ការនាំចេញ-នាំចូលទំនិញ

នៅខែសីហា កំណើននៃការនាំចេញរបស់ចិន មានចំនួនច្រើនជាងតៃវ៉ាន់ដល់ទៅ ៧ដង
ការនាំចេញទំនិញរបស់ចិន បានបន្តកើនឡើងប្រាំខែជាប់ៗគ្នាមកហើយ ខណៈដែលវាជាសញ្ញាណមួយបង្ហាញពីតម្រូវការនៅក្រៅប្រទេស ស្របពេលការនាំចេញទំនិញរបស់តៃវ៉ាន់វិញក៏មានការកើនឡើងដូចគ្នា ក៏ប៉ុន្តែការកើនឡើងនេះនៅតែទាបជាងការនាំចេញរបស់ចិនដល់ទៅ ៧ដងឯណោះនៅខែសីហា។

សារព័ត៌មាន AP បានដកស្រង់ទិន្នន័យចេញពីការិយាល័យគយចិនថា នៅក្នុងខែសីហា ការនាំចេញទំនិញចេញពីប្រទេសចិនទៅកាន់ទីផ្សារបរទេសមានកំណើន៨,៧% កើនដល់ ៣០៨,៦៥ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនោះ ការនាំចូលក៏មានកំណើនផងដែរ ក៏ប៉ុន្តែកើនត្រឹម០,៥% ប៉ុណ្ណោះ បើធៀបនឹងទិន្នន័យកាលពីឆ្នាំមុន។

ដោយឡែក សារព័ត៌មាន Reuters ក៏បានបង្ហាញដែរថា ការនាំចេញទំនិញពីតៃវ៉ាន់ទៅកាន់ទីផ្សារបរទេស នៅខែសីហាមានកំណើន១៦,៨% ពីមួយឆ្នាំទៅមួយឆ្នាំ កើនដល់ ៤៣,៦៤ពាន់លានដុល្លារ ស្របពេលការនាំចូលទំនិញមកកាន់ប្រទេសរបស់ខ្លួនវិញ ក៏កើនឡើងដល់១១,៨% ដល់ចំនួន ៣២,១៤ពាន់លានដុល្លារផងដែរ។

សូមជម្រាបបន្ថែមថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅតែចាត់ទុកចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដោយការនាំចេញពីចិនទៅកាន់អាស៊ាន, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏នៅតែបន្តពង្រីកកំណើន ធៀបនឹងតួលេខកាលពីឆ្នាំមុន។ ចំណែកឯការនាំចេញរបស់តៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិក កើនឡើង៧៨,៥% ដល់ចំនួន ១១,៨៩ពាន់លានដុល្លារ រីឯទៅកាន់ទីផ្សារចិន កើនឡើង១% ផងដែរ៕

The post នៅខែសីហា កំណើននៃការនាំចេញរបស់ចិន មានចំនួនច្រើនជាងតៃវ៉ាន់ដល់ទៅ ៧ដង appeared first on .

ទំហំពាណិជ្ជកម្មវៀតណាមរយៈពេលបួនខែនេះ មានតម្លៃជិត ២៣៩ពាន់លានដុល្លារ
នៅរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៤ ពាណិជ្ជកម្មនៃការនាំចេញនាំចូលរបស់វៀតណាម បានឈានដល់ចំនួន ២៣៨,៨៨ពាន់លានដុល្លារ ជាមួយនឹងអតិរេកពាណិជ្ជកម្មក៏មានការកើនឡើងចំនួន ៨,៤ពាន់លានដុល្លារ ខ្ពស់ជាងឆ្នាំមុនដែលមានត្រឹមតែចំនួន ៧,៦៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

បើយោងតាមការិយាល័យស្ថិតិទូទៅ (GSO) បានប៉ាន់ប្រមាណថា ការនាំចេញរបស់វៀតណាមនៅខែមេសាមានចំនួន​ ៣០,៩៤ពាន់លានដុល្លារកើនឡើង១០,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលវាបានជួយជំរុញដល់ការនាំចេញ នៅរយៈពេលបួនខែដំបូងឆ្នាំ២០២៤ ឈានដល់ចំនួន ១២៣,៦៤ពាន់លានដុល្លារកើនឡើង១៥% ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅខែមេសាដដែលនោះ ការនាំចូលរបស់វៀតណាមមានតម្លៃ ៣០,២៦ពាន់លានដុល្លារកើនឡើង១៩,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជួយជំរុញឲ្យតម្លៃនៃការនាំចូលសរុប ក្នុងរយៈពេលខែមករាដល់ខែមេសាមានចំនួន ១១៥,២៤ពាន់លានដុល្លារកើនឡើង១៥,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរជម្រាបផងដែរថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ពោលមានតម្លៃ ៣៤,១ពាន់លានដុល្លារ ចំណែកឯប្រទេសចិនវិញនៅតែជាទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាម ដ្បិតអីមានតម្លៃដល់ទៅ ៤១,៦ពាន់លានដុល្លារឯណោះ៕

