ក្រុមហ៊ុន Pointer ប្រកាសសម្ពោធជាផ្លូវការនូវគម្រោងដីយុទ្ធសាស្ត្រ «AERIAL CLOUD» ជាប់គល់ស្ពានព្រែកប្រា ត្រឹម ៣នាទីពី AEON 3 ភ្ជាប់គ្រប់ប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Pointer ដែលជាក្រុមហ៊ុនគ្រប់គ្រង និងប្រឹក្សាគម្រោងអចលនទ្រព្យឈានមុខគេ បានរៀបចំពិធីសម្ពោធជាផ្លូវការនូវគម្រោងដីពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏មានសក្ដានុពលខ្ពស់ «AERIAL CLOUD»។ ពិធីនេះ បានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងដីគម្រោងផ្ទាល់ ស្ថិតតាមបណ្តោយមហាវិថីឈុនគង់ ក្បែរគល់ស្ពានព្រែកប្រា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសសម្ពោធគម្រោង AERIAL CLOUD នាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញជូនសាធារណជន ធុរជន និងវិនិយោគិន នូវឧត្តមភាពនៃទីតាំងយុទ្ធសាស្ត្រ សក្ដានុពលនៃការអភិវឌ្ឍតំបន់ ក៏ដូចជាកាលានុវត្តភាពដ៏កម្រសម្រាប់ការរស់នៅ ការប្រកបអាជីវកម្ម និងការវិនិយោគដែលទទួលបានផលចំណេញខ្ពស់។

ចំណុចលេចធ្លោបំផុតនៃគម្រោង AERIAL CLOUD គឺទីតាំងស្ថិតនៅជាប់នឹងគល់ស្ពានព្រែកប្រាផ្ទាល់ ដែលបច្ចុប្បន្នការដ្ឋានសាងសង់ស្ពាននេះសម្រេចវឌ្ឍនភាពបានប្រមាណជិត ៩០% ទៅហើយ។ ហេដ្ឋារចនាសម្ព័ន្ធស្ពានដ៏សំខាន់នេះ នឹងដើរតួជាសរសៃឈាមតភ្ជាប់ដោយផ្ទាល់រវាងតំបន់អភិវឌ្ឍន៍ភាគខាងត្បូង ឆ្ពោះទៅកាន់ខណ្ឌច្បារអំពៅ បុរីប៉េងហួតបឹងស្នោរ កោះនរា និងផ្លូវជាតិលេខ១ យ៉ាងរលូន ព្រមទាំងតភ្ជាប់ទៅកាន់ខ្សែផ្លូវឆ្ពោះទៅស្ពានឆ្លងទន្លេមេគង្គដែលកំពុងអភិវឌ្ឍផងដែរ។

ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City ដ៏ធំទូលាយ គម្រោង AERIAL CLOUD ព័ទ្ធជុំវិញដោយមជ្ឈមណ្ឌលសេវាកម្មចម្រុះទំនើបៗ រួមមាន៖
– ផ្សារទំនើប AEON Mall Mean Chey (AEON 3) ដោយធ្វើដំណើរត្រឹមតែប្រមាណ ៣នាទីប៉ុណ្ណោះ ផ្ដល់នូវភាពងាយស្រួលប្រចាំថ្ងៃសម្រាប់ការរស់នៅ និងការកម្សាន្ត។
– គម្រោងមន្ទីរពេទ្យអន្តរជាតិកម្ពុជា ទំហំ ១៣ ហិកតា ដោយលើកកម្ពស់គុណភាពរស់នៅ និងសុខុមាលភាពកម្រិតស្តង់ដារអន្តរជាតិ។
– បណ្តាញសាលារៀន និងស្ថាប័នអប់រំជុំវិញតំបន់។
– ការតភ្ជាប់ផ្លូវគមនាគមន៍ខ្វាត់ខ្វែង មានផ្លូវក្នុងគម្រោងទម្លុះទៅផ្លូវជាតិលេខ២ ងាយស្រួលតភ្ជាប់ទៅកាន់មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ), តំបន់ព្រៃស, ជើងឯក និងឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) យ៉ាងឆាប់រហ័ស។

គម្រោង AERIAL CLOUD ផ្ដល់ជូននូវជម្រើសទំហំដីឡូត៍ចាប់ពី ៦០០ ដល់ ៦,៨៧០ ម៉ែត្រការ៉េ ដែលសមស្របបំផុតសម្រាប់ការកសាងភូមិគ្រឹះឯកជនបែបទំនើប ផ្ទះអាជីវកម្ម ឬការអភិវឌ្ឍពាណិជ្ជកម្មខ្នាតធំ អាស្រ័យលើតម្រូវការជាក់ស្ដែង។ អ្វីដែលកាន់តែពិសេសនោះ តម្លៃដីគម្រោងត្រូវបានដាក់លក់ក្នុងកម្រិតតម្លៃចាប់ផ្តើមត្រឹមតែ ៦៥០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ប៉ុណ្ណោះ ដែលនេះជាឱកាសចំណេញខ្ពស់មុនពេលស្ពានព្រែកប្រាត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការជ្រើសរើសដីឡូត៍ទីតាំងល្អ សូមទំនាក់ទំនងក្រុមការងារគ្រប់គ្រងគម្រោង Pointer តាមរយៈទូរស័ព្ទលេខ៖ 070 887 336 ឬអញ្ជើញមកពិនិត្យទីតាំងដីដោយផ្ទាល់ https://maps.app.goo.gl/Apzn1w3LXuCHAiHa8?g_st=ic