ការនាំចេញស្រូវអង្ករ

៦ខែមកនេះ៖ កម្ពុជា រកចំណូលបានជិត២៥០លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារ៦៣ប្រទេស
ត្រឹម ៦ខែ ពោលគិតចាប់ពីខែមករា ដល់ខែមិថុនា នៃឆ្នាំ​២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣៣៨ ៦៥៤ តោន គិតជាទឹកប្រាក់​បានចំនួន ២៤៧.៦០លានដុល្លារសហរដ្ឋអាមេរិក ខណៈការនាំចេញទៅកាន់ទៅកាន់គោលដៅចំនួន ៦៣ប្រទេស។

យោងតាមរបាយការណ៍ដែលទទួលបានពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៣៨ ៦៥៤ តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣។

របាយការណ៍ដដែលបន្តថា ការនាំចេញនេះ នៅក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន​រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៥ ៣៩៨ តោន គិតជាទឹកប្រាក់ចំនួន ៤៧.០១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៤ ៥៥៤ តោន​ គិតជាទឹកប្រាក់ចំនួន ៥១.៨៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៧ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៣១ ៩១៣ តោន គិតជាទឹកប្រាក់ចំនួន  ២៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧០.៦៣% ប្រភេទអង្ករស ធម្មតា​ ២៥.០៧% អង្ករចំហ៊ុយ ២.៥៧% អង្ករសរីរាង្គចំនួន ១.៤៨%  និងអង្ករផ្សេងៗចំនួន ០.២៥% ។

គួរបញ្ជាក់ដែរថា បើតាមការបញ្ជាក់បន្ថែមពីសហព័ន្ធស្រូវអង្ករកម្ពុជា ៦ខែ នៃឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ២,៥២៨,០១១តោនស្រូវសើម ដោយគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧២៧.៣៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧៥% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ៕  អត្ថបទ៖ រង្សី

The post ៦ខែមកនេះ៖ កម្ពុជា រកចំណូលបានជិត២៥០លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារ៦៣ប្រទេស appeared first on .

កម្ពុជា រកចំណូលបានជិត៩០០លានដុល្លារពីការនាំចេញស្រូវ អង្ករ ទៅកាន់ ៦០ប្រទេស ត្រឹម៤ខែឆ្នាំនេះ
ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៩០០លានដុល្លារពីការនាំចេញអង្ករ ប្រមាណជាង២៤ម៉ឺនតោន និងស្រូវជាង២លានតោន ទៅកាន់ទីផ្សារ ៦០ ប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖« រយៈពេល៤ខែ ពោលចាប់ពីខែមករា ដល់ខែមេសា កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៨ ៤៩១ តោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូលជាងជាង១៧០លានដុល្លារ»។

ចំពោះការនាំចេញអង្ករជាង២៤ម៉ឺនតោននេះ សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា គឺធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១០៥,៧៩៩ តោន គិតជាទឹកប្រាក់ចំនួន ៨១.៦២ ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៦៧,៤៥៧ តោន គិតជាទឹកប្រាក់ ៤២.២៨ លាន ដុល្លារសហរដ្ឋអាមេរិក។

ជាងនេះទៀត បាននាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៧ប្រទេសបានបរិមាណចំនួន ៥៣,៧៦៦ តោន គិតជាទឹកប្រាក់ ២៧.៧៤ លានដុល្លារសហរដ្ឋអាមេរិក។ នឹងបានទៅកាន់គោលដៅ២៤ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ ក្នុងចំនួន ២១,៤៦៩ តោន គិតជាទឹកប្រាក់ចំនួន ១៨.៥៧ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះ៖ អង្ករក្រអូបចំនួន៧៣.០៧ % ប្រភេទអង្ករស ធម្មតា ចំនួន ២៣.១៨% អង្ករចំហ៊ុយចំនួន ២.២១ % អង្ករសរីរាង្គចំនួន ១.៣២% និងអង្ករផ្សេងៗចំនួន ០.២២% ។

ទន្ទឹមគ្នានេះ ក្នុងរយៈពេល៤ខែនេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ថា៖«កម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៤១៩,៣១៧តោន(ស្រូវសើម) ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៦៩៣.៣៩ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ»៕ អត្ថបទ៖ រង្សី

The post កម្ពុជា រកចំណូលបានជិត៩០០លានដុល្លារពីការនាំចេញស្រូវ អង្ករ ទៅកាន់ ៦០ប្រទេស ត្រឹម៤ខែឆ្នាំនេះ appeared first on .

