កាស៊ីណូ

គណៈរដ្ឋមន្ត្រី​ថៃ ឈានដល់ការអនុម័ត​សេចក្តីព្រាងច្បាប់​ដើម្បី​ធ្វើឲ្យកាស៊ីណូនិង​ល្បែងស៊ីសង ស្របច្បាប់
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយកាលពីថ្ងៃទី ១៣ ខែមករាកន្លងទៅថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ បានឈានដល់ការអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងធ្វើឲ្យល្បែងស៊ីសង និងកាស៊ីណូ មានភាពស្របច្បាប់ ខណ:នេះជាវិធានការចុងក្រោយមួយក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ ការងារ និងការវិនិយោគបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។​

នៅក្រោមផែនការរបស់រដ្ឋាភិបាល ជុំវិញសេចក្តីព្រាងច្បាប់ថ្មីនេះ នឹងត្រូវបញ្ជូនទៅសភាដើម្បីពិចារណា ដើម្បីដាក់ឲ្យការលេងល្បែងស៊ីសង ​ប្រព្រឹត្ត​ឡើង នៅក្នុងកន្លែងកម្សាន្តទ្រង់ទ្រាយធំៗ នៅប្រទេសថៃ។

គួរឲ្យដឹងថាកាស៊ីណូ និងទម្រង់នៃការលេងល្បែងស៊ីសងភាគច្រើន គឺខុសច្បាប់នៅក្នុងប្រទេសថៃ ប៉ុន្តែការភ្នាល់បាល់ទាត់ ឆ្នោត និងសកម្មភាពល្បែងស៊ីសងជាច្រើនទៀត នៅតែរីករាលដាលពាសពេញប្រទេស។ មានតែការលេងល្បែងស៊ីសងមួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ដូចជាការប្រណាំងសេះ និងឆ្នោតផ្សងសំណាងផ្លូវការ ដែលគ្រប់គ្រងដោយរដ្ឋ។

ជម្រាបជូនថា វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់របស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ ស្របពេលរដ្ឋាភិបាលថៃ កំពុងព្យាករចំនួនភ្ញៀវទេសចរណ៍ដែលអាចកើនឡើងដល់ចំនួនកំណត់ត្រា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ។

ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយថា ជុំវិញវិធានការចុងក្រោយនេះ អាចមើលឃើញថា ចំនួនភ្ញៀវបរទេស នឹងកើនឡើងចន្លោះពី ៥% ទៅ ១០% ហើយប្រាក់ចំណូលពីទេសចរណ៍ អាចកើនឡើងប្រហែលពី ១២០ពាន់លានបាត ដល់ ២២០ពាន់លានបាត។ លោកបានបន្ថែមថា ការងារថ្មីៗ ក៏អាចកើនឡើងប្រហែលពី ៩ ០០០ ទៅ ១៥ ០០០ ផងដែរ៕

The post គណៈរដ្ឋមន្ត្រី​ថៃ ឈានដល់ការអនុម័ត​សេចក្តីព្រាងច្បាប់​ដើម្បី​ធ្វើឲ្យកាស៊ីណូនិង​ល្បែងស៊ីសង ស្របច្បាប់ appeared first on .

នាយករដ្ឋមន្ត្រីថៃ៖ កាស៊ីណូស្របច្បាប់ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ
រដ្ឋាភិបាលនៃប្រទេសថៃ កំពុងពិចារណាលើសេចក្ដីព្រាងច្បាប់កាស៊ីណូ ហើយបើសិនជាត្រូវបានអនុម័តដោយសភា វានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាមិនខាត។ នេះបើតាមសម្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ដោយសារព័ត៌មាន Reuters។

ផលប្រយោជន៍ជាច្រើនដែលលោក Srettha ចង់ផ្ដោតទៅលើនោះគឺមានដូចជា បង្កើតឱកាសការងារបន្ថែមដល់ប្រជាជន បង្កើនប្រាក់ចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធ ក៏ដូចជាមានផែនការបង្កើតទីក្រុងកម្សាន្តដ៏ធំមួយ ស្រដៀងនឹងទីក្រុងម៉ាកាវថែមទៀត។

ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅតំបន់អាស៊ានមួយនេះ កំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីអូសទាញភ្ញៀវទេសចរណ៍ និងការបណ្ដាក់ទុនពីបរទេស ហើយក្នុងនោះកាស៊ីណូ គឺជាមធ្យោយបាយល្អបំផុតមួយ ស្របពេលក្រុមអ្នកជំនាញយល់ថា ការបង្កើតកាស៊ីណូស្របច្បាប់នៅថៃ នឹងទទួលបានភាពជោគជ័យធំធេងជាមិនខាន។

សូមជម្រាបដែរថា បច្ចុប្បន្នល្បែងស៊ីសងស្របច្បាប់នៅប្រទេសថៃ គឺមានតែការភ្នាល់សេះប្រណាំង និងការចាក់ឆ្នោត ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ខណៈល្បែងស៊ីសងខុសច្បាប់ដូចជា កាស៊ីណូក្រោមដី និងការភ្នាក់បាល់ គឺមានភ្លូកទឹកភ្លូកដី ហើយបង្ក្រាបមិនចេះអស់នោះឡើយ៕

The post នាយករដ្ឋមន្ត្រីថៃ៖ កាស៊ីណូស្របច្បាប់ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ appeared first on .

រដ្ឋសម្រេចផ្តល់អាជ្ញាបណ្ណកាស៊ីណូពេញលេញជូនក្រុមហ៊ុនចំនួន៩ ខណៈអាជ្ញាប័ណ្ណ បណ្តោះ អាសន្ន ៧៦ក្រុមហ៊ុន
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានសម្រេចផ្តល់អាជ្ញាបណ្ណកាស៊ីណូពេញលេញជូនក្រុមហ៊ុនកាស៊ីណូចំនួន ៩ អាជ្ញាបណ្ណកាស៊ីណូបណ្ដោះអាសន្នជូនក្រុមហ៊ុនកាស៊ីណូចំនួន ៧៦ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

ក្រៅពីនេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក៏បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ពេញលេញជូនក្រុមហ៊ុនល្បែងផ្សងសំណាងចំនួន ១ និងអាជ្ញាបណ្ណល្បែងផ្សងសំណាងបណ្ដោះអាសន្នជូន ក្រុមហ៊ុនល្បែងផ្សងសំណាងចំនួន២ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកញ្ញា ២០២២កន្លងទៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនកាស៊ីណូចំនួន ២៥កន្លែង ធ្វើប្រតិបត្តិការរបស់ខ្លួនក្នុងវិស័យល្បែងពាណិជ្ជកម្មផងដែរ៕

The post រដ្ឋសម្រេចផ្តល់អាជ្ញាបណ្ណកាស៊ីណូពេញលេញជូនក្រុមហ៊ុនចំនួន៩ ខណៈអាជ្ញាប័ណ្ណ បណ្តោះ អាសន្ន ៧៦ក្រុមហ៊ុន appeared first on .

នៅខែកញ្ញា ឆ្នាំ២០២២ រដ្ឋផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការកាស៊ីណូ ចំនួន ២៥កន្លែង
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ២០២២កន្លងទៅ សម្រេចចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនកាស៊ីណូចំនួន ២៥កន្លែងធ្វើប្រតិបត្តិការរបស់ខ្លួនក្នុងវិស័យល្បែងពាណិជ្ជកម្ម។ ការសម្រេចនាពេលនោះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឱ្យចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឱ្យ ទាន់ពេលវេលា និងដាច់ណាត់បំផុត។

ក្រុមហ៊ុនល្បែងពាណិជ្ជកម្មទាំង២៥កន្លែងនោះរួមមាន ៖
១.ក្រុមហ៊ុន លីន ពូលី អ៊ិនវេសម៉ិន ឯក (LIN PULI INVESTMENT CO., LTD. ) ដែលមាន កាស៊ីណូ ឈ្មោះ ពូលី កាស៊ីណូ (PULI CASINO)

២. ក្រុមហ៊ុន ម៉ាយ ឆាន អ៊ិនធើធេនម៉ិន ឯ.ក (MY CHANCE ENTERTIANMENT CO., LTD.) កាស៊ីណូឈ្មោះ ខេអឹមអេច ផារ៉ាដាយ ថៅវី កាស៊ីណូ និងសណ្ឋាគារ (KMH PARADISE TOWER CASINO & HOTEL.)

