មកស្គាល់សកលវិទ្យាល័យធ្លាប់មានមហាសេដ្ឋីរៀនសូត្រច្រើនបំផុតលើលោក មានមួយគត់នៅអាស៊ី

អន្តរជាតិ

មហាសេដ្ឋី​ភាគច្រើន​គឺ​សុទ្ធតែ​មាន​ប្រវត្តិសិក្សា​មិន​ធម្មតា ពោល​បាន​បញ្ចប់​ការសិក្សាពី​សកល​វិទ្យាល័យ​លំដាប់​កំពូលៗ​ជាច្រើន តែ​ក្នុង​នោះ​ក៏​មាន​មួយ​ចំនួន​បាន​បោះបង់​ការ​សិក្សា​ពាក់កណ្ដាល​ទី​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា​​ សម្រាប់​អត្ថបទ​មួយ​នេះ​វិញ ឧកញ៉ាញ៉ូវស៍​សូម​កោះ​កកាយ​ពី​បញ្ជី​ឈ្មោះ​សកលវិទ្យាល័យ​ធំៗ​ទាំង ១១ ដែល​មាន​មហាសេដ្ឋី​ធ្លាប់​រៀនសូត្រ​នៅ​ទីនោះ​ច្រើន​បំផុត​លើ​លោក ផ្អែក​តាម​ការ​ស្រាវជ្រាវ​ពី MSN។

តទៅ​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​នៃ​សកលវិទ្យាល័យ​ទាំង ១១៖

១១/ សាកលវិទ្យាល័យ Columbia University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១១ នាក់

១១/ សាកលវិទ្យាល័យ University of California, Berkeley នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១១ នាក់

១១/ សាកលវិទ្យាល័យ Princeton University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១១ នាក់

៨/ សាកលវិទ្យាល័យ Massachusetts Institute of Technology នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១៤ នាក់

៧/ សាកលវិទ្យាល័យ University of Southern California នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១៥ នាក់

៦/ សាកលវិទ្យាល័យ Cornell University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ១៨ នាក់

៥/ សាកលវិទ្យាល័យ Mumbai University នៅប្រទេសឥណ្ឌា ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ ២០ នាក់

៤/ សាកលវិទ្យាល័យ Yale University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ​ ២១ នាក់

៣/ សាកលវិទ្យាល័យ Stanford University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ​ ២៨ នាក់

៣/ សាកលវិទ្យាល័យ University of Pennsylvania នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ​ ២៨ នាក់

១/ សាកលវិទ្យាល័យ Harvard University នៅសហរដ្ឋអាមេរិក ធ្លាប់មាន​មហាសេដ្ឋី​រៀន​នៅ​ទីនោះ​ ២៩ នាក់ និងមានប្រធានាធិបតីរហូតដល់ ៨ នាក់ដែលបានបញ្ចប់ថ្នាក់សិក្សានៅសកលវិទ្យាល័យកម្រិតពិភពលោកមួយនេះផងដែរ៕