ថៃរំពឹងថាការនាំចេញអង្ករទៅក្រៅប្រទេស នឹងមានការធ្លាក់ចុះនៅឆ្នាំនេះ
សមាគមអ្នកនាំចេញអង្ករថៃ (TREA) បានទម្លាក់គោលដៅលើការនាំចេញអង្កររបស់ខ្លួនមកនៅត្រឹមចំនួន ៧,៥លានតោននៅឆ្នាំនេះ ដោយធ្លាក់ចុះពីអ្វីដែលប្រទេសថៃបានសម្រេចការនាំចេញចំនួន​ ៨,៧លានតោនកាលពីក្នុងឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

ប្រធានកិត្តិយស TREA លោក Chukiat Opaswong បាននិយាយថា កាលពីឆ្នាំមុនការនាំចេញអង្កររបស់ថៃមានភាពល្អប្រសើរ ក៏ ដោយសារតែរដ្ឋាភិបាលប្រទេសឥណ្ឌាបានដាក់ការហាមឃាត់លើការនាំចេញអង្ករ ជាហេតុនាំឲ្យមានតម្រូវការខ្ពស់ពីក្រៅប្រទេស។

លោកបន្ថែមថា នៅឆ្នាំនេះវិញ ប្រទេសឥណ្ឌានឹងបន្តការនាំចេញសាជាថ្មី ហើយក៏ត្រៀមដណ្តើមតំណែងរបស់ខ្លួនមកវិញផងដែរ ក្នុងនាមជាប្រទេសនាំចេញអង្ករកំពូលរបស់ពិភពលោក ជាមួយនឹងការប៉ាន់ស្មានលើការនាំចេញប្រមាណ ១៦,៥លានតោន។

ទន្ទឹមនឹងនោះ ប្រទេសថៃ ក៏ដូចជាប្រទេសវៀតណាម នឹងប្រកួតប្រជែងដណ្តើមចំណាត់ថ្នាក់លេខពីរ លើគោលដៅនាំចេញអង្ករខ្ទង់ ៧,៥លានតោន ខណៈប៉ាគីស្ថានអាចជាប់ចំណាត់ថ្នាក់លេខបួន ដោយអាចរំពឹងថានឹងនាំចេញបានចំនួន ៥លានតោន តាមពីក្រោយដោយសហរដ្ឋអាមេរិកចំនួន ២,៧លានតោន និងប្រទេសចិនចំនួន ២,២លានតោន។

ចំណុចដែលពិសេសជាងនេះទៅទៀតនោះ លោក Chukiat បានលើកឡើងនូវកត្តាធំៗចំនួន ៥ចំណុច ដែលនាំឲ្យការនាំចេញអង្កររបស់ថៃក្នុងឆ្នាំ២០២៤ នេះមានការធ្លាក់ចុះ៖

១. បម្រែបម្រួលនៃតម្លៃលុយបាតមានខ្ពស់ បើធៀបទៅនឹងតម្លៃលុយដុងរបស់វៀតណាម

២. ទិន្នផលស្រូវហាក់មិនទទួលបានទិន្នផលខ្ពស់ ដោយមួយរ៉ៃប្រទេសថៃទទួលបានត្រឹម ៤៥០គីឡូក្រាម ខណៈបើធៀបទៅនឹងវៀតណាមវិញមានចំនួន ៩៧០គីឡូក្រាមឯណោះ

៣. ផលិតផលអង្ករថៃបច្ចុបន្នមានតម្លៃចាប់ពី៣០ ទៅ៤០ដុល្លារក្នុងមួយតោន ដែលចំនួននេះមានតម្លៃថ្លៃជាងដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក

៤. សេចក្តីអនុម័តរបស់រដ្ឋាភិបាលឥណ្ឌាលើការហាមប្រាមការនាំចេញអង្ករ អាចនឹងផុតកំណត់នៅអំឡុងខែមេសា ឬខែឧសភាខាងមុខ ហើយក៏ជាហេតុផលដែលនាំឲ្យទីផ្សារអង្ករថៃមានភាពចង្អៀតជាងឆ្នាំមុនផងដែរ

៥. បាតុភូតនៃបម្រែបម្រួលអាកាសធាតុ El Nino អាចនឹងនាំឲ្យប្រទេសថៃបន្តនូវភាពរាំងស្ងួត ហើយអាចនឹងនាំឲ្យមានការកាត់បន្ថយទិន្នផលស្រូវបន្ថែមទៀតផងដែរ៕

The post ថៃរំពឹងថាការនាំចេញអង្ករទៅក្រៅប្រទេស នឹងមានការធ្លាក់ចុះនៅឆ្នាំនេះ appeared first on .

