កម្ពុជា-ប៊ុលហ្គារី

កម្ពុជា-ប៊ុលហ្គារី នឹងរៀបចំផ្គូរផ្គងធុរកិច្ច ដើម្បីពង្រឹង និងពង្រីកការនាំចេញរបស់កម្ពុជា
កម្ពុជា និងសភាពាណិជ្ជកម្មប៊ុលហ្គារី បានឯកភាពគ្នា សហការរៀបចំឱ្យមានកម្មវិធីជំរុញពាណិជ្ជកម្ម និងការរៀបចំផ្គូរផ្គងធុរកិច្ចតាមប្រព័ន្ធ Video Conference  សំដៅពង្រឹង និងពង្រីកការនាំចេញរបស់កម្ពុជា។

នេះបើតាមរយៈជំនួបពិភាក្សាការងារ រវាង លោក សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី និងជានាយកប្រតិប្រតិ្តក្រុមហ៊ុន M3 Communications Group កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក សំ សិទ្ធិស័ក្តិ បានជម្រាបជូនអំពីកសិផលសក្តានុពលរបស់កម្ពុជាដល់សភាពាណិជ្ជកម្មប៊ុលហ្គារី ដែលអាចឱ្យសភាពាណិជ្ជកម្មប្រទេសប៊ុលហ្គារី ពិនិត្យលទ្ធភាពក្នុងការសិក្សាដើម្បីនាំចេញ ឬវិនិយោគលើការកែឆ្នែ និងវេចខ្ចប់ទៅកាន់ទីផ្សារអឹរ៉ុប។

ជាមួយគ្នានេះ ភាគទីទាំងពីរ ក៏បានឯកភាពគ្នាក្នុងរៀបចំក្រុមការងារ ដើម្បីសហការរៀបចំឱ្យមានកម្មវិធីជំរុញពាណិជ្ជកម្ម និងការរៀបចំផ្គូរផ្គងធុរកិច្ចតាមប្រព័ន្ធ Video Conference ជាដើម សំដៅពង្រឹង និងពង្រីកការនាំចេញរបស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងជំនួបរវាងរដ្ឋលេខាធិការក្រសួងកសិកម្ម នាថ្ងៃទី២០ដដែលនោះ លោក Maxim Behar ក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាមួយគ្នានោះ លោកក៏ ចង់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសប៊ុលហ្គារី ជាពិសេសការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជាផងដែរ៕

The post កម្ពុជា-ប៊ុលហ្គារី នឹងរៀបចំផ្គូរផ្គងធុរកិច្ច ដើម្បីពង្រឹង និងពង្រីកការនាំចេញរបស់កម្ពុជា appeared first on .

ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មរវាងកម្ពុជា-ប៊ុលហ្គារី សម្រេចបានប្រមាណជាង ៨លានដុល្លារអាមេរិក
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ប៊ុលហ្គារី សម្រេចបានប្រមាណជាង ៨លានដុល្លាអាមេរិក កើនឡើងប្រមាណ៧៨%។ នេះបើតាមការឲ្យដឹងក្នុងជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងលោកស្រី ម៉ារីនេឡា ផេកូវ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណប៊ុលហ្គារីប្រចាំកម្ពុជា នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣នេះ។

នៅក្នុងជំនួបនោះភាគីទាំងពីរបានកត់សម្គាល់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៨,១លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤លានដុល្លារអាមេរិក។ ក្នុងនោះ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅកាន់ ប៊ុលហ្គារី រួមមាន សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម។ រីឯទំនិញនាំចូលមកកម្ពុជាវិញ រួមមាន ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ ជាដើម។

ជាមួយគ្នានោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ទន្ទឹមនឹងនោះ លោកស្រី ម៉ារីនេឡា ផេតកូវ៉ា ក៏បានបញ្ជាក់ពីក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែម លើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុង វិស័យកសិកម្ម រួមមានផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត ផងដែរ៕

The post ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មរវាងកម្ពុជា-ប៊ុលហ្គារី សម្រេចបានប្រមាណជាង ៨លានដុល្លារអាមេរិក appeared first on .