The post ទំហំពាណិជ្ជកម្មវៀតណាមរយៈពេលបួនខែនេះ មានតម្លៃជិត ២៣៩ពាន់លានដុល្លារ appeared first on .

ម៉ាឡេស៊ីរកឃើញដង្កូវក្នុងកំប៉ុងត្រីខ ដែលនាំចូលពីប្រទេសចិនប្រមាណ ១៦តោន
អជ្ញាធរម៉ាឡេស៊ីបានរកឃើញនូវពពួកដង្កូវប៉ារ៉ាស៊ីតក្នុងកំប៉ុងត្រីខចំនួន ១៦តោនដែលដឹកជញ្ជូនពីប្រទេសចិនឆ្លងកាត់តាមប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters ។

ដោយយោងតាមសេវាកម្មត្រួតពិនិត្យរបស់ម៉ាឡេស៊ីបានលើកឡើងថា ទំនិញដែលត្រូវរឹបអូសកាលពីដើមខែគឺដឹកចូលទៅក្នុងប្រទេសម៉ាឡេស៊ី ដោយគ្មានការអនុញ្ញាតពីប្រទេសសិង្ហបុរី ខណៈដែលដង្កូវក្នុងកំប៉ុងទាំងនោះ គេបានកំណត់អត្តសញ្ញាណឃើញថាជាដង្កូវ Anisakis ដែលវាអាចបង្កឲ្យកើតទៅជាជំងឺ Anisakiasis ទៅលើសុខភាពរបស់អ្នកបរិភោគ។

គួរបញ្ជាក់ថា ជាធម្មតាជំងឺ Anisakiasis កើតឡើងនៅពេលដែលមនុស្សបរិភោគអាហារសមុទ្រឆៅ ឬមិនទាន់ឆ្អិន និងជាត្រីដែលឆ្លងប៉ារ៉ាស៊ីត ខណៈដែលវានឹងអាចធ្វើឲ្យមានអាការៈឈឺពោះ ក្អួត ចង្អោរ និងរាគរុះជាដើម៕

The post ម៉ាឡេស៊ីរកឃើញដង្កូវក្នុងកំប៉ុងត្រីខ ដែលនាំចូលពីប្រទេសចិនប្រមាណ ១៦តោន appeared first on .

កម្ពុជារកចំណូលបានជាង២២ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ
រយៈពេល១ឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណជាង៤៦ពាន់លានដុល្លារ ក្នុងការនាំចេញ-នាំចូលទំនិញជាមួយទីផ្សារអន្តរជាតិ។ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ប្រមាណជាង២២ពាន់លានដុល្លារ កើនឡើង១,៨%។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តជាតិបានប្រមាណ ២២,៦៤៤,៩៨៩,០០០ដុល្លារ កើនឡើងប្រមាណ១.៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ដោយឡែកសម្រាប់ការនាំចូលវិញ កម្ពុជាបាននាំចូលទំនិញក្នុងប្រមាណជាង ២៤ពាន់លានដុល្លារ ធ្លាក់ចុះ ៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

បើតាមរបាយការណ៍ដដែល ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ស្បែកជើង, គ្រឿងសង្ហារិម, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី,ធញ្ញជាតិ, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនផ្សេងទៀត។

គួរបញ្ជាក់ថា ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន ទីផ្សារប្រទេសចិនឈរលេខរៀងទី១ មានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើនឡើង ៥% អាមេរិកឈរលេខរៀងទី២មានទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ ថយចុះ ១.៤%, វៀតណាមមានទឹកប្រាក់ជាង ៦ពាន់លានដុល្លារ កើនឡើងប្រមាណ៧.៣%, ជប៉ុនប្រមាណជាង ១ពាន់លានដុល្លារ ធ្លាក់ចុះ ៧.២% និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនផ្សេងទៀតផងដែរ៕

The post កម្ពុជារកចំណូលបានជាង២២ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ appeared first on .