ការនាំចេញស្រូវ-អង្ករក្នុងរយៈពេល១០ខែផ្តល់ប្រាក់ចំណូលជាង ១ ១០០លានដុល្លារ ដល់កម្ពុជា
ការនាំចេញកសិផលទៅក្រៅប្រទេសនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣   ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៦លាន២៧ម៉ឺនតោន ក្នុងនោះអង្ករមានជិត៥៣ម៉ឺនតោន ស្រូវមានចំនួន ១លាន៩៩ម៉ឺនតោន និងកសិផលក្រៅពីស្រូវ អង្ករមានចំនួនជាង ៣លាន៧៤ម៉ឺនតោន ទៅកាន់ទិសដៅ៧៤ប្រទេស។នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។

នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ បើគិតត្រឹមតែ ទៅលើការនាំចេញអង្ករគឺមានជាង ២លាន៥២ម៉ឺនតោន ដែលនៅក្នុងនោះ អង្ករមានជាង៥២ម៉ឺនតោន ស្រូវមានចំនួនជិត២លានតោនបើគិតជាប្រាក់មានជាង ១ ១៦៦លានដុល្លារអាមេរិក។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ ការនាំចេញអង្ករដែលមានជិត៥៣ម៉ឺនតោន កើនឡើងជាង៤% ហើយស្រូវមានជិត២លានតោន កើនឡើងជាង២១% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២។

ទន្ទឹមនិងការនាំចេញស្រូវ អង្ករបន្តរក្សាបានកំណើន ប៉ុន្តែការនាំចេញកសិផលសរុប នៅក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣មានថយចុះប្រមាណ៨% បើប្រៀបធៀបនិងឆ្នំា២០២២។ការនាំចេញសរុបនេះ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម គឺដោយសារ៖១) -បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជាពិសេសប្រទេសដែលនាំចូលទំនិញ បង្ហាញពីសញ្ញានៃការថយចុះសកម្មភាពសេដ្ឋកិច្ច បណ្តាលឱ្យមានផលប៉ះពាល់ដល់បណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។២)-សកម្មភាពការដោះដូរពាណិជ្ជកម្មតាមច្រករបៀង បណ្តាលឱ្យការនាំចេញទំនិញដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យនៅមានបរិមាណច្រើន ជាហេតុបង្កដល់ការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយ។ ៣)- ថ្វីត្បិតតែបញ្ហាប្រែប្រួលអាកាសធាតុ និងការរឹតត្បិត លើការនាំចេញស្បៀងអាហាររបស់បណ្តាប្រទេសមួយចំនួននៅតែបន្តក៏ពិតមែន ប៉ុន្តែតម្លៃទីផ្សារអង្ករនៅលើពិភពលោក ហាក់មានកំណើនតិចតួចបំផុត ។ដោយឡែក ការនំាចេញស្រូវពីកម្ពុជា ដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមនៅតែមានចំនួនច្រើនដដែល និង៤)-ចំពោះទីផ្សារងង្ករនាំចេញទៅប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដកម្ពុជាបានចុះកិច្ចសន្យាទិញ លក់រួចរាល់ជាមួយក្រុមហ៊ុនប៊ូលុកនៃប្រទេសឥណ្ឌនេស៊ី ហើយបានត្រួតពិនិត្យនិងចេញវិញ្ញាបនបត្រភូតគាមអនាម័យស្រាប់ ការនាំចេញអង្ករទៅប្រទេសឥណ្ឌូនេស៊ីចំនួន០២លើក ក្នុងបរិមាណ៦ ៥០០តោន៕ សារេត

The post ការនាំចេញស្រូវ-អង្ករក្នុងរយៈពេល១០ខែផ្តល់ប្រាក់ចំណូលជាង ១ ១០០លានដុល្លារ ដល់កម្ពុជា appeared first on .