៣.ដាប់បែលយូ.អី ឌីវេឡុបម៉ិន ឯ.ក (W.E DEVELOPMENT CO., LTD.) កាស៊ីណូឈ្មោះ ដាយម៉ិន ស៊ីធី កាស៊ីណូ & ហូថែល (DIAMOND CITY CASINO & HOTEL)

៤. ហ្គូដវើលដ៍ ហូថែល ឯ.ក (GOODWORLD HOTEL CO., LTD.) កាស៊ីណូ ឈ្មោះ ហ្គូដ វើលដ៍ កាស៊ីណូ និងសណ្ឋាគារ (GOOD WORLD CASINO & HOTEL)

៥. ហ៊ុយ សឹកសេស ត្រេឌីង ឯក (HUY SUCCESS TRADING CO., LTD.) កាស៊ីណូឈ្មោះ អេមីរាល់ ប៉ោយប៉ែត (EMERALD POIPET)

៦. ឈុន ឈឿន អ៊ិនវេសម៉ិន ឯ.ក (CHHUN CHHEAN INVESTMENT CO. កាស៊ីណូឈ្មោះ អេ រៀល ប៉ោយប៉ែត កាស៊ីណូ និងសណ្ឋាគារ (ARIA) CASINO & HOTEL)

៧. អាន ជើង ហេង ឯ.ក (ANN CHING HENG CO., LTD.) កាស៊ីណូឈ្មោះ រ៉ូយ៉ាល់ ហ្វ័រឈូន 168 (ROYAL FORTUNE 168)

៨. ពេជ្រ សំណាង អ៊ីមផត & អិចផត (PICH SAMNAG IMPORT & EXPORT CO., LTD.) កាស៊ីណូឈ្មោះ ផាលេស (PALACE)

៩.ស៊ី.ខេ.វាយ.អឺ ឌីវេឡុបមេន (C.K.Y.E DEVELOPMENT CO., LTD.) កាស៊ីណូឈ្មោះ ប៉ៃលិន ដាយ មិន កាស៊ីណូ (PAILIN DIAMOND CASINO)

១០. អាស៊ាន អ៊ិនធើណេសិនណល រីសត (ASEAN INTERNATIONAL RESORT CO., LTD.) កាស៊ីណូឈ្មោះ កាស៊ីណូ ពិភពថ្មី (NEW WORLD)

១១. ថាយថិន ឃីង កាស៊ីណូ ខប (TITAN KING CASINO CORP.) កាស៊ីណូឈ្មោះ ថាយថិន ឃីង (TITAN KING)

១២. វ៉ា លាន (ខេមបូឌា) ខូ អិលធីឌី (WAZ LIAN (CAMBODIA) CO., LTD.) កាស៊ីណូឈ្មោះ បាវិត ដាយអឹម៉ិន កាស៊ីណូ ហូល (BAVET DIAMOND CASINO HOTEL)

១៣. អេស៊ា អិល.ធី.ភី.អេស ឯ.ក (ASIA LT.P.S CO., LTD.) កាស៊ីណូឈ្មោះ កាស៊ីណូ កាឡាក់ ស៊ីជ្រៃ ធំ (GALAXY CHREY THOM)

១៤. ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី (K B.I (CAMBODIA) PLC.) កាស៊ីណូឈ្មោះ ហ្គាដិន ហ្កា ឡាក់ ស៊ី កាស៊ីណូ (GOLDEN GALAXY CASINO)

