កម្ពុជា វៀតណាម

សម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរយៈពេលពីរថ្ងៃ តើជួបឥស្សរជនរូបណាខ្លះ?
តបតាមការអញ្ជើញពីនាយករដ្ឋមន្រ្តីវៀតណាម នៅព្រឹកថ្ងៃចន្ទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះនឹងត្រូវអមដំណើរដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ ក្នុង​គោល​បំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច ការព្រំដែន ជាដើម។

បើតាមក្រសួងការបរទេសកម្ពុជា បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមក​ពិភាក្សា​ផងដែរ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រម​ព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាម ស្ដីពីការជំរុញពាណិជ្ជកម្ម និង​វិនិយោគ។

ជាមួយគ្នានេះដែរ សម្ដេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ង្វៀន ហ៊្វួយចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, លោក វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងលោក រឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។ បន្ថែមទៀតនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏នឹងអនុញ្ញាតឱ្យលោកស្រី ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

បន្ថែមលើពីនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្ដរជាតិ នៅទីក្រុង​ហាណូយ។

ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេស​វៀតណាមនាពេលនេះ នឹងបង្ហាញ​ពីការធ្វើ​ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរ​អង្វែង​រវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរយៈពេលពីរថ្ងៃ តើជួបឥស្សរជនរូបណាខ្លះ? appeared first on .

កម្ពុជា ពិភាក្សាពីយន្តការសម្រួលដល់ការនាំចេញស្ករស ជាមួយវៀតណាម
កម្ពុជា-វៀតណាម ពិភាក្សាអំពីនីតិវិធី និងយន្តការនានា ក្នុងការជួយសម្រួលដល់ការនាំចេញស្ករសកម្ពុជាចូលក្នុងទីផ្សារវៀតណាម។ ការពិភាក្សាលើការចេញស្ករសពីកម្ពុជាចូលក្នុងទីផ្សារវៀតណាមនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ និងគណៈប្រតិភូពាណិជ្ជកម្មកម្ពុជា និងលោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅទីក្រុងហូជីមិញ កាលពីថ្ងៃទី០៦ មីនា កន្លងទៅ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានលើកឡើងពីនីតិវិធី និងយន្តការ ក្នុងការនាំចេញស្ករសពីកម្ពុជា ចូលក្នុងទីផ្សារវៀតណាមថា ជាការចៀសវាងការបង់ពន្ធក្រោមវិធានការប្រឆាំងនឹងការបង្វែរទិសដៅទំនិញ។

ជាមួយគ្នានោះ លោក សុខ សុភ័ក្រ្ត ក៏បានស្នើសុំទៅកាន់វៀតណាម ដើម្បីពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ព្រៃវែង)-តឺនណាម(តៃនិញ) ដោយនាពេលបច្ចុប្បន្ន គូភាគីនៅរង់ចាំតែ ពិធីសម្ភោធជាផ្លូវការនៃច្រកអន្តរជាតិនេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរប៉ុណ្ណោះ។

ជាការឆ្លើយតប ភាគីវៀតណាម បានឱ្យដឹងថា វៀតណាម ក៏កំពុងឆ្លងនីតិវិធីផ្ទៃក្នុងផងដែរ ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន នាពេលដ៏ខ្លីខាងមុខ។ក្នុងនោះ លោក ក៏បានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពទូទៅនៃការធ្វើពាណិជ្ជកម្មទ្វេភាគីផងដែរ ក្នុងនោះរួមមានវឌ្ឍនភាពនៃកិច្ចអនុវត្តរួមគ្នា (Joint Undertaking) ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលរួមគ្នាពាក់ព័ន្ធនឹងបទប្បញ្ញត្តិគយលើគ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។លើសពីនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សំដៅជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលបម្រើដល់ឧត្តមផលប្រយោជន៍សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ៕

The post កម្ពុជា ពិភាក្សាពីយន្តការសម្រួលដល់ការនាំចេញស្ករស ជាមួយវៀតណាម appeared first on .

