កម្ពុជា-អាស៊ែប៊ៃហ្សង់

សម្តេចធិបតី ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។

ក្នុងជំនួបនោះ លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្តែងនូវក្តីរីករាយក្នុងការស្វាគមន៍សម្តេចធិបតី ព្រមទាំងថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧។ លោកជំទាវបានគូសរំលេចពីទំនាក់ទំនងដ៏ល្អរវាងអាស៊ែបៃហ្សង់ និងកម្ពុជាក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមក ដែលស្តែងចេញតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ទាំងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល សភានិងសភា ក៏ដូចជាគណបក្សនិងគណបក្ស។ ទំនាក់ទំនងនេះឆ្លុះបញ្ចាំងពីមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ដែលលោកជំទាវរំពឹងថានឹងបន្តជំរុញឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនសម្តេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ដែលបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការការពារជាតិ, ការអប់រំ, ទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់លើតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័នសភា ក្នុងការពង្រឹងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក ហើយបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតឱ្យកាន់តែស៊ីជម្រៅ ដើម្បីទាញយកសក្ដានុពលពេញលេញពីទំនាក់ទំនងទ្វេភាគី សម្រាប់ជាផលប្រយោជន៍រួមដល់ប្រទេស និងប្រជាជនទាំងសងខាង៕

The post សម្តេចធិបតី ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី appeared first on .

កម្ពុជា-អាស៊ែបៃហ្សង់ ព្រមព្រៀងគ្នារៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ទ្វេភាគី
ក្រសួងទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) បានឯកភាពព្រមព្រៀងគ្នា លើការរៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា សំដៅជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

ការព្រមព្រៀងនេះ បានធ្វើឡើងនាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី និងដោយទទួលបានការអនុញ្ញាតឱ្យលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារ និងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោក Goydaniz Gahramanov ប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ដែលមានសមាជិកជាង៣០០ក្រុមហ៊ុនទេសចរណ៍នាំមុខ និងសហការីជាន់ខ្ពស់។

សូមជម្រាបដែរថា តាមរយៈកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ គឺភាគីទាំងពីរ បានព្រមព្រៀងលើការរៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា (FAM Trip) និងការសម្របសម្រួលរបស់ក្រសួងទេសចរណ៍ភា្ជប់ទំនាក់ទំនងជាមួយសមាគម និងប្រតិបត្តិករទេសចរណ៍កម្ពុជា។

ការព្រមព្រៀងនេះ គឺដើម្បីឱ្យសមាគមទេសចរណ៍ទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានជួបពិភាក្សា ឈានដល់ការបង្កើតកញ្ចប់ទស្សនកិច្ចមកកម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ​ និងវិនិយោគិននៃប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន ​

The post កម្ពុជា-អាស៊ែបៃហ្សង់ ព្រមព្រៀងគ្នារៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ទ្វេភាគី appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
ថ្លែងក្នុង «វេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់» នារសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ និងអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រួលដល់ដំណើរការវិនិយោគឱ្យទទួលបានជោគជ័យ។

វេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ ស្ថានទូតនៃប្រទេសទាំងពីរ និងសភាពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា, លោក មីខាអៀល ហ្សាប់ប៉ារ៉ូវ (Mikayil Jabbarov) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ ព្រមទាំងតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ចំនួន ១០៧ នាក់ មកពី ៩០ ក្រុមហ៊ុន និងធុរជនកម្ពុជាជាច្រើនរូប។

ថ្លែងសុន្ទរកថាគន្លឹះទៅកាន់អង្គវេទិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ មកឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំការជួយសម្រួលដល់ដំណើរវិនិយោគរបស់លោកអ្នក តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងជោគជ័យ»។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា គម្លាតភូមិសាស្ត្រលែងជាឧបសគ្គទៀតហើយ ខណៈប្រទេសទាំងពីរមានចក្ខុវិស័យរួមសម្រាប់ការរីកចម្រើន និងវិបុលភាព។

