ការអប់រំ

ម៉ាឡេស៊ី ដាក់គោលដៅទាក់ទាញនិស្សិតបរទេសចំនួន ២៥ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣០
ប្រទេសម៉ាឡេស៊ី មានគោលដៅទាក់ទាញនិស្សិតអន្តរជាតិឱ្យបានប្រហែល ២៥០ ០០០ នាក់ត្រឹមឆ្នាំ២០៣០ ព្រមទាំងពង្រីកភាពចម្រុះនៃប្រទេសកំណើតរបស់និស្សិតទាំងនោះ ដើម្បីពង្រឹងជំហររបស់ខ្លួនក្នុងនាមជាគោលដៅដ៏ពេញនិយមសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា លោក Zambry Abd Kadir បានប្រាប់អ្នកសារព័ត៌មានក្រោយពិធីបិទកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងអន្តរជាតិសម្រាប់អនាគត ឆ្នាំ២០២៦ (iFuture 2026) ថា បច្ចុប្បន្ននេះ មាននិស្សិតអន្តរជាតិប្រមាណ ១៧០ ០០០ នាក់ មកពី ១៨០ ប្រទេស កំពុងសិក្សានៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបានបន្ថែមទៀតថា វត្តមានរបស់ពួកគេបានជួយលើកកម្ពស់ភាពទាក់ទាញរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាគោលដៅដ៏ល្អប្រសើរសម្រាប់ការសិក្សា។

គួរឲ្យដឹងថា និស្សិតអន្តរជាតិទាំងនេះ ត្រូវបានគេប៉ាន់ប្រមាណថាបានរួមចំណែកយ៉ាងហោចណាស់ ១៦ពាន់លានរីងហ្គ ឬប្រហែល ៣,៩២ពាន់លានដុល្លារ ក្នុងមួយឆ្នាំដល់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ដើម្បីតាមដានលទ្ធផលការងាររបស់និស្សិតក្រោយពេលបញ្ចប់ការសិក្សា លោក Zambry បាននិយាយថា ក្រសួងឧត្តមសិក្សាកំពុងប្រើប្រាស់ប្រព័ន្ធ MyMOHES ដើម្បីតាមដានការស្វែងរកការងារ និងការអភិវឌ្ឍអាជីពរបស់ពួកគេក្នុងរយៈពេល ៣ឆ្នាំ។ ប្រព័ន្ធនេះអនុញ្ញាតឱ្យក្រសួងពិនិត្យឡើងវិញជាប្រចាំនូវស្ថានភាពការងាររបស់និស្សិតបញ្ចប់ការសិក្សា បន្ទាប់ពីពួកគេចាកចេញពីសាកលវិទ្យាល័យ៕​

The post ម៉ាឡេស៊ី ដាក់គោលដៅទាក់ទាញនិស្សិតបរទេសចំនួន ២៥ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣០ appeared first on .

និស្សិតបរទេសរួមចំណែក ៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំដល់សេដ្ឋកិច្ចម៉ាឡេស៊ី
វត្តមានរបស់និស្សិតអន្តរជាតិប្រហែល ១៦៧ ០០០ នាក់បច្ចុប្បន្នបានរួមចំណែកប្រហែល ២០ពាន់លានរីងហ្គីត (៥ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំដល់សេដ្ឋកិច្ចម៉ាឡេស៊ីតាមរយៈថ្លៃសិក្សា ការចំណាយលើការរស់នៅ និងការចំណាយពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

តួលេខនេះត្រូវបានលើកឡើងដោយលោក Novie Tajuddin នាយកប្រតិបត្តិនៃសេវាកម្មអប់រំសកលម៉ាឡេស៊ី (EMGS) អំឡុងពេលកម្មវិធីស្វែងយល់វប្បធម៌ម៉ាឡេស៊ីដែលបានធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា នៅ Pantai Teluk Ketapang។

គួរឲ្យដឹងថា EMGS គឺជាអង្គការមួយស្ថិតនៅក្រោមក្រសួងអប់រំឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី ដែលទទួលខុសត្រូវក្នុងការលើកកម្ពស់ការអប់រំអន្តរជាតិ និងគាំទ្រការគ្រប់គ្រងនិស្សិតអន្តរជាតិនៅក្នុងប្រទេស។

យោងតាមលោក Novie ការសិក្សារបស់ EMGS បានរកឃើញថា និស្សិតអន្តរជាតិម្នាក់ៗចំណាយជាមធ្យមប្រហែល ១០ ០០០រីងហ្គីត ឬប្រហែលជាង ២ ៤០០ដុល្លារក្នុងមួយខែ ខណៈពេលកំពុងសិក្សា និងរស់នៅក្នុងប្រទេសម៉ាឡេស៊ី។

មិនតែប៉ុណ្ណោះ លោកក៏បានកត់សម្គាល់ទៀតថា តួនាទីរបស់និស្សិតអន្តរជាតិគឺបានចូលរួមចំណែកហួសពីសាកលវិទ្យាល័យ ដោយផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងស្រុក និងវិស័យសេវាកម្មនៅក្នុងតំបន់ដែលនិស្សិតរស់នៅ និងសិក្សាផងដែរ។

លើសពីនេះ​ លោក Novie បាននិយាយបន្ថែមថា ប្រទេសម៉ាឡេស៊ីបច្ចុប្បន្នត្រូវបានចាត់ទុកថាជាគោលដៅអប់រំឧត្តមសិក្សាកំពូលៗទាំង១៤ របស់ពិភពលោក ដែលឆ្លុះបញ្ចាំងពីជំហររីកចម្រើនរបស់ប្រទេសនៅក្នុងទីផ្សារអប់រំអន្តរជាតិ៕​

The post និស្សិតបរទេសរួមចំណែក ៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំដល់សេដ្ឋកិច្ចម៉ាឡេស៊ី appeared first on .

