការ ដែលមានឧកញ៉ា សហគ្រិន អ្នកសិល្បៈជាច្រើនរូបចូលរួមអបអរសាទរយ៉ាងឱឡារិកគគ្រឹកគគ្រេង អមដោយម្ហូបអាហារ ភេសជ្ជៈ និងតន្រ្តីប្រគំកំដរផងដែរ។

ថ្លែងចំពោះមុខក្រុមសារព័ត៌មាន និងភ្ញៀវកិត្តិយស ម្ចាស់បទ «ជាប់ រវល់ » រូបនេះបានលើកឡើងថា លោករំភើបក្នុងចិត្តដែលបានសម្ពោធហាង ក្បាលគីបស្បើកជើងជជុះនេះ ជាមួយនឹងលោកគ្រូសិល្បៈករចម្រៀង និងមិត្តសិល្បៈករជាច្រើនរូប។ ជាមួយគ្នានេះ លោកក៏បានបង្ហើបពីយុទ្ធសាស្ត្រដែលធ្វើឱ្យមានអ្នកគាំទ្រច្រើន កឺដោយសារតែការលក់អនឡាញ។ លក់អនឡាញទៀតសោត គឺដឹកឥវ៉ាន់យកទៅឱ្យមើលសិនដល់មុខផ្ទះ ហើយជ្រើសរើសម៉ាឆ្អែតចិត្ត ប្រសិនបើត្រូវទិញ មិនត្រូវក៏លោកមិនទាមទារសេវាអីដែរ។

បើទោះបីជា លោក សាន ផានិត ហក់មកចាប់មុខរបរថ្មីនេះក៏ដោយ លោក បញ្ជាក់ថានឹង មិន ទៅ ណា ឆ្ងាយ ពពីសិល្បៈនោះឡើយ ព្រោះ ជីវិត របស់ លោក កើត មក ដើម្បី សិល្បៈ ដូច្នេះ មួយ ជីវិត លោក គ្មាន ថ្ងៃ ចាក ឆ្ងាយ ពី សិល្បៈ នោះ ទេ ៕

106 Shares