រដ្ឋសម្រេចផ្តល់អាជ្ញាបណ្ណកាស៊ីណូពេញលេញជូនក្រុមហ៊ុនចំនួន៩ ខណៈអាជ្ញាប័ណ្ណ បណ្តោះ អាសន្ន ៧៦ក្រុមហ៊ុន

សង្គម​និង​សេដ្ឋកិច្ច

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានសម្រេចផ្តល់អាជ្ញាបណ្ណកាស៊ីណូពេញលេញជូនក្រុមហ៊ុនកាស៊ីណូចំនួន ៩ អាជ្ញាបណ្ណកាស៊ីណូបណ្ដោះអាសន្នជូនក្រុមហ៊ុនកាស៊ីណូចំនួន ៧៦ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីនេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក៏បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ពេញលេញជូនក្រុមហ៊ុនល្បែងផ្សងសំណាងចំនួន ១ និងអាជ្ញាបណ្ណល្បែងផ្សងសំណាងបណ្ដោះអាសន្នជូន ក្រុមហ៊ុនល្បែងផ្សងសំណាងចំនួន២ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកញ្ញា ២០២២កន្លងទៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនកាស៊ីណូចំនួន ២៥កន្លែង ធ្វើប្រតិបត្តិការរបស់ខ្លួនក្នុងវិស័យល្បែងពាណិជ្ជកម្មផងដែរ៕