កម្ពុជា-អេស្ប៉ាញ

កម្ពុជា-អេស្ប៉ាញ បើកកិច្ចពិភាក្សាគ្នា ដើម្បីស្វែងយល់បច្ចេកទេសសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចពិភាក្សាជាមួយក្រុមហ៊ុន CENTUNION ឯកទេសសាងសង់ស្ពានដែក មកពីអេស្ប៉ាញ ដើម្បីស្វែងយល់បទពិសោធន៍ និងបច្ចេកទេសពាក់ព័ន្ធនឹងការសាងសង់នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។

នេះបើយោងតាមកិច្ចប្រជុំ កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដឹកនាំដោយលោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន CENTUNION មកពីប្រទេសអេស្ប៉ាញ ដែលមានឯកទេសក្នុងការសាងសង់ស្ពានដែក ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋាន និងតំណាងអគ្គនាយកដ្ឋានសាធារណការ ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធមួយចំនួន។

លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីស្វែងយល់ពីបទពិសោធន៍ និងបច្ចេកទេសក្នុងការសាងសង់សំណង់អំពីគ្រឿងបង្គុំដែក ​ដើម្បីជំរុញការអភិវឌ្ឍន៍ដំណើរការសាងសង់សំណង់នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ឱ្យកាន់តែមានគុណភាពស្តង់ដារ រឹងមាំ។

សូមបញ្ជាក់ដែរថា ក្រៅពីមានឯកទេសសាងសង់ស្ពានដែក ក្រុមហ៊ុន CENTUNION ក៏ជាក្រុមហ៊ុនឈានមុខមួយមកពីប្រទេសអេស្ប៉ាញ ហើយក្រុមហ៊ុនមានបទពិសោធន៍លើគម្រោងទ្វេភាគី ដែលផ្ដល់ហិរញ្ញប្បទានដោយប្រទេសអេស្ប៉ាញ ក្នុងនោះក្រុមហ៊ុនកំពុងមានសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ដូចជា ប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា និងហ្វីលីពីន ផងដែរ៕​អត្ថបទ៖ ហ្សាលីន

The post កម្ពុជា-អេស្ប៉ាញ បើកកិច្ចពិភាក្សាគ្នា ដើម្បីស្វែងយល់បច្ចេកទេសសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ appeared first on .

ឯកអគ្គរាជទូត ស្នើឱ្យCDC ពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចអេស្ប៉ាញនៅកម្ពុជា
លោក Felipe De La Morena Casado ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញប្រចាំកម្ពុជា បានស្នើទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) ពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចអេស្ប៉ាញនៅកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានដល់អ្នកវិនិយោគអេស្ប៉ាញ។

ការស្នើនេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបនាឱកាសនេះ លោកឯកអគ្គរាជទូត​​អេ​ស្ប៉ា​ញប្រចាំកម្ពុជា បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និង​អេ​ស្ប៉ា​ញផងដែរ។ បន្ថែមពីនេះ លោក ក៏បានលើកឡើងអំពីកង្វល់មួយចំនួនក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ជាទាមទារឱ្យកម្ពុជាពិនិត្យនិងសម្របសម្រួលដោះស្រាយឱ្យបានកាន់តែល្អប្រសើរផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរាជទូត ក៏បានស្នើថា៖« សុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេ​ស្ប៉ា​ញបន្ថែមទៀត»។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កាដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេ​ស្ប៉ា​ញ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការរៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជានាឱកាសនាមួយខាងមុខផងដែរ។

សូមបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសរំលេចផងដែរអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដើរតួនាទីជាអ្នកសម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះទៀត លោកថាជាបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យើងបានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់កិច្ចសហការពេញទំហឹងជូនដល់វិស័យឯកជនដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕ អត្ថបទ៖ ហ្សាលីន

The post ឯកអគ្គរាជទូត ស្នើឱ្យCDC ពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចអេស្ប៉ាញនៅកម្ពុជា appeared first on .