និយ័តករមូលបត្រកម្ពុជា អនុញ្ញាតគោលការណ៍ឱ្យក្រុមហ៊ុន អ្នកឧកញ៉ា គួច ម៉េងលី ចូលទីផ្សារភាគហ៊ុន
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាស្ថាប័នអប់រំឯកជនឈានមុខមួយក្នុងប្រទេសកម្ពុជាទទួលបានការអនុញ្ញាតជាគោលការណ៍លើសំណើរសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជានិងផ្សារមូលបត្រកម្ពុជាកាលថ្មីៗនេះ។

យោងតាមក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានឱ្យដឹងថា ដើម្បីដឹកនាំក្រុមហ៊ុនឱ្យកាន់តែមានវិសាលភាពក្នុងការបោះជំហានចូលក្នុងទីផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានរៀបចំក្រុមហ៊ុនរួចជាស្រេច ដើម្បីត្រៀមខ្លួនឈានចូលក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។

ស្របពេលនោះ អ្នកឧកញ៉ា ក៏បានគ្រោងធ្វើសំណើស្នើសុំខាងនិយ័តករមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ជាផ្លូវការ តែត្រូវបានពន្យារពេលសិន ដោយសារប្រទេសកម្ពុជាពេលនោះបានរងនូវវិបត្ដិខ្លាំងពីជំងឺកូវីដ ១៩។

លុះក្រោយមកក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជាត្រូវបានបញ្ចប់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការក្នុងការស្នើសុំទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេលក្រុមហ៊ុនកំពុងតែសន្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។

នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួនក្នុងការឈរលើវិស័យអប់រំមួយនេះដដែលដោយបច្ចុប្បន្ន ក្រុមហ៊ុនមានសាខាសរុបចំនួន ១៥ ក្នុងរាជធានីខេត្តក្រុង មានសិស្សជាង ២០.០០០នាក់ បុគ្គលិក ២.១៤៩នាក់ និងមានអតីតសិស្សជាង ៥០.០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុននឹងបើកដំណើរការសាខាថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀតក្នុងនោះរួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម, សាខា តាកែវ និងសាខាបាត់ដំបង។

បើតាមក្រុមហ៊ុន ម៉េងលី ជេ. គួច បញ្ជាក់ថា បន្ទាប់ពីនិយ័តករមូលបត្រកម្ពុបានធ្វើការពិនិត្យ និងសិក្សាច្បាស់លាស់ លើសំណើរស្នើសុំដាក់ពាក្យចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគ ហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

ស្របពេលជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន អ. ស.ហ និងលោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។ បន្ទាប់ពីការធ្វើបទបង្ហាញជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បានផ្ដល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា៕ អត្ថបទ៖សារេត

The post និយ័តករមូលបត្រកម្ពុជា អនុញ្ញាតគោលការណ៍ឱ្យក្រុមហ៊ុន អ្នកឧកញ៉ា គួច ម៉េងលី ចូលទីផ្សារភាគហ៊ុន appeared first on .

អ្នក​ឧកញ៉ាគួច ​ម៉េងលី ​គាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រកម្ពុជា
អ្នក​ឧកញ៉ាគួច ​ម៉េងលី អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច​ អេឌ្យូខេសិន ​(MJQE) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ចំពោះគម្រោងរៀបចំឱ្យមានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់ ដើម្បីបំពេញតម្រូវការការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចខាងក្នុងប្រព័ន្ធ។

អ្នក​ឧកញ៉ាគួច ​ម៉េងលី បានចាត់ទុកថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល លើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់ ដែលជាយុវជនក្រីក្រ និងខ្វះធនធាន គឺជារឿងសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ជាមួយគ្នានេះ លោកក៏គាំទ្រ ព្រោះប្រជាជនខ្មែរត្រូវការចំណេះជំនាញច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកម្ពុជាកំពុងខ្វះខាតនាពេលបច្ចុប្បន្ន។

អ្នកជំនាញផ្នែកអប់រំរូបនេះ បានលើកឡើងថា៖« បើសិនជាយើងអាចបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់មែន នឹងធ្វើឱ្យប្រទេសយើងមានធនធានមនុស្សច្រើន ដែលអាចផ្គត់ផ្គង់ជំនាញដែលកម្ពុជាកំពុងត្រូវការ ហើយនឹងធ្វើឱ្យពលរដ្ឋខែ្មរយើងត្រឡប់មកធ្វើការក្នុងប្រទេសវិញ ពិសេសលើជំនាញសេវាកម្ម កសិកម្ម និងឧស្សហកម្មដែលវិស័យស្នូលរបស់ប្រទេស»។

យ៉ាងណាមិញ អ្នក​ឧកញ៉ាគួច ​ម៉េងលី អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច​ អេឌ្យូខេសិនរូបនេះ ក៏បានប្រកាសផ្តល់អាហាររូបករណ៍ដល់យុវជនក្រីក្រ ឬនិស្សិតខ្វះខាត ដែលមានបំណងចង់សិក្សា ឬរៀនចំណេះជំនាញបន្ត អាចមកដាក់ពាក្យនៅមូលនិធិ ម៉េងលី ជេ. គួច របស់លោកបាន៕ អត្ថបទ៖ ពិសី

The post អ្នក​ឧកញ៉ាគួច ​ម៉េងលី ​គាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រកម្ពុជា appeared first on .

មកស្គាល់សកលវិទ្យាល័យធ្លាប់មានមហាសេដ្ឋីរៀនសូត្រច្រើនបំផុតលើលោក មានមួយគត់នៅអាស៊ី
មហាសេដ្ឋី​ភាគច្រើន​គឺ​សុទ្ធតែ​មាន​ប្រវត្តិសិក្សា​មិន​ធម្មតា ពោល​បាន​បញ្ចប់​ការសិក្សាពី​សកល​វិទ្យាល័យ​លំដាប់​កំពូលៗ​ជាច្រើន តែ​ក្នុង​នោះ​ក៏​មាន​មួយ​ចំនួន​បាន​បោះបង់​ការ​សិក្សា​ពាក់កណ្ដាល​ទី​ផងដែរ។

យ៉ាងណា​​ សម្រាប់​អត្ថបទ​មួយ​នេះ​វិញ ឧកញ៉ាញ៉ូវស៍​សូម​កោះ​កកាយ​ពី​បញ្ជី​ឈ្មោះ​សកលវិទ្យាល័យ​ធំៗ​ទាំង ១១ ដែល​មាន​មហាសេដ្ឋី​ធ្លាប់​រៀនសូត្រ​នៅ​ទីនោះ​ច្រើន​បំផុត​លើ​លោក ផ្អែក​តាម​ការ​ស្រាវជ្រាវ​ពី MSN។