១៥. ព្រៃរ័ ម៉ុក-វ៉ា អ៊ីមផត អិចផត (PREY VOR MOC-HOA IMPORT EXPORT CO., LTD.) កាស៊ីណូឈ្មោះ ព្រៃវរ ម៉ុកវ៉ា (PREY VOR MOC HOA)

១៦. ឌែរីង យូប៊ីប៊ី ត្រេឌីង (DARING UBB TRADING CO., LTD.) កាស៊ីណូឈ្មោះ ឌែរីង យូប៊ីប៊ី (DARING UBB)

១៧. តាយ & សួ ឯ.ក (TAI & SO CO., LTD.) កាស៊ីណូឈ្មោះ ក្រេន ឡាវ៉ូក ហូថល & កាស៊ីណូ (GRAND LA VOGUE HOTEL & CASINO)

១៨. លេជេន ហូថេល អេន រីហ្សត ឯក (LEGEND HOTEL AND RESORT CO., LTD.) កាស៊ីណូឈ្មោះ លេជេន កាស៊ីណូ (LEGEND CASINO)

១៩. ស៊ីហាកាស៊ីណូ (ខេមបូឌា) ឯក (SIHACASINO (CAMBODIA) CO., LTD.) កាស៊ីណូឈ្មោះ ស៊ីហាកាស៊ីណូ (SIHACASINO)

២០. ជីវីតា អ៊ិនវេសម៉ិន ឯក (GERETA INVESTMENT CO., LTD.) កាស៊ីណូឈ្មោះ ដាយ មិន បេ រីហ្សិត (DIAMOND BAY RESORT)

២១. វីអេស ថៅអឺរ អ៊ិនធើណេសិនណល ឯក (VS TOWER INTERNATIONAL CO., LTD.) កាស៊ីណូឈ្មោះ វីន ស្គាវើលដ៏ កាស៊ីណូ និងសណ្ឋាគារ (WIN STAR WORLD CASINO & HOTEL)

២២. ស៊ីង ធាន ឌី ឯក (XING TIAN DI CO., LTD.) ដែលមានកាស៊ីណូឈ្មោះ ស៊ឹង (XING TIAN DI)

២៣. ឡុងបេ អេនធើធេនម៉ិន ឯក (LONGBAY ENTERTAINMENT CLC in កាស៊ីណូឈ្មោះ ឡុងបេ (LONGBAY)

២៤. ស៊ិន ប ឯ.ក (SIN BAY CO., LTD.) កាស៊ីណូឈ្មោះ ស៊ីន បេ កាស៊ីណូ (SIN BAY CASINO)

២៥. និង ក្រុមហ៊ុន បឹង ឆេង អ៊ិនធើណេសិនណល អេនធើធេនម៉ិន ឯ.ក (BING CHENG INTERNA TIONAL ENTERTAINMENT CO., LTD. ៕

The post នៅខែកញ្ញា ឆ្នាំ២០២២ រដ្ឋផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការកាស៊ីណូ ចំនួន ២៥កន្លែង appeared first on .

រដ្ឋាភិបាលដាក់ផែនការរឹតបន្ដឹងអាជីវកម្មល្បែងកាស៊ីណូនៅកម្ពុជា ដោយបង្កើនទុនអប្បបរមា ២០០លានដុល្លារ ឡើងទៅ
រដ្ឋាភិបាល ចេញគោលការណ៍ថ្មីមួយចំនួន ដើម្បីគ្រប់គ្រង និងរឹតបន្ដឹងអាជីវកម្មល្បែងកាស៊ីណូនៅកម្ពុជាឱ្យមានប្រសិទ្ធភាពជាងមុន ដោយសម្រេចបង្កើនទុនអប្បបរមាយ៉ាងតិច ៨០០ប៊ីលានរៀល ឬ ២០០លានដុល្លារឡើងទៅ។ នេះបើតាមអនុក្រិត្យចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១កន្លងមក។

