កម្ពុជា បញ្ជូនមន្ត្រីទៅវៀតណាម ពិភាក្សាបញ្ហាប្រឈមនានាក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា បញ្ជូនគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ទៅទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជនប្រទេសវៀតណាម អំពីដំណើរការនៃប្រតិបត្តិការការងារក្នុងវិស័យភស្តុភារកម្ម ក៏ដូចជាដើម្បីបង្កើន ចំណងមិត្តភាពក្នុងវិស័យភស្តុភារកម្មរវាងរដ្ឋ-ឯកជន និងឯកជន-ឯកជនរបស់ប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចនេះរយៈពេល ៣ថ្ងៃ ពី ថ្ងៃទី១៧-១៩ ខែសីហា ឆ្នាំ២០២២ ត្រូវបានដឹកនាំដោយលោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន
ក្នុងការស្វែងយល់អំពីដំណើរការនៃប្រតិបត្តិការការងារក្នុងវិស័យភស្តុភារ កម្មពីវិស័យឯកជន ពិភាក្សាលើបញ្ហាប្រឈមនានាក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនទាំងតាមច្រកផ្លូវទឹក និងផ្លូវគោក និង ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនចំណងមិត្តភាពក្នុងវិស័យភស្តុភារកម្មរវាងរដ្ឋ-ឯកជន និងឯកជន-ឯកជនរបស់ប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ កម្ពុជា ក៏បានពិភាក្សាជាមួយសមាគមភស្តុភារកម្មវៀតណាម ក្រុមហ៊ុន Global Logistics Service Co., Ltd. សមាគមVISABA កំពង់ផែ Cat Lai របស់ក្រុមហ៊ុនSNG (Saigon Newport Corporation) និងកំពង់ផែអន្តរជាតិGemalink។

បន្ថែមទៀតនោះ ក៏ជួបពិភាក្សាការងារជាមួយអាជ្ញាធរនៅច្រកទ្វារព្រំដែនអន្តជាតិបាវិត-ម៉ុកបៃ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃផងដែរ៕