ប្រតិភូ CDC​ និងបណ្តាក្រុមហ៊ុនធំៗរបស់អេស្ប៉ាញចំនួន៨ ជួបពិភាក្សាគ្នាពីកិច្ចការវិនិយោគិននៅកម្ពុជា
ប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់អេស្ប៉ាញ ដែលបច្ចុប្បន្នកំពុងវិនិយោគលើវិស័យជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធ រថភ្លើង វិស្វកម្មនិងសំណង់ ឱសថ សុខាភិបាល ការអប់រំ ធនធានទឹកនិងថាមពល និងកសិកម្មជាដើម ដើម្បីផ្សព្វផ្សាយឱកាសវិនិយោគ ពិសេសដើម្បីឈ្វេងយល់ពីកិច្ចដំណើរការវិនិយោគិនលើវិស័យសំខាន់នៅកម្ពុជា។

កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយ ដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបំណងដើម្បីបញ្ជ្រាបបន្ថែមទៀតអំពីបេសកកម្ម និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនដើម្បីធានានូវជោគជ័យភាពរបស់បណ្ដាក្រុមហ៊ុនដែលសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា។

បណ្ដាក្រុមហ៊ុនបានជួបពិភាក្សាខាងលើ រួមមាន៖ ១. ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយមានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ និងបច្ចុប្បន្នមានប្រតិបត្តិការនៅប្រមាណជាង ៤០ប្រទេសរួចមកហើយ។

២. ក្រុមហ៊ុន CENTUNION គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ ដែលមានឯកទេសក្នុងការរចនា និងប្រតិបត្តិការគម្រោងឧស្សាហកម្មនៅទូទាំងពិភពលោក ជាមួយនឹងបទពិសោធន៍ប្រមាណ ៦០ឆ្នាំ លើគម្រោងដែលបានបញ្ចប់រួចរាល់ជាង៣០០ នៅ៥០ប្រទេសរួមមានតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

៣. ក្រុមហ៊ុន MELIA GROUP មានប្រតិបត្តិការអាជីវកម្មសណ្ឋាគារឈានមុខគេលំដាប់ពិភពលោក ជាមួយសណ្ឋាគារចំនួនជាង៣៨០ នៅក្នុងប្រទេសចំនួន៤០។ MELIA Hotels International កំពុងស្វែងរកដៃគូសហការនៅកម្ពុជា ដើម្បីពង្រីកសណ្ឋាគារ និងទេសចរណ៍ក្នុងប្រទេសផងដែរ។

៤. ក្រុមហ៊ុន MOLECOR គឺជាក្រុមហ៊ុនដែលមានឯកទេសក្នុងការផលិតបំពង់ PVC-O ដែលមានគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុន MOLECOR ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាង២៥រួចមកហើយ។

៥. ក្រុមហ៊ុន CAF គឺជាក្រុមហ៊ុនដែលមានវត្តមាននៅប្រមាណ៤០ប្រទេសរួចមកហើយ ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនក្នុងដំណោះស្រាយផ្លូវដែក រួមមានរថភ្លើងល្បឿនលឿន និងការថែទាំជាដើម។

៦. ក្រុមហ៊ុន BIORIZON BIOTECH គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាផ្តោតលើជីវបច្ចេកវិទ្យា សម្រាប់វិស័យកសិកម្ម។

៧. ក្រុមហ៊ុន EDUCTRADE គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងគម្រោងជាច្រើន លើវិស័យសុខាភិបាល ការអប់រំ ធនធានទឹកនិងថាមពល នៅប្រមាណ៤០ប្រទេសទូទាំងពិភពលោក។

៨. ក្រុមហ៊ុន TALGO ជាក្រុមហ៊ុនដែលមានឯកទេសក្នុងការរចនា ផលិត និងថែទាំរថភ្លើង ដែលក្រុមហ៊ុននេះបានដាក់សាកល្បងប្រើប្រាស់ផ្លូវរថភ្លើងដំបូងរបស់ខ្លួនតាំងពីឆ្នាំ១៩៤១។

ក្រៅពីជួបពិភាក្សាជាមួយក្រុមហ៊ុនទាំង៨ខាងលើនេះ គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារ (Business-to-Business_B2B) ជាមួយតំណាងក្រុមហ៊ុនប្រមាណជាង ៣០ផ្សេងទៀតរបស់អេស្ប៉ាញផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងជំនួបពិភាក្សាការងារដំបូង ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនាឱកាសនេះ គណៈប្រតិភូមកម្ពុជា ក៏បានបង្ហាញពីសក្តានុពលវិជ្ជមានរបស់កម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ។ បន្ថែមពីនេះ គណៈប្រតិភូមកម្ពុជា បានរំពឹងថាកម្ពុជា-អេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ៕ អត្ថបទ៖ រង្សី

The post ប្រតិភូ CDC​ និងបណ្តាក្រុមហ៊ុនធំៗរបស់អេស្ប៉ាញចំនួន៨ ជួបពិភាក្សាគ្នាពីកិច្ចការវិនិយោគិននៅកម្ពុជា appeared first on .