អនុក្រិត្យនេះបានបញ្ជាក់ថា ចំពោះប្រតិបត្តិការល្បែងកាស៊ីណូ ដែលមិនស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានដើមទុនអប្បបរមាចាប់ពី ៤០០ ប៊ីលានរៀល ឬ ១០០លានដុល្លារ។

បន្ថែមើលនេះ ដើមទុនអប្បបរមាសម្រាប់អាជីវកម្មកាស៊ីណូ ដែលមានអាជ្ញាបណ្ណមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មចូលជាធរមាន ត្រូវកំណត់ជា ៥ ដំណាក់កាល។ ដំណាក់កាលទី១ (ឆ្នាំទី១) ត្រូវមានដើមទុន៥០ ប៊ីលានរៀល (១២,៥ លានដុល្លារ) ចំណែកដំណាក់កាលទី២ (ឆ្នាំទី៤) ត្រូវមាន ១០០ប៊ីលានរៀល (២៥លានដុល្លារ)។ ចាប់ពីដំណាក់កាលទី២ ទៅ ៥ ទុនត្រូវកើនយ៉ាងតិច ១០០ប៊ីលានរៀល (២៥លានដុល្លារ) ក្នុង១ដំណាក់កាល។ ដូច្នេះនៅដំណាក់កាលទី ៥ (ឆ្នាំទី ១៥) ត្រូវមានទុនយ៉ាងតិច ៤០០ ប៊ីលានរៀល (១០០ លានដុល្លារ)។

ការដាក់ចេញនូវគោលការណ៍ថ្មីនេះ ត្រូវបានរដ្ឋាភិបាលពន្យល់ថា គឺដើម្បីកម្មសិទ្ធករកាស៊ីណូ ដោយត្រូវបង្កើនដើមទុនឱ្យគ្រប់ចំនួនអប្បបរមា ទើបមានសិទ្ធិស្នើបន្តសុពលភាពអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការល្បែកាស៊ីណូបាន៕

The post រដ្ឋាភិបាលដាក់ផែនការរឹតបន្ដឹងអាជីវកម្មល្បែងកាស៊ីណូនៅកម្ពុជា ដោយបង្កើនទុនអប្បបរមា ២០០លានដុល្លារ ឡើងទៅ appeared first on .

មហាសេដ្ឋី Chen ជោគជ័យកាស៊ីណូ Nagaworld តម្លៃ ៣៧០លានដុល្លារ ខណៈបរាជ័យគម្រោង “បឹងអច្ឆរិយៈអង្គរ” នៅសៀមរាប
ចូលខ្លួនមកបំរើសេវាកម្មប្រមាណជាង ២៨ឆ្នាំ ណាហ្គាវើលដ៍ ទទួលបាននូវភាពជោគជ័យយ៉ាងសម្បើមក្នុងវិស័យកាស៊ីណូ និងសណ្ឋាគារ ខណៈពេលបច្ចុប្បន្នក្រុមហ៊ុនបានបោះទុនវិនិយោគសាងសង់អគារផ្ទាល់ខ្លួនខ្ពស់ៗរាប់សិបអគារជាមួយនឹងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងតំបន់ដ៏មានសក្តានុពលជាប់ទន្លេចតុមុខនៃដែនដីរាជធានីភ្នំពេញ សុទ្ធសឹងតែជាទីតាំងស្នូលដង្ហើមសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ នៅប្រទេសកម្ពុជា។

​របាយការណ៍​ហិរញ្ញ​វត្ថុ​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ បាន​ចំណេញ​ប្រាក់ ​១០២​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២០ ធ្លាក់​ចុះពី​៥២១​​លាន​ធៀប​នឹង​ឆ្នាំ​២០១៩​ បើទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ស្របពេល​បញ្ហាមេរោគរាតត្បាតដ៏កាចសាហាវមួយនេះ បានប៉ះពាល់​ដល់​វិស័យជាច្រើនផងដែរ។

