កងទ័ពជើងគោក

យោធភូមិភាគទី៥ ប្រកាសច្រានចោលការផ្សាយមិនពិត ជុំវិញព័ត៌មានដែលលើកឡើងថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ខេត្ដពោធិ៍សាត់
យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ ដោយសកម្មភាពនៃការឈូសឆាយនេះគឺស្ថិតនៅក្នុងផ្នែកនៃដីថៃ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានសង្កត់ធ្ងន់ថា កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារយ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។

ទន្ទឹមនឹងនេះ យោធភូមិភាគទី៥ បានលើកឡើងផងដែរថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយការអះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ គូសបញ្ជាក់ថា កម្ពុជា និងថៃមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេស សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោល ជាមួយគ្នាចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុងអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០(MoU2000)។

សាជាថ្មីម្តងទៀត យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ៕

The post យោធភូមិភាគទី៥ ប្រកាសច្រានចោលការផ្សាយមិនពិត ជុំវិញព័ត៌មានដែលលើកឡើងថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ខេត្ដពោធិ៍សាត់ appeared first on .

ហេតុផល៤ កងទ័ពជើងគោកកម្ពុជា ឆ្លើយតបចំពោះលក្ខខណ្ឌរបស់កងទ័ពភូមិភាគទី១ថៃដែលឱ្យកម្ពុជាជម្លៀសពលរដ្ឋនៅតំបន់ចំនួន៣
យោធភូមិភាគទី៥កម្ពុជា បញ្ជាក់ហេតុផលចំនួន៤ ឆ្លើយតបចំពោះលក្ខខណ្ឌរបស់កងទ័ពភូមិភាគទី១ថៃដែលឱ្យកម្ពុជាជម្លៀសពលរដ្ឋនៅតំបន់ចំនួន៣ ដែលស្ថិតនៅក្នុងតំបន់ឈមបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាផាក់យ៉ា ស្រុកតាផាក់យ៉ា ខេត្តស្រះកែវ។

ការដាក់លក្ខខណ្ឌបែបនេះពីសំណាក់កងទ័ពទី១ថៃ ធ្វើឡើងក្រោយកម្ពុជាផ្ញើលិខិតស្នើថៃចូលរួមប្រជុំវិសាមញ្ញលើកទី២ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា – ថៃ រវាងយោធភូមិភាគទី៥នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិភាគទី១នៃកងទ័ពភូមិន្ទថៃ។

យោងតាមលិខិតជូនដំណឹងរបស់កងទ័ពជើងគោក ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមស្មារតី នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង យោធភូមិភាគទី៥ បានស្នើអញ្ជើញកងទ័ពភូមិភាគទី១ ដើម្បីប្រជុំវិសាមញ្ញ លើកទី២ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ នៅថ្ងៃទី១០-១២ខែតុលា ឆ្នាំ២០២៥ នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កងទ័ពជើងគោក បានបន្ដថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានទទួលលិខិតឆ្លើយតបពីកងទ័ពភូមិភាគទី១ ដោយខ្លឹមសារបញ្ជាក់ថា លុះត្រាតែយោធភូមិភាគទី៥  រៀបចំផែនការជម្លៀសប្រជាជនកម្ពុជា ដែលស្ថិតនៅ ក្នុងតំបន់ឈមបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាផាក់យ៉ា ស្រុកតាផាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន៣តំបន់ ដោយផ្ញើផែនការជម្លៀសប្រជាជននេះ មកកងទ័ពភូមិភាគទី១នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥សិន ទើបភាគីកងទ័ពភូមិភាគទី១ យល់ព្រមចូលរួមការប្រជុំតាមសំណើខាងលើ។

ជុំវិញករណីនេះ យោធភូមិភាគទី៥កម្ពុជា បានបញ្ជាក់ជំហរចំនួន៤ថា៖

១. ការស្នើប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងយោធភូមិភាគទី៥និងកងទ័ពភូមិភាគទី១ គឺជាការ អនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅGBC នៃប្រទេសទាំងពីរកម្ពុជា- ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី ២២ ខែសីហាឆ្នាំ២០២៥។

២. ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលភាគីកងទ័ពភូមិភាគទី១ បានដាក់ស្នើមក គឺត្រូវអនុវត្តន៍ ទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ពិសេសក្នុងចំណុចទី៨ នៃកំណត់ហេតុកិច្ចប្រជុំដែលបានប្រគល់ភារកិច្ចឱ្យ JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយ។ ដោយឡែក កិច្ចប្រជុំ RBC ក្នុងកម្រិតយោធភូមិភាគ គឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្ដែមិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ។

៣.ខ្ញុំសូមបញ្ជាក់ផងដែរថា ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថានៅកន្លែងខ្លះក៍មានការកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ។ បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និងការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីទាំងពីបានឯកភាពគ្នាកន្លងមក។ កម្ពុជាប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំJBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (ដោយរួមទាំងតំបន់ដែលមានសំណង់ថៃ និងប្រជាជនថៃធ្វើសកម្មភាពហួសបង្គោលព្រំដែនមួយចំនួនផង) ។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ចប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ។

៤. យោធភូមិភាគទី៥ ស្នើសុំឱ្យគោរពយ៉ាងខ្ជាប់ខ្ជួននូវអ្វីដែលភាគីទាំងពីរ កម្ពុជា-ថៃ បានព្រមព្រៀងគ្នា កន្លង មកក្នុងកិច្ចប្រជុំ GBC ។ កម្ពុជាសូមសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្កើតបរិយាកាស អំណោយផលដល់ដំណើរការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្តិវិធីជាពិសេសតាមរយៈការបញ្ចៀសរាល់សកម្មភាពទាំងឡាយ ដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងទាំងសងខាង ដោយរង់ចាំរហូតដល់មានការសម្រេចចិត្តរបស់គណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែនគោក (JBC) នៃប្រទេសយើងទាំងពីរ៕

The post ហេតុផល៤ កងទ័ពជើងគោកកម្ពុជា ឆ្លើយតបចំពោះលក្ខខណ្ឌរបស់កងទ័ពភូមិភាគទី១ថៃដែលឱ្យកម្ពុជាជម្លៀសពលរដ្ឋនៅតំបន់ចំនួន៣ appeared first on .

កងទ័ព៧៤រូប បានបញ្ចប់វគ្គសិក្សាជំនាញវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន
នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោកចំនួន ៧៤នាក់ មកពី ២១ កងឯកភាព នៃកងទ័ពជើងគោកនៅទូទាំងប្រទេស បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែន ប្រកបដោយជោគជ័យ ក្រោយសិក្សារយៈពេល ២ខែ ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបញ្ចប់ជំនាញវិទ្យុទាក់ទង និងដំឡើង ប្រព័ន្ធអង់តែន នឹងប្រើប្រាស់ជាប្រយោជន៍ ក្នុងកងអង្គភាពរបស់ខ្លួន។

ក្នុងឱកាសនោះ លោក ហេង សួរ បានកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀន សូត្ររហូតដល់ចប់វគ្គ ហើយទទួលបាននូវជំនាញបច្ចេកទេសវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ដែលជាវគ្គពិសេសមួយរៀបចំឡើងដោយមហាវិទ្យាល័យអេឡិចត្រូនិក និងដេប៉ាតឺម៉ងទូរគមនាគមន៍ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងការងារ ជឿជាក់ថា សិក្ខាកាមដែលបានមកទទួលការបណ្តុះ បណ្តាលនេះ ពិតជាបានទទួលនូវចំណេះដឹងថ្មីបន្ថែម និងចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ លើការងារជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុង ការបំពេញ តួនាទី ក៏ដូចជាចែករំលែកនូវចំណេះដឹង និងជំនាញទាំងនេះ ជាមួយសហការីនៅតាម មូលដ្ឋាន កងទ័ពរបស់ខ្លួន។
ក្រៅពីវគ្គបណ្តុះបណ្តាល ដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាលលើមុខជំនាញ ផ្សេងៗទៀតជូនដល់កងទ័ព តាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស ដែលបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ៣៧ គ្រឹះស្ថានសិក្សា ផងដែរ។

ទន្ទឹមនឹងនោះ លោក ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជារីករាយក្នុងការចូលរួមសហការជាមួយបណ្តាអង្គភាពកងទ័ព ដើម្បីចូលរួមអនុវត្តជាដំណាក់ៗ ឱ្យបានជោគជ័យទៅតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៕

The post កងទ័ព៧៤រូប បានបញ្ចប់វគ្គសិក្សាជំនាញវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន appeared first on .