តទៅ​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​នៃ​សកលវិទ្យាល័យ​ទាំង ១១៖

១១/ សាកលវិទ្យាល័យ Columbia University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១១ នាក់

១១/ សាកលវិទ្យាល័យ University of California, Berkeley នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១១ នាក់

១១/ សាកលវិទ្យាល័យ Princeton University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១១ នាក់

៨/ សាកលវិទ្យាល័យ Massachusetts Institute of Technology នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១៤ នាក់

៧/ សាកលវិទ្យាល័យ University of Southern California នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១៥ នាក់

៦/ សាកលវិទ្យាល័យ Cornell University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១៨ នាក់

៥/ សាកលវិទ្យាល័យ Mumbai University នៅប្រទេសឥណ្ឌា ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ២០ នាក់

៤/ សាកលវិទ្យាល័យ Yale University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ​ ២១ នាក់

៣/ សាកលវិទ្យាល័យ Stanford University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ​ ២៨ នាក់

៣/ សាកលវិទ្យាល័យ University of Pennsylvania នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ​ ២៨ នាក់

១/ សាកលវិទ្យាល័យ Harvard University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ​ ២៩ នាក់ និងមានប្រធានាធិបតីរហូតដល់ ៨ នាក់ដែលបានបញ្ចប់ថ្នាក់សិក្សានៅសកលវិទ្យាល័យកម្រិតពិភពលោកមួយនេះផងដែរ៕

The post មកស្គាល់សកលវិទ្យាល័យធ្លាប់មានមហាសេដ្ឋីរៀនសូត្រច្រើនបំផុតលើលោក មានមួយគត់នៅអាស៊ី appeared first on .

ឧកញ៉ា គួច ម៉េងលី ៖ កុំជំរុញកូនឱ្យរៀន​ផ្លោះថ្នាក់
បច្ចុប្បន្ននេះឪពុកម្ដាយឬអ្នកអាណាព្យាបាលសិស្សមួយចំនួនកំពុងមានមោទនភាពជ្រុលនិយមនឹងរឿងជំរុញឱ្យកូនរបស់ខ្លួនរៀនផ្លោះថ្នាក់។ ជួនកាលកូនកំពុងរៀនថ្នាក់​ទី១០ ស្រាប់តែពួកគាត់ឱ្យកូនផ្លោះទៅរៀនថ្នាក់ទី១២។ ខ្ញុំហ៊ាននិយាយថា ទោះបីជាកូនពួក​គាត់រៀនពូកែក៏ដោយ នៅពេលពួកគេរៀនផ្លោះថ្នាក់បែបនេះ ប្រាកដជាប៉ះពាល់ដល់ការសិក្សាមិនខានទេ ដ្បិតអីការរៀនផ្លោះថ្នាក់នៅស្រុកខ្មែរយើងខុសពីការរៀនផ្លោះថ្នាក់នៅស្រុកគេ។ ខ្ញុំជឿថា ឪពុកម្ដាយមួយចំនួនជំរុញឱ្យកូនរៀនផ្លោះថ្នាក់ គឺដើម្បីឱ្យកូនរៀនឆាប់ចប់តែប៉ុណ្ណោះ។ បើជំរុញកូនឱ្យរៀនផ្លោះថ្នាក់ដើម្បីរៀនឆាប់ចប់បែបនេះ តើកូនលោកអ្នកមានចំណេះដឹងទូលំទូលាយក្នុងខ្លួនឬអត់? តើអាយុរបស់ពួកគេត្រឹមត្រូវតាមច្បាប់ក្រសួងអប់រំកំណត់ដែរឬទេ? តើការគិត វិភាគ ត្រិះរិះ ពិចារណា និងការថ្លឹងថ្លែងរបស់ពួកគេមានភាពចាស់ទុំឬអត់? គឺអត់ទេ! ព្រោះនៅស្រុកខ្មែរយើងបើរៀនផ្លោះថ្នាក់គឺផ្លោះហើយ ពោលសិស្សអត់អានសៀវភៅ ឬស្វ័យសិក្សានូវមុខវិជ្ជាដែលខ្លួនផ្លោះនោះទេ។ ដល់ពេលអ៊ីចឹងទៅ វាធ្វើឱ្យសិស្សរៀនផ្លោះថ្នាក់នោះបាត់បង់ពេលវេលា រៀនមិនទាន់គេ និងបាក់ទឹកចិត្តលែងចង់រៀនសូត្រក៏មានដែរ។ ថ្ងៃក្រោយ នៅពេលចេញរកស៊ីឬធ្វើការងារអ្វីមួយ ពួកគេពិបាកជោគជ័យខ្លាំងណាស់ វាប្រៀបដូចជាការយកស្វាយខ្ចីទៅបន្ទំអ៊ីចឹង វាពុំទុំល្អឡើយ។