ទន្ទឹមនឹងភាពជោគជ័យក្នុងនាមក្រុមហ៊ុន​គ្រប់គ្រង​កាស៊ីណូ​ដ៏ធំ និងផ្ដាច់មុខ នៅរាជធានីភ្នំពេញមួយ ដែលអភិវឌ្ឍន៍គម្រោងជាហូរហែឥតឈប់នាពេលកន្លងមក ក៏ក្រុមហ៊ុនជួបបរាជ័យនូវគម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូ “បឹងអច្ឆរិយៈអង្គរ” លើផ្ទៃដីប្រមាណ ៧៥ ហិកតា មានតម្លៃជាង ៣៥០ លានដុល្លារ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។

គម្រោងអភិវឌ្ឍន៍ដដែរនេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា កាលពីខែមីនា កន្លងទៅអះអាងថា អនុវត្តគម្រោងនេះអាចនឹងមានប៉ះពាល់ដល់តម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់រមណីយដ្ឋានអង្គរ។

យ៉ាងណា ណាហ្គាវើលដ៍បានឈានជើងចូលមកស្រុកខ្មែរជាលើកដំបូងតាំងពីឆ្នាំ ១៩៩៣ មកម្លេះ  ខណ:ក្រុមហ៊ុន ដែលបើកអាជីវកម្មទៅលើផ្នែកសណ្ឋាគារ និងកាស៊ីណូដ៏ធំដាច់គេមួយនេះ ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មពេញសិទ្ធិពីរដ្ឋាភិបាលកម្ពុជា នៅអំឡុងឆ្នាំ ១៩៩៤ និងបន្តឈរជើងយ៉ាងរឹងមាំរហូតមកដល់ពេលបច្ចុប្បន្ន ។

តើមហាសេដ្ឋីរូបណានៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនខ្នាតយក្ស ណាហ្គាវើលដ៍ នៅស្រុកខ្មែរ?

ពិតណាស់ ណាហ្គាវើលដ៏ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជំនួញជនជាតិម៉ាឡេស៊ី លោក Chen Lip Keong ។ បច្ចុប្បន្នបុរសកូនកាត់ចិនរូបនេះ គឺជាមហាសេដ្ឋីលំដាប់ទី ៩ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ២,៨ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០២១ នេះ ។

ក្រឡេកទៅមើលប្រវត្តិរបស់លោកកើតថ្ងៃទី ២២ ខែកក្តដាឆ្នាំ ១៩៤៨ ស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភរិយាឈ្មោះ Paun Sri Lee Chou Sarn និងមានកូនចំនួន ៣ នាក់ មានឈ្មោះ Chen Yiy Hwuan, Chen Yepern និង Chen Yiy Fon ។

ដោយឡែកសម្រាប់ប្រវត្តិនៃការសិក្សារបស់លោក Chen វិញ ប្រហែលជាអាចធ្វើឲ្យប្រិយមិត្តមានភាពភ្ញាក់ផ្អើលមិនខាន ដោយសារតែអ្នកជំនួញដ៏មានឥទ្ធិពលរូបនេះ បានបញ្ចប់ការសិក្សាជំនាញវេជ្ជបណ្តិតផ្នែកវេជ្ជសាស្រ្ត ពីមហាវិទ្យាល័យ Malaya ដែលវាហាក់ផ្ទុយស្រឡះពីមុខជំនួញរបស់លោក ក្នុងពេលសព្វថ្ងៃនេះ។

ចំពោះប្រវត្តិការងារវិញ លោកធ្លាប់បានធ្វើជាវេជ្ជបណ្តិតផ្នែកវេជ្ជសាស្រ្ត  ជាប្រធាននិងនាយកក្រុមហ៊ុន Karambunnai Corp និងជាប្រធានក្រុមហ៊ុន Petaling Tin Bhd ស្របពេលបច្ចុប្បន្ន លោកបានបន្តកាន់តំណែងជាច្រើនទៀត ដូចជាប្រធាននាយកប្រតិបតិ្ត ក្រុមហ៊ុន NagaCorp Ltd , នាយកប្រតិបតិ្ត FACB Industries Incorporated Berhad និងជានាយកក្រុមហ៊ុនធំៗជាច្រើនទៀត ។

