កសិដ្ឋានចិញ្ចឹមមាន់

កសិដ្ឋានចិញ្ចឹមមាន់ស្រុកបង្កើនវិធានការជីវៈសុវត្ថិភាពដើម្បីការពារសត្វពីជំងឺផ្តាសាយបក្សី H5N1
ទន្ទឹមនិងជំងឺផ្តាសាយបក្សី H5N1បានកើតឡើងនៅក្នុងស្រុកនាពេលថ្មីៗនេះ វាមិនទាន់បានធ្វើឱ្យកសិដ្ឋានមួយចំនួនមានការព្រួយបារម្ភថា និងបង្កផលប៉ះពាល់ទៅដល់ការផ្គត់ផ្គង់សាច់នៅលើទីផ្សានាពេលសព្វថ្ងៃនេះនៅឡើយនោះទេ ដោយសារប្រជាពលរដ្ឋសុទ្ធតែបានដឹង ហើយរាជរដ្ឋាភិបាលក៏បានណែនាំឱ្យពលរដ្ឋបរិភោគអាហារដែលបានចម្អិនឆ្អិនល្អដែលបានផ្សព្វផ្សាយនៅគ្រប់ប្រព័ន្ធសារព័ត៌មាន។

លោក សុក សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្នាតធំមួយកន្លែងនៅខាងខេត្តកំពង់ស្ពឺបានឱ្យដឹងថា សម្រាប់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យើងត្រូវបង្កើនវិធានជីវៈសុវត្ថិភាព តឹងរឹងជាងមុនដូចជាបាញ់ថ្នាំនៅក្នងកសិដ្ឋាន,ត្រួតពិនិត្យសុខភាពមាន់ជាប្រចាំ ,ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សី,មិនឱ្យមានការទិញសាច់មាន់មកបរិភោគក្នុងកសិដ្ឋាន នឹងឧស្សាហ៏យកឈាមមាន់ពិនិត្យមើលអង់ទីគ័រ ។

បើតាមលោក សុក សីហា ស្ថិតកាលៈទេសៈជំងឺផ្តាសាយបក្សីកំពុងមានកើតឡើងនៅក្នុងប្រទេសនេះ សម្រាប់កសិដ្ឋានរបស់លោកមានថ្នាំជាប់ជាប្រចាំ ហើយប្រើថ្នាំសម្លាប់មេរោគតាមរដូវកាល ហើយម្យ៉ាង វាមិនមែនជាជំងឺថ្មី អាចការពារវាបានតាមការចាក់វ៉ាក់សាំងចំនួន១-២ដងជាប្រចាំ។ប៉ុន្តែសម្រាប់កសិករ និងកសិដ្ឋានចិញ្ចឹមមាន់ខ្នាតតូចៗ ដោយសារពួកគាត់មិនបានចាក់វ៉ាក់សាំងការពារឱ្យបានទៅតាមកម្មវិធី ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ តែទោះជាបែបនេះក្តីលោកក៏នៅមានការព្រួយបារម្ភខ្លះៗដែរ។

លោក សុក សីហា សង្កត់ធ្ងន់ថា “តាមការយល់ឃើញរបស់ខ្ញុំ សម្រាប់កសិដ្ឋានធំៗ ដូចខ្ញុំ ក៏នៅតែមានការបារម្ភដែរ ដោយសារថា ខ្លាចវីរុសហ្នឹងវាបម្លែងខ្លួន ទៅជាវីរុសប្រភេទផ្សេងទៀតដែលវាក់សាំងសព្វថ្ងៃមិនអាចការពារបាន”។

ទាក់ទងនិងជំងឺផ្តាសាយបក្សីហាស់៥អ៊ិន១(H5N1)នេះ បើយោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្មីៗនេះបង្ហាញថា មានអ្នកជំងឺផ្តាសាយបក្សី១ករណីទៀតកើតលើកុមារីអាយុ២ឆ្នំាដែលបានស្លាប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ ហាស់៥អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅថ្ងៃទី៩ខែតុលាឆ្នំា២០២៣។

ក្រសួងសុខាភិបាលគូសបញ្ជាក់ថា “ជំងឺផ្តាសាយបក្សី H5N1គឺជាជំងឺផ្តាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈីស្លាប់។ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនបានដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ”៕អត្ថបទ៖សារេត

The post កសិដ្ឋានចិញ្ចឹមមាន់ស្រុកបង្កើនវិធានការជីវៈសុវត្ថិភាពដើម្បីការពារសត្វពីជំងឺផ្តាសាយបក្សី H5N1 appeared first on .

