វៀតណាមផ្តល់ប្រាក់លើកទឹកចិត្តជាង ៤០០ដុល្លារ ដល់ពលរដ្ឋណា ដែលជូនដំណឹងពីអំពើពុករលួយរបស់រដ្ឋាភិបាលក្នុងតំបន់

អន្តរជាតិ

អាជ្ញាធរទីក្រុងហូជីមិញ បានសន្យាថានឹងផ្តល់ប្រាក់លើកទឹកចិត្តប្រមាណ ៤០៧ ដុល្លារអាមេរិក សម្រាប់ជនណាដែលជូនដំណឹងទៅកាន់អជ្ញាធរ អំពីអំពើពុករលួយរបស់រដ្ឋាភិបាលក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាធិការបក្សកុម្មុយនិស្តទីក្រុងហូជីមិញបានប្រកាសថា ព័ត៌មានទាក់ទងនឹងអំពើពុករលួយនៅក្នុងទីក្រុង ពលរដ្ឋអាចផ្តល់ដំណឹងដោយផ្ទាល់ ឬផ្ញើសារតាមប្រៃសណីយ៍ និងតាមរយៈអ៊ីមែលក៏បាន ទៅកាន់គណៈកម្មាធិការដឹកនាំទីក្រុងស្តីពីការប្រយុទ្ធប្រឆាំង និងទប់ស្កាត់អំពើពុករលួយ។

គណៈកម្មាធិការបានគូសបញ្ជាក់ថា នឹងមិនផ្តល់ប្រាក់រង្វាន់ចំពោះព័ត៌មាន ដែលផ្តល់អោយដោយបុគ្គលិកដែលធ្វើការជាភ្នាក់ងារប្រឆាំងអំពើពុករលួយនោះទេ។ ហើយចំពោះអ្នករាយការណ៍ព័ត៌មាន នឹងទទួលបានរង្វាន់បន្ថែម ប្រសិនបើព័ត៌មានរបស់ពួកគេ បានជួយការពារការបាត់បង់ ឬប្រមូលទ្រព្យសម្បត្តិដ៏មានតម្លៃផ្សេងៗពីមន្ត្រីពុករលួយក្នុងតំបន់។

សូមគូសបញ្ជាក់ថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នករាយការណ៍នឹងត្រូវបានរក្សាទុកជាសម្ងាត់ ហើយពួកគេនឹងត្រូវទទួលបានការគាំព៌ាពីការគំរាមកំហែងផ្សេងៗ ប៉ុន្តែបើស្ថិតក្នុងករណីជនណាដែលបានដាក់ស្នើព័ត៌មានមិនពិត នោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះព័ត៌មានដែលខ្លួនបានផ្តល់ និងក៏ត្រូវទូទាត់សំណងសម្រាប់ការខូចខាតណាមួយមកវិញផងដែរ៕