កម្ពុជា បញ្ជូនមន្ត្រីទៅវៀតណាម ពិភាក្សាបញ្ហាប្រឈមនានាក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន
កម្ពុជា បញ្ជូនគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ទៅទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជនប្រទេសវៀតណាម អំពីដំណើរការនៃប្រតិបត្តិការការងារក្នុងវិស័យភស្តុភារកម្ម ក៏ដូចជាដើម្បីបង្កើន ចំណងមិត្តភាពក្នុងវិស័យភស្តុភារកម្មរវាងរដ្ឋ-ឯកជន និងឯកជន-ឯកជនរបស់ប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះរយៈពេល ៣ថ្ងៃ ពី ថ្ងៃទី១៧-១៩ ខែសីហា ឆ្នាំ២០២២ ត្រូវបានដឹកនាំដោយលោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន
ក្នុងការស្វែងយល់អំពីដំណើរការនៃប្រតិបត្តិការការងារក្នុងវិស័យភស្តុភារ កម្មពីវិស័យឯកជន ពិភាក្សាលើបញ្ហាប្រឈមនានាក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនទាំងតាមច្រកផ្លូវទឹក និងផ្លូវគោក និង ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនចំណងមិត្តភាពក្នុងវិស័យភស្តុភារកម្មរវាងរដ្ឋ-ឯកជន និងឯកជន-ឯកជនរបស់ប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ កម្ពុជា ក៏បានពិភាក្សាជាមួយសមាគមភស្តុភារកម្មវៀតណាម ក្រុមហ៊ុន Global Logistics Service Co., Ltd. សមាគមVISABA កំពង់ផែ Cat Lai របស់ក្រុមហ៊ុនSNG (Saigon Newport Corporation) និងកំពង់ផែអន្តរជាតិGemalink។

បន្ថែមទៀតនោះ ក៏ជួបពិភាក្សាការងារជាមួយអាជ្ញាធរនៅច្រកទ្វារព្រំដែនអន្តជាតិបាវិត-ម៉ុកបៃ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃផងដែរ៕

The post កម្ពុជា បញ្ជូនមន្ត្រីទៅវៀតណាម ពិភាក្សាបញ្ហាប្រឈមនានាក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន appeared first on .

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម អាចនឹងឈានដល់ទំព័រថ្មីនៅឆ្នាំ ២០២២
នៅ​ឆ្នាំ​ ២០២២ នេះ រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បានបង្ហើប​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ គឺ​កំពុង​បញ្ចេញ​សញ្ញា​វិជ្ជមាន​ខ្លាំង ហើយ​ភាគី​ទាំងសង​ខាង​សុទ្ធ​តែ​មាន​ក្ដី​រំពឹង​ថា វា​អាច​នឹង​ឈាន​ដល់​ចំណុច​កំពូល​ថ្មី​មួយ​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ការ​ជួញដូរ​រវាង​ប្រទេស​ទាំង ២។

ជាការពិត បើ​សង្កេត​មើល​ឲ្យ​មែន​ទែន​ទៅ ​រយៈកាល ៣ ឆ្នាំ​ចុងក្រោយ​ ទំហំ​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​គឺ​បាន​កើតឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត ពោល​កាលពី​ឆ្នាំ ២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ គឺ​មាន​ប្រមាណ​ជាង ៥ ពាន់​លាន​ដុល្លារ ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​ស្រាប់​តែ​មាន​សន្ទុះ​ខ្លាំង​ស្មាន​មិនដល់។

នៅ​ឆ្នាំ ២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​នៅ​អាស៊ាន ២ នេះ​ស្រាប់​តែ​កើនឡើង​រហូត​ដល់ ៧៥% ពោល​ ៩,៣ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ចុងឆ្នាំ ២០២១ ច្រើន​ជាង​ឆ្នាំ ២០២០ ប្រមាណ​ជាង ៤ ពាន់​លាន​ដុល្លារ។

ដោយឡែក​សម្រាប់​ឆ្នាំ ២០២២ នេះ​វិញ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២​ សុទ្ធ​តែ​មាន​បំណង​ចង់​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​រហូត​ដល់ ១០ ពាន់​លាន​ដុល្លារ ឬ​ច្រើនជាង​នេះ ខណៈ​គិត​ត្រឹម​ឆមាស​ទី ១ ទំហំពាណិជ្ជកម្ម​គឺ​មាន​ជិត ២ ពាន់​លាន​ដុល្លារ៕

The post ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម អាចនឹងឈានដល់ទំព័រថ្មីនៅឆ្នាំ ២០២២ appeared first on .