ស្រុកគេសិស្សរៀនផ្លោះថ្នាក់គ្មានការប៉ះពាល់ដល់ការសិក្សារៀនសូត្រឡើយ ព្រោះមុននឹងអនុញ្ញាតឱ្យសិស្សម្នាក់ណារៀនផ្លោះថ្នាក់ គឺគេធ្វើតេស្ដ IQ សិស្សនោះជាមុនសិន។ បើធ្វើតេស្ដទៅឃើញថាសិស្សនោះឆ្លាត ឬមានទេពកោសល្យពីធម្មជាតិពិតមែន ទើបគេអនុញ្ញាត​ឱ្យសិស្សនោះរៀនផ្លោះថ្នាក់។ ការរៀនផ្លោះថ្នាក់នៅស្រុកគេមិនដូចស្រុកខ្មែរយើងទេ​។ ពោល នៅស្រុកគេដ្បិតថារៀនផ្លោះថ្នាក់ពិតមែន តែគេតម្រូវឱ្យសិស្សអានសៀវភៅកម្រិតថ្នាក់ដែលគេផ្លោះនោះគ្រប់មុខវិជ្ជាទាំងអស់ ពុំមែនរំលងថ្នាក់រំលងសៀវភៅដូចនៅស្រុកខ្មែរយើងទេ។ ឧទាហរណ៍ នៅស្រុកគេនិស្សិតទូទៅរៀនថ្នាក់បរិញ្ញាបត្រ៤ឆ្នាំបាន​ចប់​ ប៉ុន្តែនិស្សិតដែលរៀនផ្លោះថ្នាក់នោះ គាត់រៀនតែមួយឆ្នាំចប់។ សៀវភៅមួយមុខវិជ្ជា គាត់​អានត្រឹមតែ១ម៉ោង ឬ២ម៉ោងចប់ ហើយគាត់អាចយល់ អាចចងចាំ និងអាចចាប់មេរៀនបានទាំងអស់ ជាពិសេសគាត់អាចប្រឡងបាននិទ្ទេសល្អជាងគេទៀតផងដែរ។ ជួនកាលគេមិនមែនផ្លោះថ្នាក់ទៀត ពោលគឺគេផ្លោះតែមុខវិជ្ជាដែលគេរៀនចាប់បានយ៉ាងលឿនតែប៉ុណ្ណោះ។ ម៉្លោះហើយទើបក្មេងស្រុកគេខ្លះអាយុត្រឹម៩ឆ្នាំចូលរៀនដល់​មហា​វិទ្យាល័យ ហើយអាយុ១៨ឆ្នាំរៀន​ចប់ក្លាយជាពេទ្យ។ ចុះខ្មែរយើងធ្វើដូចគេចឹងបាន​​ទេ? គឺមិនបានទេ ព្រោះយើងមិនទាន់មានអ្វីវាស់ស្ទង់ភាពឆ្លាតវៃរបស់សិស្សនៅឡើយទេ។ យើងមិនអាចគ្រាន់តែឃើញកូនរៀនលេចធ្លោជាងគេបន្តិចហើយគិតថាកូនពូកែ ឆ្លាតវៃ ឬមានទេពកោសល្យពីធម្មជាតិឡើយ។ គឺជួនកាលកូនយើងរៀនលេចធ្លោជាងគេក្នុងថ្នាក់ ដោយសារតែយើងមានលទ្ធភាពឱ្យគេទៅរៀនគួរបន្ថែម បូករួមប្រព័ន្ធអប់រំក្នុងសាលានោះខ្សោយ ហើយកូនយើងរៀនក្នុងចំណោមសិស្សខ្សោយជាងខ្លួនក៏អាចថាបាន។

ក្មេងខ្លះរៀនចេះមុខវិជ្ជាណាមួយច្បាស់ ហើយងប់នឹងរៀនសូត្រពិតមែន ប៉ុន្តែគេមិនមានចំណេះដឹងទូលំទូលាយទេ ព្រោះគេអានសៀវភៅឬឯកសារ​បានតិចតួចប៉ុណ្ណោះ។ ដូច្នេះ ប្រសិន​បើកូនរៀនពូកែ យើងឱ្យគាត់រៀនមុខវិជ្ជានោះតិចម៉ោងបានហើយ ហើយជំរុញឱ្យគាត់​យកពេលខ្លះទៅរៀនភាសាអង់គ្លេស ឬមុខវិជ្ជាអ្វីផ្សេង ពិសេសត្រូវជំរុញឱ្យគេ​អាន​សៀវ​ភៅ ឬឯកសារឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ខ្ញុំសូមទទូចម្ដងទៀតថា
ដោយសារប្រព័ន្ធអប់រំស្រុកខ្មែរយើងមិនទាន់មានស្ដង់ដារអន្តរជាតិ
ហើយយើងក៏មិនទាន់មានអ្វីវាស់ស្ទង់សមត្ថភាពសិស្ស
ដូច្នេះយើងមិនអាចសន្មតថាកូនយើងរៀនឆ្លាត
ឬរៀនពូកែបានឡើយ។ ម្ល៉ោះហើយ
ប្រសិនបើយើងចេះតែជំរុញឱ្យកូនរៀនផ្លោះថ្នាក់
វានឹងធ្វើឱ្យប៉ះទង្គិចដល់ការសិក្សារបស់កូន
គឺប៉ះពាល់ទាំងផ្នែកបញ្ញាញាណ
ទាំងផ្នែកចំណេះដឹងទូទៅ
និងទាំងផ្នែកផ្លូវចិត្តផងដែរ៕

ប្រភព៖ MJQUPTeam

The post ឧកញ៉ា គួច ម៉េងលី ៖ កុំជំរុញកូនឱ្យរៀន​ផ្លោះថ្នាក់ appeared first on .

ខេត្ត​ទាំង​៥នេះ នឹង​ទទួល​បាន​​​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ជា​​មួយ​អង្គការ​ស្វីស
ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការស្វីស​ខន់​ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែល​គម្រោងផ្តោត​លើ​ការ​​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងការជំរុញការបណ្តុះបណ្តាល និង​អភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច។ ការចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី ៥ សីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍។

ការអនុវត្តគម្រោងនេះ នឹងត្រូវធ្វើឡើងនៅតាមខេត្តគោលដៅចំនួន ៥ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តព្រះវិហារ។ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ​២០២០​-​២០២៤ ធ្វើឡើងចំពេលវេលា និងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ ជាពិសេសលើការជំរុញបណ្តុះបណ្តាលជំនាញថ្មី និងបន្ថែមក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងខេត្តគោលដៅទេសចរណ៍ទាំង៥ ដើម្បីទទួលបានចំណេះដឹង និងជំនាញ និងដើម្បីជាច្រកសម្រាប់បន្តការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម និងពេញមួយជីវិត។

គម្រោងនេះ
ក៏នឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ
និងក្រោមជាតិ
ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍
លើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅទេសចរណ៍
និងចូលរួមបង្កើតធនធានគ្រូបង្គោល
និងអ្នកវាយតម្លៃបង្គោលផងដែរ។

លោករដ្ឋលេខាធិការ បានឱ្យដឹងទៀតថា ដើម្បីជំរុញការអនុវត្តជំហានទី២ នៃកម្មវិធីអភិវឌ្ឍជំនាញឱ្យបានកាន់តែល្អប្រសើរ ក្រសួងទេសចរណ៍បានចាត់ឱ្យមន្ត្រីសួងចូលជាសហអនុប្រធានគណៈកម្មការអនុវត្តគម្រោងជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍​ និងកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះតំណាង SDC (ម្ចាស់ជំនួយ) ជាប្រធាន និង​តំណាងក្រសួងការងារជាសហអនុប្រធានផងដែរ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា សម្រាប់គម្រោងជំហានទី២ ផ្តោតសំខាន់លើការអភិវឌ្ឍជំនាញ (Re-Skilling and Up-Skilling) ជំរុញទីផ្សារការងារ ពង្រឹង​សហគ្រិន​ភាពក្នុងវិស័យទេសចរណ៍ និងការអនុវត្តបច្ចេកវិទ្យាក្នុងការអប់រំ និងបណ្តុះបណ្តាល ស្របតាមផែនការយុទ្ធសាស្ត្ររបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

