កម្ពុជានាំចេញអង្ករ

លោក វ៉ាង វិនពីន៖ ប្រទេសចិននៅតែជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្ករកម្ពុជា
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន។ នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានប្រកាសអបអរសាទរដល់ប្រទេសកម្ពុជា ដែលការនាំចេញអង្ករបានកើនឡើងលើសពី ១ លានតោនលើកទីមួយ! លោកលើកឡើងថា ប្រទេសចិននៅតែជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្ករកម្ពុជា បើគិតត្រឹមថ្ងៃទី ១៩ ខែតុលា មានទំហំ ១៩.៥% នៃការនាំចេញសរុប។

បើតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។

គួរឱ្យដឹងថា ការនាំចេញអង្ករចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៦ មានកំណើនយ៉ាងលេចធ្លោ ដោយកាលពីឆ្នាំ២០២៥ ការនាំចេញមានចំនួន ៩៤០,០០០តោន ប៉ុន្តែនៅក្នុងឆ្នាំ២០២៦ ត្រឹមរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលាប៉ុណ្ណោះ កម្ពុជាបានស្ទុះហក់ឡើងរហូតដល់លើស ១លានតោន ជាលើកដំបូង។

សមិទ្ធផលត្រចះត្រចង់នេះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជាកសិករ និងវិស័យឯកជន ក្នុងការលើកកម្ពស់គុណភាព និងការពង្រីកទីផ្សារអង្ករកម្ពុជាលើឆាកអន្តរជាតិ៕

The post លោក វ៉ាង វិនពីន៖ ប្រទេសចិននៅតែជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្ករកម្ពុជា appeared first on .

កម្ពុជារកចំណូលបានជាង២១៩លានដុល្លារ ពីការនាំចេញអង្ករក្នុងរយៈពេល៥ខែ ឆ្នាំនេះ
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករជាង ៣០០ពាន់តោន គិតជាទឹកប្រាក់មានចំនួន ២១៩.៩១លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា អង្ករដែលបាននាំចេញនេះ គឺតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះ នាំទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ៧៣ ៣២០តោន គិតជាទឹកប្រាក់ ៤៦.២០លានដុល្លារ ,ទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន៧ ចំនួន ៦៥ ៤១២តោន គិតជាទឹកប្រាក់ ៤៦.៣៤លានដុល្លារ, ទៅកាន់២៦ប្រទេសក្នុងទ្វីបអឺរ៉ុប ចំនួន ១៣៦ ៥២៨តោន គិតជាទឹកប្រាក់ ១០៤.៨០លានដុល្លារ និងនាំចេញទៅកាន់២៧ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ចំនួន២៧ ៣៣០តោន គិតជាទឹកប្រាក់ ២២.៩៦លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបគ្រប់ប្រភេទចំនួន ៧១.១៣% អង្ករគ្រាប់វែង ២៤.៧៥% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គ ១.៤៣% និងអង្ករផ្សេងៗទៀត ០.២៦%។

ជាមួយគ្នានេះ កម្ពុជា ក៏នាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួនជាង ២លាន ៤៧ម៉ឺនតោន ដែលគិតទឹកប្រាក់ប៉ាន់ប្រមាណជាង ៧១០លានដុល្លារអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

សូមជម្រាបជូនថា ថ្មីៗនេះក៏មានក្រុមហ៊ុនអាមេរិកដ៏ធំមួយ បានមកសិក្សាអំពីសក្តានុពលស្រូវអង្ករនៅកម្ពុជា ក្នុងគោលបំណងនាំចេញអង្ករកម្ពុជាទៅសហរដ្ឋអាមេរិកនាពេលអនាគតផងដែរ ស្របពេលដែលផលិតផលអង្ករកម្ពុជាធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។

លើសពីនោះ ក្រុមហ៊ុនមួយផ្សេងទៀតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការទិញអង្ករពីប្រទេសកម្ពុជាផងដែរ៕

The post កម្ពុជារកចំណូលបានជាង២១៩លានដុល្លារ ពីការនាំចេញអង្ករក្នុងរយៈពេល៥ខែ ឆ្នាំនេះ appeared first on .