កម្ពុជា-វៀតណាម កំពុងរៀបចំគម្រោងតភ្ជាប់ផ្លូវទឹករវាងខេត្តកែប និងកោះត្រល់ តាមរយ:ទូកល្បឿនលឿន
យោងតាមអ្នកជំនាញខាងឧស្សហកម្ម បានបង្ហាញការព្យាករថា គម្រោងក្នុងការតភ្ជាប់ផ្លូវទឹករវាងខេត្តកែប ប្រទេសកម្ពុជា និងកោះត្រល់ ប្រទេសវៀតណាម អាចនឹងមានផលល្អ សម្រាប់អ្នកទេសចរក្នុងតំបន់ និងសម្រាប់​ភ្ញៀវ​ទេសចរ​នៅប្រទេសលោកខាងលិច ផងដែរ ។

យ៉ាងណា បើតាមការចុះផ្សាយពីសារព័ត៌មាន TGG ក្នុងពេលថ្មីៗនេះ បានបង្ហាញថា មន្ត្រីប្រទេសទាំង ២ កំពុងរៀចចំ ការតភ្ជាប់គោលដៅទេសចរណ៍ទាំង ២ តាមរយ:ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជុំរុញវិស័យទេសចរណ៍នៅទូទាំងខេត្តកែប ខេត្តកំពត និងសូម្បីតែខេត្តព្រះសីហនុផងដែរ ។

ជុំវិញគម្រោងនៃការតភ្ជាប់ផ្លូវទឹកនេះ លោក Jacques Guichandut នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia បាននិយាយថា វានឹងជំរុញឱ្យមានតម្រូវការសម្រាប់ប្រទេសទាំង ២ ជាពិសេសនៅក្នុងចំណោមភ្ញៀវទេសចរ ក្នុងតំបន់ ហើយពិសេសជាងនេះទៅទៀត វាក៏អាចជួយផ្សព្វផ្សាយដល់អតិថិជនក្រុមហ៊ុនរបស់លោក ដែលភាគច្រើននៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ ។

បន្ថែមពីនេះ លោកបានកត់សម្គាល់ទៀតថា ៖ ” នេះជាការរួបរួមគ្នា ដែលយើងមិនអាចមើលរំលង។ កន្លែងទាក់ទាងសំខាន់បំផុតរបស់កោះត្រល់ គឺរមណីយដ្ឋានឆ្នេររបស់ពួកគេ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាវិញ យើងក៏មានជម្រើសរមណីយដ្ឋានឆ្នេរ នៅលើកោះរ៉ុង និងរ៉ុងសន្លឹមផងដែរ ” ។

ទន្ទឹមនឹងនេះ លោក Pham ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានបន្ថែមថា ការផ្តល់ជូននេះ នឹងអាចអំពាវដល់ភ្ញៀវទេសចរវៀតណាម និងប្រទេសអាស៊ានផ្សេងទៀត ដែលអាចធ្វើដំណើរមកលេងកម្សាន្តដោយពុំចាំបាច់មានទិដ្ឋាការ ។

មិនតែប៉ុណ្ណោះ លោកបានបន្តទៀតថា ៖ ” នេះជាការផ្លាស់ប្តូរដ៏ល្អ ដោយសារតែការតភ្ជាប់ផ្លូវទឹក រវាងកោះត្រល់ ជាមួយនឹងតំបន់ ដែលពុំសូវមានអ្នកស្គាល់ នៅក្នុងប្រទេសកម្ពុជា ហើយវានឹងអាចផ្តល់ឱកាសឱ្យអ្នកដំណើរវៀតណាម ទៅលេងកន្លែងកម្សាន្តនានាដូចជាខេត្តព្រះសីហនុ និងកោះទន្សាយបានដោយងាយស្រួល ” ៕

The post កម្ពុជា-វៀតណាម កំពុងរៀបចំគម្រោងតភ្ជាប់ផ្លូវទឹករវាងខេត្តកែប និងកោះត្រល់ តាមរយ:ទូកល្បឿនលឿន appeared first on .

នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមព្រមព្រៀងបើកទេសចរណ៍ផ្លូវគោក និងអាកាសឡើងវិញ￼
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាជនខ្មែរអាមេរិក និងខ្មែរកាណាដា នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក នាព្រលឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា សម្តេច​តេជោ ហ៊ុន សែន​បាន​ឲ្យ​ដឹង​ថាកម្ពុជា​និង​វៀតណាម បានព្រមព្រៀង​គ្នា​ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «អម្បាញ់មិញ ខ្ញុំបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីវៀតណាម។ ខ្ញុំគ្រាន់​តែសំណូមពរទៅគាត់ថា ឥឡូវយើងគួរតែបើកទេសចរណ៍ផ្លូវគោកឡើងវិញ, ចម្លើយរបស់គាត់ (នាយរដ្ឋមន្ត្រីវៀតណាម) តបមកវិញថា គាត់សុំស្នើបើកទាំងផ្លូវគោក និងផ្លូវអាកាសថែមទៀត, ខ្ញុំថា ខ្ញុំឯកភាព»។