សូមរំលឹកថា កន្លងមកតាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញជំហានទី១ ក្រសួងទេសចរណ៍បានធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិ​បត្តិការ​ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះ​វិហារ​ ដោយបានបណ្តុះបណ្តាលយុវជន យុវនារី លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុង​កម្មវិធីសិក្សាពេញម៉ោងចំនួន ១៦០រូប (ស្រី ៦០រូប) កម្មវិធីបណ្តុះបណ្តាលខាងក្នុងចំនួន ៣៨៩រូប (ស្រី ២០០រូប) ប្រជាសហគមន៍ទេសចរណ៍ចំនួន ៤៨០រូប (ស្រី ៣៤០រូប) បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៩១រូប និងបានវាយតម្លៃអ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ១,១៦៧រូប (ស្រី ៥៦១រូប)៕

ប្រភព៖ ក្រសួងទេសចរណ៍

The post ខេត្ត​ទាំង​៥នេះ នឹង​ទទួល​បាន​​​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ជា​​មួយ​អង្គការ​ស្វីស appeared first on .

ឧកញ៉ា​ គួច​ ម៉េ​ងលី៖សិស្ស​កម្រិត​បឋម​សិក្សារ​ហូត​ដល់​វិទ្យាល័យ​គួរតែ​​រៀន​ពេញ​មួយ​ថ្ងៃ
ជា​ទស្សនៈ
របស់​លោក ឧកញ៉ា​ វេជ្ជបណ្ឌិត
គួច​ ម៉េ​ងលី
វិស័យអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន
គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ហើយ
តែដើម្បីឱ្យកាន់តែរីកចម្រើនជាងនេះទៅទៀតនោះ
លោក ឧកញ៉ា យល់​ឃើញ​ថា
គួរតែធ្វើកំណែទម្រង់បន្តិច
ដោយឱ្យសិស្សចាប់ពីកម្រិត​បឋម​សិក្សារហូតដល់​វិទ្យាល័យរៀនពេញមួយថ្ងៃ។
ហេតុអ្វី ត្រូវ មាន​ការ​កែ​ទម្រង់​បែប​នេះ?

លោក​ឧកញ៉ា
បាន​ពន្យល់​ថា ព្រោះថា
បើមួយថ្ងៃបង្រៀនសិស្ស៤ម៉ោង
គឺវាតិចខ្លាំងណាស់
ហើយ​ប៉ះ​ចំសាលាខ្លះលួចស៊ីម៉ោងសិស្សទៀត
បង្រៀនសិស្សក្នុងមួយថ្ងៃត្រឹមតែ៣ម៉ោង
តើបង្រៀន​អំពី​អ្វីទៅ៣ម៉ោងហ្នឹង?
ចំណែកសាលាខ្លះទៀតគ្រូមកបង្រៀនយឺតម៉ោងរាល់ព្រឹក
ហើយពេល​ថ្ងៃ​ចេញ​មុន​ម៉ោងទៀត
បែបនេះរឹតតែគួរឱ្យព្រួយបារម្ភ។

លោក​ឧកញ៉ា
បាន​លើក​ឡើង​ថា មែនទែនទៅ
សាលាមួយចំនួន​បង្រៀនសិស្សក្នុងមួយ​ថ្ងៃមិនបាន​៣ម៉ោងស្រួល​បួលផង។
មុខវិជ្ជាខ្លះគ្រូត្រូវបង្រៀនសិស្ស១ម៉ោងពេញ
ប៉ុន្តែគាត់បង្រៀនត្រឹមតែ៣៥​នាទី
ឬ៤០នាទី។ សួរថា ៣៥នាទី
ទៅ៤០នាទីហ្នឹង តើបង្រៀនស្អីគេ?
គ្រាន់តែស្រង់វត្តមានសិស្ស
វាចង់អស់ម៉ោងទៅហើយ។
ចំណែកមុខវិជ្ជាខ្លះទៀតត្រូវបង្រៀនក្នុងមួយសប្ដាហ៍៤ថ្ងៃ
ប៉ុន្តែគ្រូទទួល​បន្ទុកបង្រៀនមុខវិជ្ជានោះសារ៉េចុះឡើងៗមកសល់ត្រឹមតែ២ថ្ងៃ
ឬ៣ថ្ងៃ។

លោក​ឧកញ៉ា
បាន​បន្ត​ឲ្យ​ដឹង​ថា
ជួនកាលសារ៉េសល់២ឬ៣ថ្ងៃហ្នឹងហើយ
គាត់អត់មកបង្រៀនទៀត
ព្រោះគាត់យក​ពេលវេលាហ្នឹងទៅបង្រៀនគួរ
ឬទៅបង្រៀននៅសាលាឯកជនដើម្បី​រកចំណូល​បន្ថែម​។
គ្រូខ្លះបង្រៀនគួរយកលុយសិស្សហើយនៅឆ្លៀតទៅបង្រៀនសាលា​ឯកជន២ឬ៣សាលា​ទៀត​។
អ៊ីចឹង​តើគាត់មានពេលទៅបង្រៀនសិស្សសាលារដ្ឋគ្រប់គ្រាន់ឬទេ?
គឺអត់ទេ!

