ឧកញ៉ា លាង ហួង (ហេនរី)៖ វីឡាអភិជនថ្មី “ឃីង ម៉េនន័រ” ​ជីប ម៉ុង លែន ដែលនឹងបើកលក់ថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះមានចំនួនកំណត់

អាជីវកម្ម

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ​​ក្រុមហ៊ុន ជីប ម៉ុង លែន ​បានរៀបចំ​សន្និសីទ​ព័ត៌មាន​ ​ប្រកាស​បើកលក់ជា​ផ្លូវការ​​វីឡា​ដ៏​ប្រណីត​ចុងក្រោយ​គេ​បង្អស់​គឺ «វីឡា ឃីង ម៉េនន័រ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែ​វិច្ឆិកា ខាងមុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន   បានឱ្យដឹងថា «វីឡា ឃីង ម៉េនន័រ» ​ជា​ប្រភេទវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេ ​បែប​ភូមិគ្រឹះដ៏ស្តុកស្តម្ភ ក្រុមហ៊ុន ជីប ម៉ុង លែន សាងសង់ឡើង ដោយបង្កប់នូវអត្ថន័យនៃ មោទនភាព ភាព​ថ្លៃថ្នូរ និង​សុខដុមរមនា។ រាល់​ផ្នែក​ស្ថាបត្យកម្ម​ ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ មានកំពស់ ៣ ជាន់និងមានបំពាក់ដោយជណ្តើរក្បាច់ទំនើប  ផ្ដល់​ជូន​ប្រណីតភាព​ស្រស់ស្អាត​គ្រប់​សម័យកាល និង​ភាព​គង់វង្ស​យូរអង្វែង បំពេញឲ្យ​ការ​រស់នៅ​ពោរពេញ​ដោយ​ភាព​ស្ញប់ស្ញែង ដែលជាកេរដំណែលតជំនាន់ គ្រប់គ្នាប្រាថ្នាចង់បាន។

លោក បន្ថែម​ថា «វីឡា ឃីង ម៉េនន័រ»  គឺជា​វីឡាទោលដែល​មាន​ចំនួន​កំណត់ និងមាននៅ​គម្រោង ២ ធំៗ គឺ គម្រោងហ្គ្រេនភ្នំពេញស៊ីធី  និង គម្រោង​លែនម៉ាក 60M  ដែល​សុទ្ធតែ​ជា​គម្រោង​ធំលំដាប់ប្រណីតៗ របស់ ជីប ម៉ុង លែន​ ដែល​ផ្ដល់​នូវបទពិសោធន៍រស់នៅដ៏ល្អឥតខ្ចោះ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ​ដ៏សម្បូរបែប បរិយាកាសស្រស់បំព្រងផ្តល់ផាសុកភាព និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​រស់នៅ​។

គួរបញ្ជាក់ថា «វីឡា ឃីង ម៉េនន័រ» ​មានបន្ទប់​គេង​ចំនួន ៨ ​និងបន្ទប់​ពហុ​មុខងារ​ពិសេសៗ​ ដូចជា បន្ទប់កម្សាន្ត & ភាពយន្ត បន្ទប់​បណ្ណាល័យ បន្ទប់​ហាត់ប្រាណ បន្ទប់​ធុរកិច្ច បន្ទប់​សក្ការ និង​បន្ទប់​ពិសារ​តែដែលផ្តល់បរិយាកាសថ្មី​។ មោទនភាពរាល់ពេលបោះ​ជំហាន​ចូល​ទៅក្នុង​ទី​ដ៏​វិសេសវិសាល ដែលនឹងទទួល​ស្វាគមន៍​ដោយ សាល​ទទួល​ភ្ញៀវ មាន​តុបាយ​ធំ​វែង ស័ក្តិសម​គ្រប់​ពិធីការ និងធុរកិច្ចសំខាន់ៗ ។ ភាព​ស្រស់ស្រាយ នៃ​ខ្យល់​អាកាស​បរិសុទ្ធ ដែល​បាន​ពី​ធម្មជាតិ​បៃតង​នៃ​បន្ទប់​ពិសា​តែ រឹតតែ​បង្កើន​នូវ​ភាព​ស្និទ្ធស្នាល និងការចងចាំល្អៗដល់គ្រប់សមាជិកគ្រួសារ។ ទំនើបភាព​នៃ​គ្រប់​បន្ទប់ និង​គ្រឿង​លម្អ​ក្នុងផ្ទះ​ទាំងអស់​សុទ្ធតែឆ្លុះបញ្ចាំងពី ​​ភាព​ថ្លៃថ្នូរ និង​សម្បូរបែប ​ដល់​ម្ចាស់ផ្ទះ​។ វីឡានេះ មាន​បន្ទប់​គេង​មេគ្រួសារ ដែលផ្ដល់​នូវ​បទពិសោធ​រស់នៅ ដែល​គ្រប់គ្នា​ស្ញប់ស្ញែង​ប្រាថ្នា​ចង់​បាន អម​ទៅដោយ​បន្ទប់​សម្លៀកបំពាក់​ស៊ីវិល័យ​ធំទូលាយ​ បន្ទប់​ទឹក​លំដាប់​ផ្កាយ ៥ និង​ការិយាល័យ​ឯកជនដ៏ស្ងប់សុខ ​រចនា​ឡើងដើម្បី​ឯកជន​ភាព​ និង​ផ្ដល់មកនូវ​ភាព​សុខដុមរមនា​ក្នុងការ​រស់នៅ។

រឹតតែពិសេសជាមួយការផ្តល់ជូនដ៏អស្ចារ្យ ក្លាយជាម្ចាស់ផ្ទះវីឡាទោលលំដាប់អភិជនមួយនេះ ជាមួយដែលការផ្តល់ជូនមិនធ្លាប់មាន ពីធនាគា ជីប ម៉ុង ប៊ែង​ ដោយដាក់ប្រាក់បញ្ញើរ និងទទួលបានការអត្រាការប្រាក់​ខ្ពស់រហូតដល់ 7.5% សម្រាប់អតិថិជនដែលបានចូលរួម ពិធីបើកលក់ជាផ្លូវការ​វីឡា “ឃីង ម៉េនន័រ”។​

សម្រាប់​ព័ត៌មាន​បន្ថែម សូមតាមដានទំព័រហ្វេសប៊ុក www.facebook.com/chipmongland  ឬ ទាក់ទងផ្នែកលក់ តាមរយៈ ទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