ស្ថិតក្នុងការអនុវត្តយន្តការទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង បន្ទាប់ពីប្រកាសបើកប្រទេសឡើងវិញកាលពីចុងឆ្នាំ២០២១ដែលក្រសួងទេសចរណ៍កម្ពុជាកំពុងផ្សព្វផ្សាយពី «កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ» នោះ សម្ដេចបានប្រកាសថាជនជាតិបរទេសចង់ទៅប្រទេសកម្ពុជា ទី១មិនតម្រូវឱ្យធ្វើតេស្ត PCR រយៈពេល៧២ម៉ោងមុននោះទេ ទី២សម្រាប់អ្នកចាក់វ៉ាក់ពេញលេញ គឺមិនតម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ឡើយ នៅពេលទៅដល់ប្រទេសកម្ពុជា ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងទៅបានហើយ ទី៣សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ សម្ដេចក៏បានចោទជាសំណួរថា ប្រសិនបើអ្នកដំណើរចេញពីកម្ពុជាចូលវៀតណាម តើខាង​វៀតណាមតម្រូវលក្ខខណ្ឌអ្វីខ្លះ? តើត្រូវការតេស្ត PCR រយៈពេល៧២ម៉ោងមុនទេ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើចត្តាឡីស័កទេ? ប្រសិនបើធ្វើ តើធ្វើប៉ុន្មានថ្ងៃ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ដែរទេ?

សម្ដេចតេជោបានបញ្ជាក់ថា ទោះបីលក្ខខណ្ឌខាងភាគីវៀតណាមតឹងរឹងដែលប្រជាជនកម្ពុជាមិនសូវចេញទៅវៀតណាម ប៉ុន្តែភ្ញៀវទេសចរខាងវៀតណាមនឹងចូលមកកម្ពុជាយ៉ាងច្រើន លើសពីនេះសម្ដេចរំពឹងថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសយ៉ាងច្រើនបន្ថែមទៀត៕

The post នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមព្រមព្រៀងបើកទេសចរណ៍ផ្លូវគោក និងអាកាសឡើងវិញ￼ appeared first on .

កម្ពុជា ដាក់ក្តីរំពឹងខ្ពស់ជាមួយវៀតណាម ក្នុងការបន្តកើនទំហំពាណិជ្ជកម្មឲ្យលើស១០ពាន់ដុល្លារអាមេរិក
កម្ពុជា មានជំនឿថា ទំហំពាណិជ្ជកម្មជាប្រទេសវៀតណាម នឹងបន្តកើនឡើងបន្ថែមទៀត លើសពី ១០ពាន់លានទៅទៀត។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ត្រូវតែខិតខំបន្តជំរុញ លើការវិនិយោគពាណិជ្ជកម្មទេសចរណ៍ ដើម្បីឲ្យសេដ្ឋកិច្ចមានការតភ្ជាប់គ្នា។ នេះបើតាមជំនួបពិភាក្សាការងាររវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម ធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទីព្រហសត្បិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

ក្នុងជំនួបនាពេលនេះ សម្ដេច ហ៊ុន សែន បានលើកឡើងពីគម្រោងនៃការតភ្ជាប់ផ្លូវដែកកម្ពុជា និងវៀតណាមដោយសម្ដេចចង់ឃើញជំរុញការតភ្ជាប់ផ្លូវដែកនេះ ដែលនឹងអាចជួយសម្រួលដល់ការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក ប៊ូយ ថាញ់សឺន បានថ្លែងថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅមានទំនាក់ទងល្អប្រសើរជាពិសេសតាមរយៈការទស្សនកិច្ចនៃការដឹកនាំកំពូលនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលបានធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមកាន់តែមានភាពល្អប្រសើរឡើង។ លោកបន្ថែមថា ឆ្នាំនេះជាខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