ដើម្បីទាក់ទាញ និងបង្កើនទំនុកចិត្តដល់វិនិយោគិនអាស៊ែបៃហ្សង់ សម្តេចធិបតីបានលើកឡើងនូវឧត្តមភាពប្រកួតប្រជែងជាយុទ្ធសាស្ត្រចំនួន ៦ ចំណុចសំខាន់ៗរបស់កម្ពុជា រួមមាន៖ ១,កម្លាំងពលកម្មវ័យក្មេង និងប្រកបដោយថាមវន្ត ដោយប្រជាជនកម្ពុជាប្រមាណ ៦០% មានអាយុក្រោម ៣៥ ឆ្នាំ ដែលពោរពេញដោយថាមពល រៀនសូត្របានលឿន និងស្ទាត់ជំនាញបច្ចេកវិទ្យាឌីជីថល។ ២, បរិយាកាសធុរកិច្ចបើកចំហ និងអនុគ្រោះខ្ពស់ ដោយច្បាប់វិនិយោគកម្ពុជាផ្តល់ការលើកទឹកចិត្តលើកលែងពន្ធរហូតដល់ ១២ ឆ្នាំ អនុញ្ញាតឱ្យជនបរទេសកាន់កាប់កម្មសិទ្ធិ ១០០% ដោយគ្មានការរឹតត្បិតលើការផ្ទេរប្រាក់ចំណេញ ឬដើមទុនចេញក្រៅប្រទេសឡើយ ព្រមទាំងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាច្រកចេញចូលតែមួយ។

៣, ការគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងរឹងមាំ តាមរយៈវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីដោះស្រាយកង្វល់ និងសម្រួលអាជីវកម្មជូនវិនិយោគិនឱ្យទាន់ពេលវេលា។ ៤, ទីតាំងភូមិសាស្ត្រ និងការតភ្ជាប់ឡូជីស្ទីក គឺ ស្ថិតនៅចំកណ្តាលអាស៊ាន រួមជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនយ៉ាងច្រើន។ ៥, ច្រកចូលទីផ្សារទូលំទូលាយ ដោយកម្ពុជាជាសមាជិកអាស៊ាន និង RCEP ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀង CEPA ជាមួយអារ៉ាប់រួម។ និងទី៦ ការប្តេជ្ញាចិត្តលើកំណើនបៃតង ដោយបច្ចុប្បន្នកម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលស្អាត និងកកើតឡើងវិញដល់ ៦៣% ដោយគ្រោងឈានដល់ ៧០% នៅឆ្នាំ២០៣០។

ស្របគ្នានឹងវេទិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev) ប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និង កិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ដែលជាមូលដ្ឋានគ្រឹះគតិយុត្តិដ៏រឹងមាំក្នុងការជំរុញទំហំពាណិជ្ជកម្ម និងគម្រោងវិនិយោគជាក់ស្តែងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពវិនិយោគនៅកម្ពុជា appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត ពាំនាំព្រះរាជសារព្រះមហាក្សត្រ អញ្ជើញប្រធានាធិបតី Ilham Aliyev មកបំពេញទស្សនកិច្ចនៅកម្ពុជា
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពាំនាំនូវព្រះរាជសារអញ្ជើញពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ឯកឧត្តមប្រធានាធិបតី Ilham Aliyev មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលខាងមុខ ដើម្បីបន្តពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន សម្តេចធិបតី បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលមានភាពស្មុគស្មាញ អន្តរសកម្មភាព និងកិច្ចសហប្រតិបត្តិការរវាងតំបន់ និងប្រទេសនានាលើឆាកអន្តរជាតិកាន់តែមានសារៈសំខាន់ចាំបាច់។ កម្ពុជា និងអាស៊ែបៃហ្សង់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី ដោយកន្លងមកកម្ពុជាតែងតែគាំទ្រអាស៊ែបៃហ្សង់ក្នុងឋានៈជាអ្នកសង្កេតការណ៍របស់អាស៊ាន។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាស៊ែបៃហ្សង់ ដែលកន្លងមកបានជួយគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានជូនពរ ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលបានជោគជ័យក្នុងការធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល CICAផងដែរ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ពាំនាំព្រះរាជសារព្រះមហាក្សត្រ អញ្ជើញប្រធានាធិបតី Ilham Aliyev មកបំពេញទស្សនកិច្ចនៅកម្ពុជា appeared first on .