តាមការមើលឃើញរបស់​លោក​ឧកញ៉ា​ផ្ទាល់
នៅប្រទេសអភិវឌ្ឍភាគច្រើន​ក្រសួងអប់រំគេឱ្យសិស្ស​រៀន​ពេញមួយថ្ងៃ
ម៉្លោះហើយបានជាសិស្សគេរៀនចប់មានចំណេះដឹងទូលំទូលាយ
និងមាន​សមត្ថភាព​ពិតប្រាកដ។
ភាគច្រើនគេឱ្យសិស្សចូលរៀននៅម៉ោង៨ព្រឹក
ហើយចេញពីរៀននៅ​ម៉ោង​៣​រសៀល។
ចំពោះសិស្សថ្នាក់បឋមសិក្សា
និងអនុវិទ្យាល័យ
ពេលថ្ងៃគេឱ្យសម្រាក​ញ៉ាំ​អាហារ​រយៈ​ពេល១​ម៉ោង
ចំណែកសិស្សវិទ្យាល័យគេឱ្យសម្រាកត្រឹមតែ៤៥នាទីប៉ុណ្ណោះ។

ពេលវេលានៅសាលារៀនក្នុងមួយថ្ងៃៗច្រើនម៉ោងបែបនេះ
ធ្វើឱ្យសិស្សមានពេលវេលាលេងកីឡា
មាន​ពេលរៀនសិល្បៈ មានពេលរៀនអំពីសង្គម
មានពេលរៀនអំពីគេហកិច្ច
មានពេលរៀនអំពី​ទំនាក់​ទំនង​សាធារណៈ
មានពេលរៀនអំពីជំនាញទន់
មានពេលរៀនជំនាញកុំព្យូទ័រ
មាន​ពេលរៀន​គូរគំនូរ
និងមានពេលវេលាចូលបណ្ណាល័យស្រាវជ្រាវឯកសារផ្សេងៗជាដើម។

អ៊ីចឹង​ហើយបាន​លោក​ឧកញ៉ា​តែងនិយាយថា
សិស្សថ្នាក់ទី១២ស្រុកយើង
មានចំណេះ​ដឹងស្មើនឹង​សិស្សថ្នាក់​ទី៩​ស្រុកគេតែប៉ុណ្ណោះ
ព្រោះសិស្សស្រុកគេរៀនក្នុងថ្នាក់១ម៉ោង
គេមករៀនក្រៅ​ថ្នាក់២​ម៉ោង​បន្ថែម
ហើយយប់ឡើងដោះស្រាយចំណោទ
មេរៀន លំហាត់ ដែល​គ្រូដាក់ឱ្យធ្វើ
ដល់ម៉ោង៣​ទៀបភ្លឺ​មិនទាន់​ហើយ​ផង។

នៅស្រុកយើងបានតែរៀនពេញមួយថ្ងៃគឺរៀនពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍តែម្ដង
ហើយរៀន​ពីម៉ោង៧កន្លះ​ព្រឹកដល់ម៉ោង៥ល្ងាចទៀត។
បើពុំដូច្នោះទេ បើគាត់រៀនមួយព្រឹកវិញ
គាត់ឆ្លៀតពេល​ទៅរៀនគួរ​បន្ថែម។
រៀនគួរបន្ថែមហើយ
គិតថាខ្លួនអត់ចេះភាសាអង់គ្លេស
ក៏រត់ទៅរៀនភាសាអង់គ្លេសទៀត។
រៀនភាសាអង់គ្លេសហើយ គាត់គិតទៀតថា
បើអត់ចេះប្រើប្រាស់កុំព្យូទ័រ
គឺពិបាកធ្វើកិច្ចការសាលា​នៅថ្នាក់មហាវិទ្យាល័យ
ឬពិបាករកការងារធ្វើ
ដូច្នេះគាត់ក៏ទៅរៀនកុំព្យូទ័រមួយជំនាញទៀត។

ក្រោយពេលរៀនកុំព្យូទ័រហើយ
ឃើញគេចេះភាសាចិនគ្រប់គ្នា
គាត់ក៏រត់ទៅរៀនភាសាចិន​មួយមុខ​ទៀត។
លុះពេលរៀនៗខ្វះលុយចាយ
ពួកគាត់ក៏ចាប់ផ្ដើមឆ្លៀតពេលទៅ​ធ្វើការងារនៅ​តាម​ហាង​ផឹក​ស៊ី
​ឬខារ៉ាអូខេ ដើម្បីរកលុយផ្គត់ផ្គង់ថ្លៃសិក្សា
និងថ្លៃចាយវាយបន្ថែមទៀត។
ហេតុអ្វីយុវជនយើង​មហាអភ័ព្វខ្លាំងម៉្ល៉េះ?
ហេតុអ្វីក៏មមាញឹកខុសក្បួនបែបនេះ?

មួយ​ថ្ងៃៗ​ពួក​គាត់​រៀន​ឡើងខ្សោះ​ខ្លួនអស់ហើយ
រកពេលជួបជុំម៉ែឪបងប្អូនអត់បាន
ហើយរក​ពេល​ដើរ​កម្សាន្ត​ដើម្បី​លម្ហែអារម្មណ៍ក៏អត់បានទៀត។
នៅស្រុកគេ គេរៀនពីព្រឹកដល់ល្ងាចក៏ពិតមែន
ប៉ុន្តែគេរៀន​ពីថ្ងៃ​ចន្ទដល់​ថ្ងៃសុក្រ
ហើយព្រឹកឡើងគេចូលរៀននៅម៉ោង៨
និងចេញពីរៀននៅម៉ោង៣រសៀល។

នៅថ្ងៃសៅរ៍
ថ្ងៃអាទិត្យ គេ​នាំកូនទៅដើរកម្សាន្ត
ទៅមើលកុន ទៅសារមន្ទីរ
ឬទៅឡើងភ្នំមើល​ទេសភាព​ធម្មជាតិ
ដើម្បីបណ្ដុះផ្នត់គំនិតកូនរបស់ពួកគេឱ្យស្រឡាញ់ធម្មជាតិ
និងចេះ​ថែរក្សា​ធម្មជាតិ។

