កម្ពុជានាំចេញទំនិញ

៨ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអន្តរជាតិ ជាង៩ពាន់លានដុល្លារ
ភ្នំពេញ៖ ទិន្នន័យពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង ៩០០០លានដុល្លារ កើនឡើងប្រមាណ២៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

កម្ពុជាបានទាក់ទាញការវិនិយោគ ជាមួយនឹងការចាប់អារម្មណ៍ជាថ្មីពីអ្នកវិនិយោគបរទេស ការនាំចេញសម្លៀកបំពាក់ប៉ាក់ និងគ្រឿងសម្លៀកបំពាក់ រកចំណូលបាន ៤,៣៦ ពាន់លានដុល្លារ កើនឡើង ២០,១%បើធៀបនឹងរយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣។ គ្រឿងសម្លៀកបំពាក់ មិនមែនប៉ាក់ រកចំណូលបាន ២,១១ ពាន់លានដុល្លារដោយមានកំណើន ៣១,៩% ធៀបនឹងរយៈពេលមួយឆ្នាំ។

ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ រកចំណូលបានចំនួន ១,៣៧ ពាន់លានដុល្លារ ក្នុងរយៈ៨ខែឆ្នាំ២០២៤ កើនឡើង២០,៩ % ធៀបរយៈពេលមួយឆ្នាំ។ ការនាំចេញស្បែកជើងរកបាន ចំណូល ១,០៨ ពាន់លានដុល្លារបន្ថែមទៀត ជាមួយនឹងកំណើន ២២,៤%ក្នុងរយៈពេលដូចគ្នានេះ។ ផលិតផលវាយនភ័ណ្ឌសម្រេចផ្សេងទៀតរកបាន ១៤០ លានដុល្លារ ដោយបានចុះបញ្ជីកំណើន ៤១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បានងើបឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះ ១៣,៣១%ក្នុងឆ្នាំ២០២៣ ចំពេលមានវិបត្តិសកល ធៀបនឹងឆ្នាំ២០២២ ពី១២,៨០ ពាន់លានដុល្លារដែលរកបានក្នុងឆ្នាំ២០២២ ដល់ ១១,០៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ ការងើបឡើងវិញ នាំមកនូវភាពធូរស្រាលដ៏ធំសម្រាប់រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្មករក្នុងវិស័យនេះ ដែលបានបាត់បង់ការងារបន្ទាប់ពីការបិទរោងចក្រ ឬព្យួរការងាររបស់កម្មករនិយោជិតរោងចក្រជាច្រើន៕

The post ៨ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអន្តរជាតិ ជាង៩ពាន់លានដុល្លារ appeared first on .

ទំនិញកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ៥ខែមកនេះ កើនឡើងជាង១៥% គិតជាទឹកប្រាក់ជាង ១០ពាន់លានដុល្លារ
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិជាង១០,០៧ពាន់លានដុល្លារ មានការកើនឡើង១៥,៤% ខណៈការនាំចូលមកវិញសម្រេចបាន១១,២៦ពាន់លានដុល្លារ។នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ខាងលើ បានឲ្យដឹងថា រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ២១,៣៣ពាន់លានដុល្លារ កើនឡើង ១៣,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទំហំពាណិជ្ជកម្ម ១៨,៨៣ពាន់លានដុល្លារ។

ក្នុងនោះ ទំនិញដែលកម្ពុជាបាននាំចេញទៅទីកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ១០,០៧ពាន់លានដុល្លារ មានការកើនឡើងចំនួន ១៥,៤% ខណៈទំនិញនាំចូលមកវិញសម្រេចបាន ១១,២៦ពាន់លានដុល្លារ កើនឡើងប្រមាណ១១,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់បន្ថែមថា ទំនិញដែលកម្ពុជា នាំចេញមានដូចជា សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែកេ ទំនិញ ដែលកម្ពុជានាំចូល រួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត។

គួរបញ្ជាក់ថា ប្រទេសដែលកម្ពុជា នាំចេញ និងនាំចូលទំនិញច្រើនជាងគេក្នុងរយៈពេល ៥ខែនៃឆ្នាំ២០២៤នេះ រួមមាន ប្រទេសចិន សម្រេចបានជិត ៦ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបាន ៣,៥៥ពាន់លានដុល្លារ, អាម៉េរិក កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ៣,៥២ពាន់លានដុល្លារ, ប្រទេសថៃ សម្រេចបាន ១,៧៣ពាន់លានដុល្លារ និងមានប្រទេសផ្សេងៗទៀតផងដែរ៕

The post ទំនិញកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ៥ខែមកនេះ កើនឡើងជាង១៥% គិតជាទឹកប្រាក់ជាង ១០ពាន់លានដុល្លារ appeared first on .