បើតាមរដ្ឋមន្រ្តីការបរទេសវៀតណាម បច្ចុប្បន្ន កំណើនពាណិជ្ជកម្មកម្ពុជា វៀតណាម មានកើនឡើងយ៉ាងខ្ពស់រហូតដល់ជិត ១០ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបទៅឆ្នាំមុន។ ដូច្នេះលោកបង្ហាញក្តីសង្ឃឹមថា វៀតណាម-កម្ពុជា នឹងបន្តពង្រឹងនៃការតភ្ជាប់សេដ្ឋកិច្ច និងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាឱ្យឆ្នាំនេះ កំណើនសេដ្ឋកិច្ចមានការឡើងជាបន្តទៀត ជាពិសេសការជំរុញកិច្ចសហការលើគ្រប់វិស័យ ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យផ្សេងផ្សេងទៀត។

ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ទទួលបាន ៧ ៨៧០លានដុល្លារអាមេរិក កើនឡើង ៨៧,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២០ អត្រាពាណិជ្ជកម្មទ្វេភាគីទទួលបានជាង​ ៥ ៣០០លានដុល្លារអាមេរិក ក្នុងនោះទំនិញរបស់វៀតណាមនាំចេញមកកម្ពុជាមានជាង ៤ ១០០លានដុល្លារ និងទំនិញកម្ពុជានាំចូលទៅវៀតណាមជិត ១ ២០០លានដុល្លារអាមេរិក។​

នៅឆ្នាំ ២០២១ ទំនិញកម្ពុជា នាំចេញទៅវៀតណាមទទួលបាន ៣ ៩៤០លានដុល្លារអាមេរិក កើនឡើង ៣៩៦% និងទំនិញវៀតណាមនាំចូលមកកម្ពុជា ៣ ៩៣០លានដុល្លារអាមេរិក កើនឡើង ១៧,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

លើសពីនេះ លោក ប៊ូយ ថាញ់សឺន វាយតម្លៃខ្ពស់ចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍក្នុងរយៈពេលខ្លី និងការរីកចម្រើននៅប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ។ លោកមើលឃើញថា បច្ចុប្បន្នកម្ពុជានៅតែបន្តរីកលូតលាស់ទៅមុខ ជាពិសេសការពង្រឹងតួនាទីរបស់ខ្លួន និងកិត្តិនាមរបស់កម្ពុជានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ៕

The post កម្ពុជា ដាក់ក្តីរំពឹងខ្ពស់ជាមួយវៀតណាម ក្នុងការបន្តកើនទំហំពាណិជ្ជកម្មឲ្យលើស១០ពាន់ដុល្លារអាមេរិក appeared first on .

វៀតណាម ចាយលុយជិត ៥ ពាន់លានដុល្លារ ទិញចូលកសិផលប្រហែល ៨០% ពីកម្ពុជា
យោងតាមរបាយការណ៍មួយកាលពីពេលថ្មីៗនេះ បានបង្ហាញថាប្រទេស វៀតណាម បានទិញចូលជិត ៨០% នៃការនាំចេញផលិតផលកសិកម្មសរុបរបស់កម្ពុជា ដែលមានតម្លៃជិត ៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន ។

ជាក់ស្តែង ប្រទេសវៀតណាម បានទិញ ៩៦% ទៅ ៩៩% នៃគ្រាប់ស្វាយចន្ទី ម្រច និងសណ្តែកសៀង ដែលកម្ពុជានាំចេញ ។ យ៉ាងណានេះបើតាមការឱ្យដឹងពីរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ។

ក្នុងនោះដែរ ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម បានកើនឡើង ៤,៦ ដង ចាប់តាំងពីឆ្នាំ ២០២០ ហើយចំណែកឯម្រេច និងសណ្តែកបណ្តុះ បានកើនឡើង ៤ ដង ។

ក្រៅពីនោះផលិតផលកសិកម្មផ្សេងទៀត ដែលវៀតណាមបានទិញក្នុងបរិមាណដ៏ច្រើនពីកម្ពុជា មានដូចជាអង្ករ ក្រូចថ្លុង ចេក និងស្វាយជាដើម ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក វេង សាខុន បានប្រាប់ដល់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចនាពេលកន្លងទៅថា វៀតណាមជាអ្នកនាំចូលដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំនោមប្រទេស និងដែនដីចំនួន ៧០ កាលពីឆ្នាំមុន ៕

គួរបញ្ជាក់ផងដែរថា ក្នុងរយ:ពេល ១១ ខែដំបូងកាលពីឆ្នាំមុន តម្លៃពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា បានកើនឡើង ៨៤% ដល់ ៨,៦ ពាន់លានដុល្លារ។ នេះបើយោងតាមការឱ្យដឹងពីគយរបស់វៀតណាម ៕

ប្រភព: VN Express

The post វៀតណាម ចាយលុយជិត ៥ ពាន់លានដុល្លារ ទិញចូលកសិផលប្រហែល ៨០% ពីកម្ពុជា appeared first on .