កង​ទ័ព​ជើងគោក​កម្ពុជា-ហ្វីលី​ពីន ចុះហត្ថលេខារួមគ្នា​លើឯកសារ​​​លក្ខ​ខណ្ឌ​ស្តី​​ពី​​កិច្ចស​ហ​ប្រតិ​ប​ត្តិកា​រសំ​​ដៅ​ពង្រឹង​​​ចំ​ណង​​​មិត្តភាព
មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ “លក្ខ​ខណ្ឌស្តីពីកិច្ចសហ​ប្រ​​តិ​​​​​​​បត្តិ​ការ រវាងកងទ័ពជើងគោកទាំងពីរប្រទេស កាលពីថ្ងៃម្សិលមិញ។ គោលបំណងនៃការ​ចុះ​​ហត្ថ​លេ​ខារួមគ្នានេះ គឺ​ដើម្បី​ពង្រឹង​និងពង្រីកចំណងមិត្តភាព​​ឱ្យកាន់​តែជិតស្និទ្ធ យូរអង្វែង និ​ងប្រ​កប​ដោ​យទំ​​នុក​ចិត្ត។

ការចុះហត្ថលេខារួមគ្នាលើឯកសារ “លក្ខ​ខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន បាន​ធ្វើ​ឡើង​​តាមប្រព័ន្ធ VTC កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយមានលោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​​បញ្ជា​ការ​រង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង​លោកឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការ​កងទ័ពជើងគោកនៃ​សាធា​រ​ណ​រដ្ឋហ្វីលីពីន ។

ឯកសារដែលមេបញ្ជាការកងទ័ពជើងគោកទាំងពីរបានចុះហត្ថលេខា គឺមានគោលបំណង ដើម្បីពង្រឹង និងពង្រីកចំណង​មិត្តភាព​ឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និង​ប្រកប​​ដោយទំនុកចិត្ត។ ភាគីទាំងពីរ​​បាន​ចាត់ទុកវឌ្ឍនភាពនេះគឺជាការបើកទំព័រ​ប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ​នេះ នឹងក្លាយជាមូលដ្ឋាន​​មួយដ៏សំខាន់​ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ច​សហ​ប្រតិ​បត្តិ​កា​រជាក់​ស្តែង​នានា​តទៅអនាគត។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនគួរឱ្យកត់ សម្គាល់នៃទំនាក់ ទំនង​កិច្ចស​ហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរក្នុ​​ងប៉ុ​ន្មាន​ឆ្នាំចុងក្រោយនេះដោយសម្រេចបាននូវ​​សមិទ្ធផលផ្លែផ្កាជាច្រើនលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការភ្ជាប់​​ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ជាដើម។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ភ្ជាប់​​​ចំណងការទូតជាផ្លូវការ​នៅ​ក្នុង​ឆ្នាំ១៩៥៧ ។ កិច្ចសហ​ប្រតិ​បត្តិការ និងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ បានជំរុញ​​កិច្ចសហ​ប្រតិបត្តិ​ការទ្វេភាគី​ឲ្យមានភាពរីកចម្រើន​​លើ​គ្រប់​វិស័យ ក្នុងនោះ​​ក៏មានវិស័យការពារជាតិ ផងដែរ ដូចដែលស្តែ​ងឡើងតាមរ​យៈការចុះអនុស្សារណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​ការពារជាតិនៃ​ប្រទេសទាំងពីរក្នុងឆ្នាំ២០១៧៕ អត្ថបទ៖ ពុធិកា

The post កង​ទ័ព​ជើងគោក​កម្ពុជា-ហ្វីលី​ពីន ចុះហត្ថលេខារួមគ្នា​លើឯកសារ​​​លក្ខ​ខណ្ឌ​ស្តី​​ពី​​កិច្ចស​ហ​ប្រតិ​ប​ត្តិកា​រសំ​​ដៅ​ពង្រឹង​​​ចំ​ណង​​​មិត្តភាព appeared first on .