ម៉ាឡេស៊ីរកឃើញដង្កូវក្នុងកំប៉ុងត្រីខ ដែលនាំចូលពីប្រទេសចិនប្រមាណ ១៦តោន

អន្តរជាតិ

អជ្ញាធរម៉ាឡេស៊ីបានរកឃើញនូវពពួកដង្កូវប៉ារ៉ាស៊ីតក្នុងកំប៉ុងត្រីខចំនួន ១៦តោនដែលដឹកជញ្ជូនពីប្រទេសចិនឆ្លងកាត់តាមប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយយោងតាមសេវាកម្មត្រួតពិនិត្យរបស់ម៉ាឡេស៊ីបានលើកឡើងថា ទំនិញដែលត្រូវរឹបអូសកាលពីដើមខែគឺដឹកចូលទៅក្នុងប្រទេសម៉ាឡេស៊ី ដោយគ្មានការអនុញ្ញាតពីប្រទេសសិង្ហបុរី ខណៈដែលដង្កូវក្នុងកំប៉ុងទាំងនោះ គេបានកំណត់អត្តសញ្ញាណឃើញថាជាដង្កូវ Anisakis ដែលវាអាចបង្កឲ្យកើតទៅជាជំងឺ Anisakiasis ទៅលើសុខភាពរបស់អ្នកបរិភោគ។

គួរបញ្ជាក់ថា ជាធម្មតាជំងឺ Anisakiasis កើតឡើងនៅពេលដែលមនុស្សបរិភោគអាហារសមុទ្រឆៅ ឬមិនទាន់ឆ្អិន និងជាត្រីដែលឆ្លងប៉ារ៉ាស៊ីត ខណៈដែលវានឹងអាចធ្វើឲ្យមានអាការៈឈឺពោះ ក្អួត ចង្អោរ និងរាគរុះជាដើម៕