លោក សុក សីហា ត្រៀមផ្គត់ផ្គង់មាន់៧ម៉ឺនក្បាលក្នុង១សប្តាហ៍​ចូលទីផ្សារសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម
ទោះបីជាតម្លៃមាន់សាច់ថ្លៃទាបជាងមាន់៣សាសន៍បន្តិចក្តី​ នៅលើទីផ្សារនាពេលបច្ចុប្បន្ន សម្រាប់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅខេត្តកំពង់ស្ពឺមានគម្រោងធ្វើការផ្គត់ផ្គង់មាន់ទៅលើទីផ្សារប្រមាណ៧ម៉ឺនក្បាល នៅក្នុងមួយសប្តាហ៍សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំការប្រកួតកីឡានៅឆ្នំា២០២៣នេះ។

បើយោងតាម ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ សុក សីហា ខាងលើបានឱ្យឧកញ៉ា ញូស៍ដឹងនៅថ្ងៃនេះថា សព្វថ្ងៃនេះតម្រូវការមាន់៣សាសន៍មានច្រើន ហើយតម្លៃលក់នៅមុខកសិដ្ឋានថ្លៃ៩៣០០រៀលនិងថ្លៃ៩៨០០រៀលលក់នៅដេប៉ូក្រុងភ្នំពេញ ហើយចំពោះមាន់សាច់ថ្លៃ៤៦០០រៀលនិងថ្លៃ៥០០០រៀលក្នុងមួយគីឡូក្រាមនៅដេប៉ូក្រុងភ្នំពេញ។

លោក សុក សីហា មានប្រសាសន៍ថា ទោះបីមានការនំាចូលមាន់ពីប្រទេសជិតខាងមកកម្ពុជាយើងមានខ្លះៗមែន  ប៉ុន្តែតម្លៃមាន់៣សាសន៍គឺនៅតែល្អដោយសារតម្រូវការក្នុងស្រុកមានច្រើន (បុណ្យ,ពិធីមង្គលការ) ហើយនៅពេលខាងមុខនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមថែមទៀត អ៊ីចឹងវានិងធ្វើឱ្យតម្រូវការមាន់នៅលើទីផ្សារនិងកើនឡើងថែមទៀត។

លោក គូសបញ្ជាក់ថា «ក្នុងកំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេមនេះ យើងមានពេលវេលាជាង១០ថ្ងៃ ដូចនេះទំាងកសិដ្ឋានខ្ញុំនិងកសិដ្ឋានផ្សេងទៀតនៅក្នុងស្រុក សុទ្ធតែបង្កើនការផលិតឬផ្គត់ផ្គង់មាន់ទៅលើទីផ្សារទំាងអស់ ព្រោះយើងគិតថានៅពេលមានពីធីធំៗបែបនេះ វានិងមានតម្រូវការសាច់មាន់ច្រើន អ៊ីចឹងនៅខាងកសិដ្ឋានរបស់ខ្ញុំ ខ្ញុំបង្កើនបរិមាណផ្គត់ផ្គង់ពី ២០ទៅ៣០%ទៅលើការផ្គត់ផ្គង់ថ្ងៃធម្មតាពី៥ម៉ឺនក្បាលទៅ៧ម៉ឺនក្បាលនៅក្នុងមួយសប្តាហ៍»។

លោកបន្តថា កាលពេលមុនកាលផ្គត់ផ្គង់មាន់ទៅលើទីផ្សារមានប្រមាណ៥ម៉ឺនក្បាល ក្នុងនោះមាន់សាច់២ម៉ឺន និងមាន់៣សាសន៍ចំនួន៣ម៉ឺនក្បាល តែមកដល់ឥលូវនេះ ខ្ញុំត្រៀមមាន់ចំនួន៧ក្បាលក្នុងនោះមាន់សាច់៣ម៉ឺនក្បាល និងមាន់៣សាសន៍ ៤ម៉ឺនក្បាល តែផុតពីព្រឹត្តិការណ៍ស៊ីហ្គេមនេះទៅខ្ញុំផ្គត់ផ្គង់ដូចថ្ងៃធម្មតាវិញ។

បើតាមលោក សុកសីហា ចាប់ពីពាក់កណ្តាលខែ ៥ទៅការចិញ្ចឹមមាន់របស់លោកនិងមានការកាត់បន្ថយពី៣០ទៅ៤០% ដោយសារនៅខែ៦ឬខែ៧មិនសូវមានបុណ្យទាននិងពិធីមង្គលការច្រើន តែលោកអាចបង្កើនការចិញ្ចឹមឡើងវិញចាប់ពីខែ៩ព្រោះតម្រូវការមាន់នៅលើទីផ្សារមានការកើនឡើងវិញ។

លោក សុក សីហា ការចាប់ចិញ្ចឹមមាន់ទំាងពីប្រភេទនេះលោកចាប់តាំងពីឆ្នំា២០១១ ហើយការផ្គត់ផ្គង់ទៅលើទីផ្សារនៅពេលនោះបានប្រមាណ៣ម៉ឺនក្បាលក្នុងមួយសប្តាហ៍ តែមកដល់សព្វថ្ងៃនេះការផ្គត់ផ្គង់កើនដល់ជិត៣០ម៉ឺនក្បាលក្នុងមួយខែ៕

អត្ថបទ៖សារេត

The post លោក សុក សីហា ត្រៀមផ្គត់ផ្គង់មាន់៧ម៉ឺនក្បាលក្នុង១សប្តាហ៍​ចូលទីផ្សារសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម appeared first on .