​លោក ឧកញ៉ា​
វេជ្ជបណ្ឌិត គួច​ ម៉េ​ងលី​
សូមបញ្ជាក់ម្ដងទៀតថា
ដើម្បីឱ្យគុណភាពអប់រំកាន់​តែរីក​ចម្រើន
យើងគួរតែប្ដូរកម្មវិធី​សិក្សា​ឱ្យ​សិស្ស​រៀនពេញមួយថ្ងៃដូចគេ
(ចូលម៉ោង៨ព្រឹក
ចេញ​ម៉ោង​៣រសៀល)
គ្រូត្រូវតែមកបង្រៀន​សិស្ស​ឱ្យ​បានទៀងទាត់
និងមិនលួចស៊ីម៉ោងសិស្ស
ប៉ុន្តែ​បើ​គ្រូ​នោះ​អវត្តមាន
យើងត្រូវចាត់​តាំងគ្រូ​ផ្សេង​មកបង្រៀនជំនួស។
ជាងនេះទៅទៀត គ្រប់បណ្ដា​សាលារៀន​រដ្ឋ​
និងសាលា​រៀនឯកជន​ទាំង​អស់​ត្រូវតែរៀបចំឱ្យមានសោភណភាព
ផាសុកភាព និងធានាបាននូវ​សុវត្ថិភាព​សិស្ស
ហើយសិស្ស​មករៀន​ត្រូវតែចូលរៀនជាកំហិត។
មិនត្រឹមតែប៉ុណ្ណោះ
គ្រូបង្រៀន​គ្រប់រូប​ត្រូវតែ​ចាត់​ទុក​សិស្ស​ប្រៀប​ដូចជាកូនរបស់ខ្លួន
និងយកចិត្តទុកដាក់បង្រៀនពួកគេ​ឱ្យអស់​ពី​សមត្ថភាព​
ដោយ​កុំលាក់​លៀម​បៀម​ចំណេះទុកឱ្យសោះ៕
ប្រភព៖​MJQ
University Press

The post ឧកញ៉ា​ គួច​ ម៉េ​ងលី៖សិស្ស​កម្រិត​បឋម​សិក្សារ​ហូត​ដល់​វិទ្យាល័យ​គួរតែ​​រៀន​ពេញ​មួយ​ថ្ងៃ appeared first on .

ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​​ម៉ោង​​រៀន ធ្វើ​ឲ្យ​ខួរក្បាលចងចាំបានល្អ
អ្នក​និយម​​ងើប​​រៀន ម៉ោង​៤-៥ ទៀបភ្លឺ មើល​អត្ថបទ​១​នេះ ច្បាស់​ជា​ភ្លឺ​ភ្នែក​ជាក់​ជា​មិន​ខាន ត្បិត​អី​ទង្វើបែប​នេះ គឺ​ខុស​នឹង​​តាម​ក្បួន​ពេទ្យ ទាំង​ស្រុង​។  តាម​ការ​លើក​ឡើង​ពី​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី មនុស្សជា​ច្រើនតែងយល់ថា ​ការក្រោក​ពី​ដំណេក​ទៀប​ភ្លឺ (ម៉ោង៤ ឬម៉ោង៥) មើលមេរៀន​ជា​រឿងល្អចំ​ពោះពួកគេ ពោលគឺធ្វើឱ្យខួរក្បាល​ស្រឡះ​ និង​ចងចាំបានល្អ។ ការយល់ឃើញបែបនេះ ចំពោះ​លោក​ឧកញ្ញ៉ា គឺ​ជា​ការ​យល់​ឃើញ​ពុំត្រឹមត្រូវឡើយ។

ឧកញ៉ា​វេជ្ជបណ្ឌិត បាន​ដាក់​ជា សំនួន​ថា ហេតុអ្វី? ពីព្រោះបើតាមក្បួនពេទ្យ ដើម្បីមានសុខភាពល្អ ហើយខួរក្បាល​សម្រាកបានគ្រប់គ្រាន់។ ចំពោះមនុស្សវ័យជំទង់យ៉ាងហោចណាស់ក៏​ត្រូវគេង​ឱ្យ​បាន​៧​ទៅ៧ម៉ោងកន្លះដែរ។ ចំណែកក្មេងយ៉ាងហោចណាស់​ក៏ត្រូវគេងឱ្យបាន៨ទៅ៨​ម៉ោង​កន្លះ​ដែរ។ ដូច្នេះបើសិនជាចូលគេងម៉ោង១០ឬ១១យប់ ហើយក្រោកពីដំណេកនៅម៉ោង​៤ឬ​ម៉ោង៥​ទៀប​ភ្លឺ តើដំណេករបស់យើងគ្រប់គ្រាន់ឬទេ? តើសុខភាពយើងល្អដែរឬទេ? តើខួរក្បាល​យើង​ស្រឡះ​ល្អ​ឬ​ទេ? គឺអត់ទេ!

ឧកញ៉ា​វេជ្ជបណ្ឌិត
គួច ម៉េងលី
ឲ្យ​ដឹង​បន្ថែម​ថា​​ពេលវេលាដែលខួរក្បាលមនុស្សដំណើរ​ការបានល្អ
ចង​ចាំបានល្អ និងស្រស់ស្រាយបំផុត
គឺចាប់ពីព្រលឹមឡើងដល់ថ្ងៃត្រង់
ព្រោះពេលវេលា​នេះ​ខួរ​ក្បាល​បានសម្រាកគ្រប់គ្រាន់
រាងកាយមានថាមពលឡើងវិញ
ខួរក្បាលស្រឡះល្អ។

ម្យ៉ាង​ដើម្បីឱ្យកាន់តែមានកម្លាំងកាយ
និងកម្លាំងបញ្ញាខ្លាំងក្លា
យើងគួរពិសាអាហារពេលព្រឹក​ឱ្យរួច​រាល់​សិនចាំចូល​រៀន។
ចំណែកពេលរសៀល និងពេលយប់
ខួរក្បាល​យើងពុំសូវ​ដំណើរការបាន​ល្អ
និង​ស្រស់ស្រាយឡើយ។

ឧកញ៉ា​វេជ្ជបណ្ឌិត
លើក​ឡើង​ថា ជាទូទៅក្រោយញ៉ាំអាហារពេលថ្ងៃត្រង់រួចហើយ
យើង​តែង​តែ​ងងុយ​គេង
ព្រោះក្រពះរបស់យើង​ត្រូវធ្វើ​ការរំលាយ​អាហារ។
នៅពេលក្រពះរំលាយអាហារ
ពេល​នោះ​ឈាមរត់ចូលសរសៃឈាមក្នុងក្រពះដើម្បីប្រើកម្លាំងកិនរំលាយអាហារ
ម៉្លោះហើយជាហេតុធ្វើ​យើង​មានអារម្មណ៍ថាសឺៗ
ហើយងងុយគេង។ នៅពេលមានអារម្មណ៍សឺៗ
ហើយងងុយគេង យើង​ប្រាកដ​​ជារៀន​មិនចូលឡើយ។