សម្តេច ហេង សំរិន និងប្រធានរដ្ឋវៀតណាម ចុចប៊ូតុងបើកដំណើរការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា តម្លៃ ២៥លានដុល្លារ
អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងពីប្រទេសវៀតណាមក្នុងតម្លៃប្រមាណ ២៥លានដុល្លារអាមេរិក ត្រូវបានបើកពិធីបញ្ចុះបឋមសិលា ក្រោមវត្តមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម ខណៈដែលរូបលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេច ហេង សំរិន បានលើកឡើងថា ទោះបីជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក្តី ក៏កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ជាមួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជាសម្តេចបានថ្លែងអំណរគុណចំពោះជំនួយជាថវិកាចំនួន ២៥លានដុល្លារអាមេរិក ដែលបក្សរដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនសម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភា ដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ។

ទន្ទឹមនឹងនោះ លោក ង្វៀន សួនហ៊្វុក បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សម្តេចប្រធានរដ្ឋសភានៅក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យមានការរីកចម្រើនជាលំដាប់។ លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យ ទំាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ នៃប្រទេសទំាងពីរ និងមានក្តីសង្ឃឹមថាក្រោមកិច្ចសហប្រតិបត្តិការជាប្រពៃណី និងបងប្អូននេះ ប្រទេសកម្ពុជា និងវៀតណាមនឹងសម្រេចបានសមិទ្ធិផលធំៗបន្តបន្ទាប់ទៀត។

សូមជម្រាបថា អគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ មានកម្ពស់១២ជាន់ និងមានចំណតរថយន្តចំនួនពីរជាន់ទៀត ជាសំណង់ដែលប្រកបដោយសោភ័ណភាពនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមជារៀងតទៅ។

បើតាមរបាយការណ៍ដែលបានលើកឡើងដោយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបង្ហាញថា នៅក្នុងគម្រោងអនុវត្តដ៏ធំក្នុងការសាងសង់អគាររដ្ឋបាលថ្មីដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចាត់ចែងអនុវត្តទៅតាមផែនការដែលមាន៤ដំណាក់កាល គឺការដេញថ្លៃជ្រើសរើសទីប្រឹក្សា បន្ទាប់មកជ្រើសរើសក្រុមហ៊ុន Archetype បានផ្តើមកសាងប្លង់ទំាងឡាយ និងបន្ទាប់មកបានដាក់សុំការអនុញ្ញាតសាងសង់ជូនទៅក្រសួងដែនដីនគរូបនីយកម្ម ដំណាក់កាលទី៣ គឺដេញថ្លៃការសាងសង់អគារ និងការផ្គត់ផ្គង់បរិក្ខាទំាងឡាយ ដែលបានកំពុងអនុវត្ត និងដំណាក់កាលចុងក្រោយគឺត្រូវធ្វើការសាងសង់អគារ និងបំពាក់គ្រឿងបរិក្ខាឲ្យរួចរាល់ ក្នុងពេលឲ្យបានឆាប់ ជាការល្អ៕

The post សម្តេច ហេង សំរិន និងប្រធានរដ្ឋវៀតណាម ចុចប៊ូតុងបើកដំណើរការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា តម្លៃ ២៥លានដុល្លារ appeared first on .

ប្រធានរដ្ឋវៀតណាម មកកម្ពុជាជើងនេះ ចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ០៧
កម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើឯកសារចំនួន ៧ សម្រាប់ផែនការនៅឆ្នាំបន្ទាប់ទៅលើវិស័យសំខាន់ៗជាអាទិភាពរវាងប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះធ្វើឡើង នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃរបស់លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម ដោយចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៧ នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ ក្រោមវត្តមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម។

១- ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។

២- ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។

៣- កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

៤- កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។

៥- អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥។

៦- អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងវៀតណាម ស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។

៧- ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។

បន្ថែមើលនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពន្លឿនការចុះហត្ថលេខាស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ទាំងសងខាង ផង និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ៕

The post ប្រធានរដ្ឋវៀតណាម មកកម្ពុជាជើងនេះ ចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ០៧ appeared first on .