ក្រឡេកមកមើលពីប្រវត្តិនៃការបណ្តាក់ទុនរបស់អ្នកជំនួញជើងចាស់វ័យប្រមាណជាង ៧៣ ឆ្នាំ រូបនេះនៅក្នុងប្រទេសទេសកម្ពុជាវិញ គឺដំបូងឡើយស្ទើតែមិនធ្លាប់ចូលទៅក្នុងកាស៊ីណូនោះទេ ហើយលោកបានបញ្ជាក់ថា កាស៊ីណូគឺមិនមែនស្ថិតនៅក្នុងឈាមរបស់លោកឡើយ ព្រោះមិនមែនជាអ្នកដែលចូលចិត្តលេងល្បែង ។ ប៉ុន្តែក្រោយឈានជើងចូលមកដល់ប្រទេសកម្ពុជាជាលើកដំបូង លោក Chen បានសំលឹងឃើញថា ទីផ្សារប្រទេសកម្ពុជាគឺមានភាពទូលំទូលាយខ្លាំង ដែលអាចជាឱកាសហ៊ុចផលសម្រាប់លោក នៅក្នុងការវិនិយោគដោយងាយស្រួល ព្រោះមិនទាន់មានដៃគូប្រកួតប្រជែងច្រើន ។

ក្រោយមក នៅពេលរាជរដ្ឋាភិបាលរបស់កម្ពុជា បានធ្វើការដាក់ចេញនូវការដេញថ្លៃ ដើម្បីទទួលបានអាជ្ញប័ណ្ឌគ្រប់គ្រងកាស៊ីណូ នៅក្នុងឆ្នាំ ១៩៩៣ លោក Chen មិនបានស្ទាក់ស្ទើឡើយ ដោយបានចាប់យកឱកាសនោះ និងបានឈ្នះ ដើម្បីទទួលបានសិទ្ធិបើកកាស៊ីណូស្របច្បាប់ដំបូងគេបង្អស់ ពីរាជរដ្ឋាភិបាលកម្ពុជា និងមានសិទ្ធិកាន់កាប់រហូតដល់ឆ្នាំ ២០៣៥ ឯណោះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Naga World គឺជាកាស៊ីណូធំជាងគេនៅកម្ពុជា ជាមួយគម្រោងតម្លៃ ៣៧០ លានដុល្លារ ។ ដោយគិតត្រឹមខែវិច្ឆិកាឆ្នាំ ២០១២ លោក Chen បានចាប់ផ្តើមពង្រីកណាហ្គាវើល ២ ដែលបានបើកដំណើរការនៅឆ្នាំ ២០១៥  ​ដោយក្នុងនោះរួមបញ្ចូលទាំងសណ្ឋាគារថ្មីពីរ ភោជនីយដ្ឋានលំដាប់កំពូល ព្រមទាំងកន្លែងកម្សាន្ត និងផ្សារទិញទំនិញ៕

អត្ថបទ ឧកញ៉ាសាមញ្ញ

The post មហាសេដ្ឋី Chen ជោគជ័យកាស៊ីណូ Nagaworld តម្លៃ ៣៧០លានដុល្លារ ខណៈបរាជ័យគម្រោង “បឹងអច្ឆរិយៈអង្គរ” នៅសៀមរាប appeared first on .

អាជ្ញាធរខេត្តកំពត សម្រេចផ្អាកអាជីវកម្មកាស៉ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់
រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភានេះ បានសម្រេចផ្អាកអាជីវកម្ម កាស៉ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

បើតាមសេចក្តីប្រកាសព័ត៌មាន ការផ្អាកនេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ពិស្តារខាងក្រោម៖

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

The post អាជ្ញាធរខេត្តកំពត សម្រេចផ្អាកអាជីវកម្មកាស៉ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ appeared first on .