ចំពោះ​ការ​រៀន​ពេលយប់​វិញ
ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី
យល់​ឃើញ​ថា​ក៏ខួរក្បាលយើងមិនសូវ​ចងចាំ​បានល្អដែរ
ព្រោះពេលវេលាហ្នឹងជាពេលវេលាដែលខួរក្បាលត្រូវការសម្រាក
ជាពេលវេលា​កម្សាន្ត​
ជាពេលវេលាហាត់ប្រាណ
និងជាពេលវេលាដែលត្រូវនៅជួបជុំគ្រួសារ។ដូច្នេះបើជ្រើស​រើស​យកពេល​វេលានេះសិក្សា
គឺខួរក្បាលពិបាកចងចាំខ្លាំងណាស់។

ដោយ​ឡែក​​ចំពោះពួកអ្នក
Professional ដូចជាវេជ្ជបណ្ឌិត,
មេធាវី ឬ CEO Manager
ជាដើមនោះ ដែលទៅរៀនតាមអនឡាញ
ឬក៏រៀនបន្ថែម គឺពួកគេអាចរៀនពេលយប់
និងថ្ងៃសៅរ៍-អាទិត្យបាន
ព្រោះអ្នកទាំងនោះចេះថ្លឹងថ្លែង
និងបែងចែកពេលវេលាបានត្រឹមត្រូវ។

ជា​មួយ​គ្នា​នោះ​ដែរ​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ​សូមទទូចម្ដងទៀតថា ចំពោះយុវជន ឬ​សិស្ស​និស្សិត​វ័យក្មេងគ្រប់រូប គួរកុំរៀនពេលយប់ ឬថ្ងៃចុងសប្ដាហ៍អី។ គួរតែរៀនពេលព្រឹក ពិសេស​គឺ​រៀន​ពីថ្ងៃចន្ទ​ដល់ថ្ងៃសុក្រ នោះទើបធ្វើឱ្យខួរក្បាលយើងចងចាំបានល្អ។ ម្យ៉ាង ឧកញ៉ា​វេជ្ជបណ្ឌិត ​សូមផ្ដាំ​ដល់​យុវជន​មួយចំនួនដែរថា សូមឈប់មានមោទនភាពចំពោះខ្លួនឯង ដែលក្រោកពីដំណេក​ម៉ោង​២ពាក់​កណ្ដាល​យប់ គិតថាខ្លួនឯងក្រោកពីព្រលឹមទៅ គឺអ្នកទាំងអស់​គ្នាកំពុងធ្វើបាប​ខ្លួនឯង​ទៅ​វិញ​ទេ ​ព្រោះ​ពេលវេលានេះជាពេលវេលាដែលខួរក្បាលត្រូវការសម្រាក ដើម្បី​ឱ្យ​ខួរក្បាលស្រឡះ និង​ក្រេប​ជញ្ជក់​ថាមពលឡើងវិញ សម្រាប់ថ្ងៃបន្ទាប់៕

The post ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​​ម៉ោង​​រៀន ធ្វើ​ឲ្យ​ខួរក្បាលចងចាំបានល្អ appeared first on .

សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យពង្រឹងគុណភាពកម្រិតថ្នាក់បណ្ឌិត
នៅថ្ងៃទី
២១ ខែ វិច្ឆិកា ២០១៩ នៅក្នុងឱកាស
អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ
“អគារឥន្ទ្រទេវី”
របស់រាជបណ្ឌិត្យសភាកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍បង្ហាញអំ​ពីក្តីបារម្ភទៅលើចំនួនបេក្ខជនជា​”បណ្ឌិត”​ដែល​មាន​ច្រើនហួស
សរុបទាំងចាស់ និងថ្មី
មានប្រមាណជាង ៦០០ នាក់
នៅរាជបណ្ឌិត្យ​សភា​កម្ពុជា​
អាចចាត់ថាជាប្រទេសដែលមានចំនួន
“ បណ្ឌិត” ច្រើនជាងគេនៅលើពិភពលោក
បើ​ប្រៀប​ធៀប​នឹងចំនួនអត្រាប្រជាពលរដ្ឋ។

សម្តេចតេជោ
ហ៊ុន សែន មានប្រសាសន៍ថា
ការទទួលបានងារជា “ បណ្ឌិត”
តែគ្មានចំណេះដឹង និង​សមត្ថភាព​ពិត​ប្រាកដ
គឺជាក្តីបារម្ភដ៏ធំបំផុតរបស់ប្រទេសជាតិ។
ទន្ទឹមនឹងនោះដែរ
សម្តេចតេជោក៏​បាន​មានសប្រសាសន៍ចំពោះអ្នកដែលគ្មានសញ្ញាបត្របណ្ឌិត
តែបានខិតខំសិក្សាស្រាវជ្រាវ​ដើម្បី​ទទួល​បាននូវបទពិសោធន៍
និងចំណេះដឹងពិតប្រាកដបន្ថែម
គឺត្រូវមានការទទួលស្គាល់
និងលើកទឹកចិត្ត។

ដើម្បីពង្រឹងគុណភាពកម្រិត “បណ្ឌិត” សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមប្រឹក្សា​រាជបណ្ឌិត្យ​សភា​ត្រូវ​តែត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវគុណភាពបេក្ខជន​ដែលត្រូវបញ្ចប់​ថ្នាក់​បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះអ្នកណែនាំនិក្ខេបបទត្រូវមាន​សមត្ថភាពនិង​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់មុននឹងក្លាយជាអ្នកណែនាំធ្វើនិក្ខេបទដល់បក្ខជននីមួយៗ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឲ្យរាជបណ្ឌិត្យសភាត្រូវតែពង្រឹង និងបង្កើនសមត្ថភាព​ចំពោះ​ក្រុមប្រឹក្សា​ការពារ​និក្ខេបបទ ហើយត្រូវពង្រឹងគុណភាពនៃការបោះឆ្នោតជាសំងាត់ដើម្បីធានាថា បេក្ខជន​នីមួយៗ​ពិតជាមានចំណេះដឹង និងសមត្ថភាពច្បាស់លាស់ អាចជាប់និងក្លាយជា “ បណ្ឌិត” បានពិតប្រាកដមែន៕

ប្រភព​ផេក៖ Samdech Hun Sen, Cambodian Prime Minister

The post សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យពង្រឹងគុណភាពកម្រិតថ្នាក់បណ្ឌិត appeared first on .