កម្ពុជា-អាស៊ែបៃហ្សង់ នឹងរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន។ នេះបើយោងតាមជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោកតំណាងប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ជាពិសេសការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថា ភាពរីកចម្រើននៃចំណងមិត្តភាពនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ សម្តេចបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិសាលភាពច្រើនទៀតក្នុងការបង្កើនកិច្ចសហការលើវិស័យសក្តានុពលនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ សម្តេចធិបតី និងតំណាងប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ថាមពល, ទេសចរណ៍, វប្បធម៌, អប់រំ, កសិកម្ម, ព្រមទាំងបានពិភាក្សាលើការជំរុញទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន​ ប្រទេសទាំងពីរ តាមរយៈ​ការរៀបចំឱ្យមានជំនួបធុរជន និងធុរជន​ និងវេទិកាធុរកិច្ចជាដើម​ ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងថែមទៀត។

គួរឱ្យដឹងដែរថា តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ថែមទាំងបានផ្តល់លិខិតអញ្ជើញជូនចំពោះសម្តេចធិបតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងឆ្នាំ២០២៦ នេះផងដែរ៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា-អាស៊ែបៃហ្សង់ នឹងរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ appeared first on .

ប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ ជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងសភាកម្ពុជា-អាស៊ែប៊ៃហ្សង់
លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់ បានលើកឡើងពីបំណង ជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងសភាកម្ពុជា-អាស៊ែប៊ៃហ្សង់ ជាពិសេសតាមរយៈគណកម្មការជំនាញ និងក្រុមមិត្តភាពសភាផងដែរ និងតាមប្រការដែលមានចែងក្នុង MOU ដែលមានស្រាប់។

ការលើកឡើងរបស់លោកជំទាវប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

នា​ឱកាសនោះ លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានកោតសរសើរពីភាពជោគជ័យរបស់កម្ពុជាលើការអភិវឌ្ឍប្រទេសជាតិ ដោយសារកត្តាប្រជាជនដែលបានចូលរួមយ៉ាងសកម្ម និងប្រព័ន្ធនយោបាយដែលអនុវត្តសមស្រប ជាពិសេសកម្ពុជាមានថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពខ្ពស់និងភាពប៉ិនប្រសប់ គឺសម្តេច តេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពកម្ពុជា។

ក្នុងនោះដែរ លោកជំទាវប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅថែមទៀតរវាងសភាទាំងពីរ ជាពិសេសតាមរយៈគណកម្មការជំនាញ និងក្រុមមិត្តភាពសភាផងដែរ និងតាមប្រការដែលមានចែងក្នុង MOU ដែលមានស្រាប់។ លោកជំទាវ មានប្រសាសន៍បន្ថែមថា លោកជំទាវមានបំណងនឹងអញ្ជើញក្រុមមិត្តភាពសភាកម្ពុជា ព្រមទាំងគណៈកម្មការជំនាញពាក់ព័ន្ធរបស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចការងារ នៅអាស៊ែប៊ៃហ្សង់ និងរៀបចំកិច្ចប្រជុំដើម្បីសិក្សាលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា

ឆ្លើយតបនឹងការលើកឡើងខាងលើនេះ ឯកឧត្តម វង សូត បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលបានត្រួសត្រាយផ្លូវដោយថ្នាក់ដឹកនាំជំនាន់មុនៗ រួមមាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចចក្រី ហេង សំរិន ជាដើម៕

The post ប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ ជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងសភាកម្ពុជា-អាស៊ែប៊ៃហ្សង់ appeared first on .